Posted on Leave a comment

តើពាក្យ «វង់» មានន័យដូចម្ដេច ?


វង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជារង្វង់, ធ្វើឲ្យមានមណ្ឌលមូល, គូសវាសឲ្យមូល។
ឧទាហរណ៍៖ វង់ភ្នែកក្ងោក វង់ឲ្យមានសណ្ឋានមូលប៉ុនភ្នែកក្ងោក ។ វង់វៀន វង់បង្វៀន, វង់ឲ្យមានសណ្ឋានក្រវៀន, វង់ឲ្យមានហៀន ។ ឈរវង់ ឈរព័ទ្ធជាមណ្ឌលមូល, ឈរដំកង់ ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មណ្ឌលមូល, ទីមានមណ្ឌលមូល, អ្វីៗដែលមានមណ្ឌលមូល; ក្រុមមនុស្សដែលប្រជុំគ្នាជាមណ្ឌលមូល; ប្រជុំកិច្ចការ; ក្រុមភ្លេង, ក្រុមល្បែង ជាដើម។
ឧទាហរណ៍៖ វង់ការ ប្រជុំមុខការ, ដំណើរការ ។ វង់ខែ មណ្ឌលព្រះចន្ទ្រ ។ វង់ចិញ្ចៀន មណ្ឌលចិញ្ចៀន ។ វង់មុខ ទម្រង់មុខ ។ ចិញ្ចៀនមួយវង់ ចិញ្ចៀនមួយ ។ បរវង់ បរសត្វពាហនៈមានសេះជាដើមប្រណាំងគ្នាក្នុងវាលវង់ ។ បាញ់វង់ បាញ់ចន្លោង គឺបាញ់តម្រង់ឲ្យព្រួញឬគ្រាប់ចូលក្នុងប្រហោងមណ្ឌលមូលដែលកំណត់ ។ ភ្លេងមួយវង់ ភ្លេងមួយពួកឬមួយក្រុម ។ ល្បែងមួយវង់ ល្បែងមួយក្រុម ។ វាលវង់ វាលធំមានមណ្ឌលមូល សម្រាប់បរប្រណាំងសត្វពាហនៈមានសេះជាដើម ។ ល ។

                        ឈ្មោះល្បែងស៊ីសងមួយប្រភេទមានគូសដីជាវង់មូល, ជង់លុយបន្តុបលើគ្នាដាក់ត្រង់ទីកណ្ដាលវង់, បើចោលដោយមេសំណមូលផ្ដួលលុយនោះឲ្យខ្ទាតខ្លះចេញក្រៅវង់ ទុកថាជាឈ្នះ។
ឧទាហរណ៍៖ ពួកក្មេងលេងវង់ ( មានតែក្នុងពីដើម, ក្នុងសម័យបច្ចុប្បន្ន មិនមានទេ . . . ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply