Posted on Leave a comment

តើពាក្យ «វចី» មានន័យដូចម្ដេច ?


វចី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) វាចា, សម្ដី, ពាក្យ ។ វចីកម្ម អំពើដែលកើតអំពីសម្ដី, ការធ្វើដោយសម្ដី ។ វចីគារវៈ (–គារ:វ:) ការគោរពដោយវាចា ។ វចីទុច្ចរិត ( –ទុច-ច:រ៉ិត ) ការប្រព្រឹត្តអាក្រក់ដោយវាចា ។ វចីទ្វារ ទ្វារវាចា ។ វចីបណាម ( –ប៉:– ) ឬ –ប្រណាម ការបង្អោនវាចា គឺការបញ្ចេញវាចាសរសើរគុណដែលគួរគោរព ឬការគោរពដោយសម្ដី ។ វចីបយោគ (–ប៉:–) ឬ –ប្រយោគ ការប្រកបអំពើដោយវាចា, ការបញ្ចេញវាចាប្រើគេឲ្យសម្រេចអំពើ ។ វចីបរមមិត្ត ឬ –មិត្រ ( –ប៉:រ៉:ម៉:មិត ) មិត្រដែលបានតែមាត់, ដែលល្អតែមាត់ ។ វចីភេទ ការបញ្ចេញវាចាឲ្យគេឮច្បាស់; ដំណើរផ្សេងសម្ដីគ្នា ។ វចីមុខ ( បា.; សំ. វាង្មុខ ) ពាក្យផ្ដើម, អារម្ភកថា, ឧបន្យាសកថា ។ វចីសង្ហរ ( បា. –សំហរ ) ការនាំពាក្យញុះញង់ ។ វចីសង្ហរី អ្នកនាំពាក្យញុះញង់ ( បើស្រ្តីជា វចីសង្ហរិនី ) ។ វចីសមាចារ ( –ស:ម៉ាចា ) ការប្រព្រឹត្តរៀបរយដោយវាចា, ការប្រើសម្ដីសុភាពរាបទាប, ការប្រើវាចាស្មោះស្មើ ។ វចីសុចរិត ( –សុច:រ៉ិត ) ការប្រព្រឹត្តល្អដោយវាចា, ការស្ដីនិយាយត្រឹមត្រូវ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply