វជិរៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វជិរ; សំ. វជ្រ ) ពេជ្រ; កាំរន្ទះ; ខ្សែរស្មីផ្លេកបន្ទោរ; . . . ។ អាវុធរបស់ព្រះឥន្ទ្រ ( ពួកជាងតាំងពីព្រេងនាយរៀងមក គូរឬឆ្លាក់ធ្វើជារូបមានទ្រង់ទ្រាយស្រដៀងនឹងផ្កាចំប៉ីរីក ឬចួនកាលធ្វើជារូបខ្សែរស្មីផ្លេកបន្ទោរ, មានដងខ្លីដូចដងព្រះខ័ឌ្គ ) ។ វជិរបាណី ( វ:ជិរ:ប៉ា–; បា. –បាណិ; សំ. វជ្រ– ), វជិរហត្ថ ( –ហ័ត; បា.; សំ. វជ្រហស្ដ ឬ វជិរាវុធ បា. < វជិរ + អាវុធ; សំ. វជ្រាយុធ < វជ្រ + អាយុធ ) អ្នកដែលមានដៃកាន់វជីរ ឬអ្នកដែលមានវជីរជាអាវុធ (ព្រះឥន្រ្ទ) ។ វជិរម័យ ដែលប្រដាប់ដោយពេជ្រ, ដែលដាំពេជ្រ ។ ល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រឹងស្រួយ; មានលំអ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖