វណ្ណ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វណ្ណ; សំ. វណ៌ ) អក្សរ ។ វណ្ណកវី ( –ក:វ៉ី ) អ្នកប្រាជ្ញខាងអក្សរសាស្រ្ត; អ្នកប្រាជ្ញខាងកាព្យឃ្លោង ។ វណ្ណគតិ (វ័ន-ណ:គ:–) ដំណើររបស់អក្សរ គឺការតែងសេចក្ដី, ការចងក្រងពាក្យត្រូវតាមលក្ខណៈអក្សរ ។ វណ្ណកូបិកា ( –ប៉ិ– ) ដបទឹកសរសេរ ( ដបទឹកខ្មៅ ) ។ វណ្ណតូលិកា ប៉ាកកៃ; ស្លាបប៉ាកកា ។ វណ្ណតូលិកាទណ្ឌ ( –ទ័ន ) ដងប៉ាកកៃ; ដងប៉ាកកា ។ វណ្ណទូត សំបុត្រ, ចុតហ្មាយ, ដីកា ។ វណ្ណព្រឹត្ត ឆន្ទ, កាព្យ : ឆន្ទវណ្ណព្រឹត្ត ។ វណ្ណមាលា ពួកអក្សរទាំងអស់ ។ វណ្ណលេខា ដី-ស ។ វណ្ណវិបរិយាយ ឬ វណ៌វិបយ៌ាយ (វ័ន-ណ:វិប៉:រ៉ិយ៉ាយឬវ័រ-ណ:វិបុ័រ-យ៉ាយ) ការលើកតួអក្សរត្រឡប់យកដើមជាចុងឬចុងជាដើម, ដូចជា : មសក ជា មកស “មូស’ ជាដើម ( ព. វ. បា. សំ. ) ។ ល ។
( បា. វណ្ណ; សំ. វណ៌ ) ព័ណ៌, សម្បុរ; ពន្លឺ, រស្មី; ភេទ; ថ្នាក់វង្ស, ពូជ, ពូជពង្ស ( របស់មនុស្ស ) ។ តាមលទ្ធិព្រាហ្មណ៍ ចែកពូជរបស់មនុស្សជា ៤ ថ្នាក់ ទី១- ព្រាហ្មណៈ ថា ( ដើមកំណើតដំបូងបំផុត ) កើតអំពីព្រះឱស្ឋរបស់ព្រហ្ម ( ព្រហ្មតម្រូវឲ្យជាម្ចាស់សាសនា មានមុខការខាងបង្រៀនប្រៀនប្រដៅវេទមន្តវិជ្ជាផ្សេងៗ); ទី២- ក្សត្រិយៈ ឬ ខត្តិយៈ កើតអំពីព្រះពាហារបស់ព្រហ្ម ( មានមុខការខាងគ្រប់គ្រងរក្សាប្រទេស ); ទី៣- វៃស្យៈ ឬ វេស្សៈ កើតអំពីព្រះឧរុរបស់ព្រហ្ម ( មានមុខការខាងធ្វើកិច្ចការខ្ពង់ខ្ពស់ចុះរងពីក្សត្រិយៈមក ឬកិច្ចការធម្មតា ); ទី៤- សូទ្រៈ ឬ សុទ្ទៈ កើតអំពីព្រះបាទរបស់ព្រហ្ម ( មានមុខការខាងស៊ីឈ្នួលឬការថយថោកផ្សេងៗ ) ។ មានបញ្ញតិ្តឲ្យស្លៀកដណ្ដប់សំពត់ព័ណ៌ផ្សេងគ្នាគឺ ព្រាហ្មណៈ ត្រូវប្រើសំពត់ព័ណ៌ស, ក្សត្រិយៈ ប្រើសំពត់ព័ណ៌ក្រហម, វៃស្យៈ ប្រើព័ណ៌លឿង, សូទ្រៈ ប្រើព័ណ៌ខ្មៅ; ដោយហេតុនេះទើបហៅពូជរបស់មនុស្សទាំង ៤ ថ្នាក់នុះថា វណ្ណៈ ឬ វណ៌ៈ គឺហៅដោយសំដៅព័ណ៌សំពត់ស្លៀកដណ្ដប់នុះឯង ។ វណ្ណៈទាំង៤នេះហៅតាមអដ្ឋកថាជា កុលវគ្គ “ពួកត្រកូល” ដូច្នេះវិញក៏បាន។ លុះចំណេរកាលយូរមកពាក្យថា វណ្ណៈ ឬ វណ៌ៈ នេះ ពួកអ្នកប្រាជ្ញខាងអក្សរសាស្រ្តកំណត់ឲ្យប្រែថា “ភេទ; ថ្នាក់វង្ស, ពូជ, ពូជពង្ស (របស់មនុស្ស)” ។ បវេណីក្នុងកម្ពុជរដ្ឋ លើកថ្នាក់វង្ស ក្សត្រិយ៍ ជាទី១, បារគូបុរោហិត ( ដែលសន្មតថាព្រាហ្មណ៍ ) ជាទី២, វៃស្យៈ ( ពូជព្រៃងារ ) ជាទី៣, សូទ្រៈ ( ពូជអ្នកងារ ) ជាទី៤ (តែឥឡូវពូជសូទ្រៈលើកលែងមិនឲ្យមាន, រាប់បញ្ចូលជាប្រជាជនស្មើមុខគ្នាជាមួយនឹងវៃស្យៈទាំងអស់); ឯព័ណ៌សំពត់ស្លៀកដណ្ដប់មិនមានបញ្ញតិ្ត, មានកំណត់ឲ្យប្រើសំពត់ព័ណ៌ផ្សេងគ្នាតែក្នុងព្រះរាជពិធីធំម្ដងៗ, ចំពោះតែក្សត្រិយ៍និងមន្ត្រី, ប្រើតាមថ្នាក់ទាំង៤សម្រាប់គឺ ១-សម្រាប់ឯក (សម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ) ប្រើសំពត់ព័ណ៌ក្រហម; ២- សម្រាប់ទោ (សម្រាប់ក្សត្រិយ៍ឧភយោរាជ) ប្រើព័ណ៌បៃតង; ៣- សម្រាប់ត្រី ( សម្រាប់ក្សត្រិយ៍ឧបរាជឬឧបយុវរាជ ) ប្រើព័ណ៌ស្វាយ; ៤- សម្រាប់ចត្វា ( សម្រាប់សម្ដេចព្រះវររាជជននី ) ប្រើព័ណ៌ខៀវ ។ ព័ណ៌ផ្លិតសមណស័ក្ដិសម្រាប់បព្វជិតជារាជាគណៈឋានានុក្រមក៏ប្រើព័ណ៌តាមលំដាប់ថ្នាក់ទាំង ៤ សម្រាប់នុះដែរគឺ សម្រាប់ឯក ផ្លិតព័ណ៌ក្រហម; សម្រាប់ទោ ផ្លិតព័ណ៌បៃតង; សម្រាប់ត្រី ផ្លិតព័ណ៌ស្វាយ; សម្រាប់ចត្វា ផ្លិតព័ណ៌ខៀវ ។ វណ្ណ- សព្ទនេះ ប្រើរួមចូលជាមួយនឹងសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា : វណ្ណមត្ត ឬ –មាត្រ ( វ័ន-ណៈម៉ាត់ ឬ –មាត ) ដែលមានត្រឹមតែសម្បុរ; ដែលបានតែព័ណ៌ឥតក្លិន : ផ្កាវណ្ណមត្ត ឬ –មាត្រ; ដែលមានត្រឹមតែពូជពង្សឧត្តម តែឥតចំណេះវិជ្ជា ឬខ្សត់ទ្រព្យ ឬក៏ឥតគេរាប់ : មនុស្សវណ្ណមត្ត ឬ –មាត្រ (បើស្រ្តីជា វណ្ណមត្តា ឬ –មាត្រា ) ។ វណ្ណវ័ត ឬ –វន្ត (វ័ន-ណ:វាត់ ឬ –វាន់) មានសម្បុរ (ល្អ); មានពូជពង្ស (បើស្រ្តីជា វណ្ណវតី ឬ –វន្តី)។ វណ្ណសង្ករ ( វ័ន-ណ:ស័ង-ក:រ៉: ឬ –សង់-ក ) សេចក្ដីរង្កៀសចំពោះពូជពង្ស; ការលាយច្រឡំពូជពង្ស; ការលាយចម្រុះព័ណ៌ ។ វណ្ណសណ្ឋាន សម្បុរនិងទ្រងទ្រាយ : មានវណ្ណសណ្ឋានផ្សេងគ្នា ។ វណ្ណសម្បត្តិ (–សំប័ត) ការបរិបូរដោយសម្បុរ ។ វណ្ណសេដ្ឋ ឬ វណ៌ស្រេស្ឋ (វ័ន-ណ: សេត ឬ វ័រ-ណ:ស្រេស) ដែលប្រសើរព្រោះពូជពង្ស ( ព្រាហ្មណ៍ឬក្សត្រិយ៍ ); បើស្រ្តីជា វណ្ណសេដ្ឋា ឬ វណ៌ស្រេស្ឋា . . . (ព្រាហ្មណី ឬ ក្សត្រិយានី ) ។ វណ្ណសំសគ្គៈ (វ័ន-ណ: ស័ងស័ក-គ:) ការច្រឡំពូជពង្ស, ការលាយពូជពង្ស; ការកាត់ពូជពង្សដែលទីទៃពីគ្នា : កូនវណ្ណសំសគ្គៈ ។ ល ។
( បា.; សំ. វណ៌ ) លម្អ; គុណ; សេចក្ដីសរសើរ, ពាក្យសរសើរ; ពាក្យពណ៌នាកេរ្តិ៍ឈ្មោះល្អ; រូបរាង; បែប, បែបយ៉ាង; ការកំណត់ហេតុ; លក្ខណៈ; . . . ។ ប្រើផ្សំជាមួយនឹងសព្ទដទៃ
ឧទាហរណ៍៖ វណ្ណទាសី ទាសីមានលម្អ គឺនគរសោភិនី, ស្រីពេស្យា ។ វណ្ណធាតុ (–ធាត) លក្ខណៈរូបរាង ។ វណ្ណប្បភេទ ( វ័ន-ណ័ប-ប៉ៈភេត ) ដំណើរផ្សេងបែបគ្នា, បែបទីទៃពីគ្នា; … ។ វណ្ណវាទី អ្នកពោលពាក្យសរសើរ ( បើស្រ្តីជា វណ្ណវាទិនី ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (130)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)