Posted on Leave a comment

តើពាក្យ «វស្សា» មានន័យដូចម្ដេច ?


វស្សា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វស្ស; សំ. វឞ៌, វរ្សា ) ឆ្នាំ; ភ្លៀង; រដូវភ្លៀង ។ កាន់វស្សា ឬ ចាំវស្សា នៅរក្សាអរុណក្នុងរដូវភ្លៀង ក្នុងទីមានកំណត់របស់បព្វជិតពុទ្ធសាសនិក ។ ខែវស្សា ខែមានភ្លៀង ( ព. ផ្ទ. ខែប្រាំង ) ។ ចូលវស្សា ប្ដេជ្ញាថា នៅក្នុងរដូវភ្លៀងក្នុងទីមានកំណត់របស់ភិក្ខុសាមណេរ ។ ចេញវស្សា នៅចាំវស្សាគ្រប់គ្រាន់តាមកាលកំណត់ហើយ ។ ចំណេញវស្សា សម័យដែលពួកបព្វជិតពុទ្ធសាសនិកចេញវស្សាហើយ គឺកាលជាខាងចុងនៃវស្សានរដូវ ។ ដាច់វស្សា នៅឲ្យកន្លងអរុណក្នុងទីក្រៅអាវាសដែលកំណត់ចាំវស្សា របស់ភិក្ខុសាមណេរ ។ ទៀនវស្សា ទៀនធំដែលទាយកប្រគេនភិក្ខុសង្ឃឲ្យអុជក្នុងរដូវភ្លៀង. . .។ មួយវស្សា មួយរដូវភ្លៀង។
ឧទាហរណ៍៖ បួសបានមួយវស្សា ។ សំពត់ចំណាំវស្សា សំពត់ដែលទាយកប្រគេនភិក្ខុសាមណេរអ្នកនៅចាំវស្សារួចហើយ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply