Posted on Leave a comment

តើពាក្យ «វាយ» មានន័យដូចម្ដេច ?


វាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រហារដោយបហរណវត្ថុឥតមុខមុត មានរំពាត់, ដំបងជាដើម។
ឧទាហរណ៍៖ វាយដោយរំពាត់, វាយមួយដំបង ។

                       សំពងឲ្យមុតលិចចុះ។
ឧទាហរណ៍៖ វាយដែកគោល ។

                      សំពងបញ្ចូលឲ្យណែនតឹង។
ឧទាហរណ៍៖ វាយរនុកក្រោល ។

                      ទួង, គោះ ឬដំឲ្យលាន់ឮសូរសព្ទ។
ឧទាហរណ៍៖ វាយស្គរធំ, វាយរគាំង, វាយគង ។

                      យកសេចក្ដី ឬលម្អិតសេចក្ដីឲ្យជាក់ប្រាកដ។
ឧទាហរណ៍៖ វាយសេចក្ដីមិនបែក ។

                      តថ្លៃ។
ឧទាហរណ៍៖ វាយថ្លៃទំនិញ ។

                      ច្បាំងគ្នា, ច្បាំងដណ្ដើមយកស្រុក។
ឧទាហរណ៍៖ វាយកងទ័ពបច្ចាមិត្ត, វាយយកស្រុក ។

                     វាយដំ វាយសំពងថែមហើយថែមទៀត ។ វាយដំច្រំធាក់ វាយសំពងរឿយៗ ទាំងធាក់តន្រ្តំផ្ទួនៗផង ។ ព. ប្រ. វាយកន្ទុយភ្នែក ញាក់ចុងភ្នែកឲ្យសញ្ញាគ្នា ។ វាយចុងសម្ដី បញ្ចេញចុងសម្ដីមានសេចក្ដីប្លែក គួរឲ្យសង្ស័យ ។ ល ។ ព. ទ. បុ. វាយទឹកកម្ចាយត្រី កំចោករោកកម្ចាត់កម្ចាយឲ្យបែកខ្ញែកឬឲ្យបែកកន្ធែកចេញពីគ្នា ។ វាយពាងព្រហក់បំបែក ឬ វាយបំបែកពាងព្រហក់របស់ឯង កម្ចាយសេចក្ដីកំបាំងក្នុងផ្ទះឬក្នុងក្រុមរបស់ខ្លួនឲ្យលេចឮខ្ចរខ្ចាយស្អុយកេរ្តិ៍ឈ្មោះសាយសុស ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ដើមសាច់ជ្រាក សម្បុរលាយ-សលាយក្រហម ខណ្ឌជាសង្កាត់ៗ, ផ្លែតូចៗ វេលាទុំឡើងសម្បុរក្រហម ប្រើជាអាហារបាន ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះទ្រង់រាជទណ្ឌ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply