Posted on Leave a comment

តើពាក្យ «វារិ» មានន័យដូចម្ដេច ?


វារិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទឹក ( ខ្មែរច្រើនប្រើក្លាយជា វារី ) ។ វារិគ័ភ៌ ឬ វារិធរ មេឃ, ពពក ។ វារិគោចរ, វារិចរ សត្វទឹក, មច្ឆជាតិ ។ វារិជជាតិ ( –ជៈជាត ) ឬ វារិជាត អ្វីៗដែលដុះក្នុងទឹក; សត្វទឹក ។ វារិធានី ធុងទឹក, ឃ្លាំងទឹក ។ វារិធិ ឬ វារិនិធិ សមុទ្រ, សាគរ ។ វារិបថ, –មគ្គ ឬ –មាគ៌ា ( –បត់, –ម័ក ឬ –មារ-គា ) ផ្លូវទឹក ។ វារិពិន្ទុ តំណក់ទឹក ។ វារិមសិ ( –មៈ– ) កករទឹក; មេឃ, ពពក ។ វារិយន្រ្ត ( –យន់ ) គ្រឿងស្រូបទឹក, ស្នប់ទឹក; ម៉ាស៊ីនទឹក ( ? ) ។ វារិយាន ឬ វារិរថ ( –រត់ ) នាវា ( គ្រប់យ៉ាង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply