Posted on Leave a comment

តើពាក្យ «វាសិត» មានន័យដូចម្ដេច ?


វាសិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់ដែលអប់ឲ្យជាប់ក្លិនហើយ ។ វាសិតចិត្ត (–តៈ–) ចិត្តដែលបានអប់រំសន្សំសេចក្ដីល្អឬអាក្រក់ស៊ប់ស៊ាំ ។ វាសិតភណ្ឌ ឬ –វត្ថុ ( –តៈ– ) គ្រឿងអប់ ។ល។ ទុព្វាសិត ដែលអប់រំមិនល្អ, ដែលអប់រំឲ្យថ្នឹកជក់ជាប់ទៅក្នុងផ្លូវអាក្រក់ : ចិត្តទុព្វាសិត ។ សុវាសិត ដែលអប់រំល្អ : ចិត្តសុវាសិត ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលអប់ឲ្យចាប់ក្លិនហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply