Posted on Leave a comment

តើពាក្យ «វិកតិ» មានន័យដូចម្ដេច ?


វិកតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វិកតិ; សំ. វិក្ឫតិ ) ការធ្វើប្លែក; ការធ្វើឲ្យផ្សេងគ្នា; អ្វីៗដែលចម្លែក; បែប, បែបយ៉ាង; គ្រឿង ។ ទន្តវិក័តិ ( ទ័ន-តៈ– ) របស់ដែលរំលេចដោយភ្លុក, គ្រឿងប្រកបភ្លុក ។ បុប្ផវិក័តិ (–បុប-ផៈ– ) ផ្កាផ្សេងៗ ដែលយកមកដាក់ចម្រុះរំលេច ។ មាលាវិក័តិ មាលាដែលរំលេចផ្កាផ្សេងៗ ។ ល ។ គិហិវិក័តិ របស់ដែលគ្រហស្ថប្រើប្រាស់ ឬរបស់សម្រាប់គ្រហស្ថប្រើប្រាស់ តាមផ្ទះលំនៅ ។ ព. ផ្ទ. សង្ឃិក ឬ សង្ឃិកៈ ( ព. វិ. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply