Posted on Leave a comment

តើពាក្យ «វិកល» មានន័យដូចម្ដេច ?


វិកល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរខ្វះខាត; ដំណើរពិការ ។ វិកលភាព ដូចគ្នានឹង វិកល្យ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលខ្វះខាត, មិនគ្រប់គ្រាន់; ពិការ។
ឧទាហរណ៍៖ មនុស្សវិកល; វិកលភ្នែកម្ខាង ( ខ្វាក់ម្ខាង ); វិកលចក្ខុ ឬ ចក្ខុវិកល ខ្វាក់ភ្នែក; វិកលចរិត ខូចចរិត ( ភ្លីភ្លើ, ឆ្កួត ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply