Posted on Leave a comment

តើពាក្យ «វិញ្ញាណ» មានន័យដូចម្ដេច ?


វិញ្ញាណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វិជ្ញាន ) ធម្មជាតិដឹងច្បាស់នូវអារម្មណ៍ ( ចិត្ត )។
ឧទាហរណ៍៖ បាត់វិញ្ញាណ ឬ រលត់វិញ្ញាណ រលត់ចិត្ត : ភ័យស្លុតខ្លាំងស្ទើរបាត់វិញ្ញាណ ។ វិញ្ញាណកទ្រព្យ ( វិញ-ញា-ណៈកៈទ្រ័ប ) ទ្រព្យមានវិញ្ញាណ : គោ, ក្របី, ដំរី, សេះ ជាវិញ្ញាណកទ្រព្យ ( ព. ផ្ទ. អវិញ្ញាណកទ្រព្យ ) ។ វិញ្ញាណក្ខន្ធ ( វិញ-ញា-ណ័ក-ខ័ន) កងវិញ្ញាណ ( ពួកចិត្ត )ដែលរាប់បញ្ចូលក្នុងខន្ធ ៥ ( ម. ព. បញ្ចក្ខន្ធ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply