Posted on Leave a comment

តើពាក្យ «វិត្ថារកម្ម» មានន័យដូចម្ដេច ?


វិត្ថារកម្ម


មានន័យថា ការបង្កើន ការបន្ថែម ការពង្រីកទំហំ ចំនួន ឬនរិមាណចំណាយ។ ក្នុងវិស័យសេដ្ឋកិច្ច <<វិត្ថារកម្ម>>មានន័យថា ការបង្កើន ឬការកើនឡើងនៃកម្រិតចំណាយដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ច និងទំនិញ និងសេវាកម្មនៅក្នុងទីផ្សារ។ ជាទូទៅវិត្ថារកម្មសេដ្ឋកិច្ច (economic expansion) កើតឡើងនៅខណៈពេលដែលមានការប្រែប្រួលនូវចង្វាក់ផលិតកម្ម និងការប្រើប្រាស់ធនធានសម្រាប់ជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ និងមានការរីកចម្រើន។ វិត្ថារកម្មសេដ្ឋកិច្ចអាចកើតឡើងដោយសារកត្តាខាងក្នុងដូចជា គោលនយោបាយសារពើពន្ធគោលនយោបាយរូបិយវត្ថុ។ល។ និងកត្តាខាងក្រៅដូចជា ការប្រែប្រួលអាកាសធាតុ បច្ចេកវិទ្យា។ល។
ឧទាហរណ៍៖ កម្ពុជាធ្វើវិត្ថារកម្មសេដ្ឋកិច្ចរបស់ខ្ញុំ ដោយបង្កើនចំណាយថវិកាជាតិទៅលើវិស័យកសិកម្ម និងធារាសាស្រ្ត សម្រាប់ពង្រីកផលិតផលកសិកម្ម និងមូលដ្ឋានកំណើនសេដ្ឋកិច្ច។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការវាទ ការពង្រីក ការវាតអំណាចដើម្បីជិះជាន់ប្រទេសដទៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply