Posted on Leave a comment

តើពាក្យ «វិបត្តិ» មានន័យដូចម្ដេច ?


វិបត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីប្រែប្រួល; ដំណើរថ្លោះធ្លាក់; សេចក្ដីវិនាស, អន្តរាយ; វិបរិត; ដំណើរទទួលគ្រោះថ្នាក់, ការរងទុក្ខលំបាក; ដំណើរដុនដាប, ទន់ទាប; ការភ្លាត់ខុស, ការខុសទំនង; ដំណើរហិនហោច, លិចលង់, ធ្លាក់ខ្លួន; សេចក្ដីស្លាប់។
ឧទាហរណ៍៖ មានវិបត្តិ, ប្រទះវិបត្តិ, វិបត្តិចរិត ។ វិបត្តិការណ៍ ឬ វិបត្តិហេតុ ហេតុ, ដំណើរ ឲ្យកើតវិបត្តិ ។ វិបត្តិមូល ឫសឬទីតាំងនៃវិបត្តិ, ដើមកំណើតវិបត្តិ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply