វិបល្លាស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វិបយ៌ាស ) ការផ្លាស់ប្រែ, ដំណើរប្រែប្រួល, វិបរិត; វិបត្តិ; ការបំប្លែង; ការក្រឡះ; ការភ្លាត់ខុស។
ឧទាហរណ៍៖ វិបល្លាសសញ្ញា, វិបល្លាសចិត្ត, វិបល្លាសទិដ្ឋិ វិបរិតសញ្ញា, ចិត្ត, ទិដ្ឋិ ( ហៅតាមរបៀបថា សញ្ញាវិបល្លាស, ចិត្តវិបល្លាស, ទិដ្ឋិវិបល្លាស ព. ពុ. ) ។
វិបល្លាសក្នុងវេយ្យាករណ៍បាលី មាន ៧ យ៉ាង គឺ ១- អក្ខរវិបល្លាស ការបំប្លែងអក្ខរៈ; ២- លិង្គវិបល្លាស ការបំប្លែងលិង្គ, ដំណើរប្រែប្រួលលិង្គ; ៣- វិភត្តិវិបល្លាស ការបំប្លែងវិភត្តិ; ៤- វចនវិបល្លាស ការបំបែ្លងវចនៈ; ៥- បុរិសវិបល្លាស ការបំប្លែងបុរិសៈ; ៦- កាលវិបល្លាស ការបំប្លែងកាល; ៧- វាចកវិបល្លាស ការបំបែ្លងវាចកៈ; ដំណើរប្រែប្រួលវាចកៈ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖