Posted on Leave a comment

តើពាក្យ «វិភត្តិ» មានន័យដូចម្ដេច ?


វិភត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. វិភត្តិ ) ចំណែកប្រាប់ដំណើរបំបែកនាមសព្ទនិងកិរិយាសព្ទក្នុងវេយ្យាករណ៍ខាងតន្តិភាសា មានភាសាសំស្រ្កឹតនិងបាលីជាដើម ឲ្យមានលំនាំផ្សេងៗគ្នា, មាន ២ យ៉ាងគឺ វិភត្តិនាម ប្រាប់ដំណើរបំបែកនាមសព្ទ, ដូចជា បុរិស “ប្រុស” បំបែកជា បុរិសោ, បុរិសា, បុរិសំ, បុរិសេ, បុរិសេន, បុរិសេហិ ។ ល ។ បុរិសេសុ; វិភត្តិអាខ្យាត ប្រាប់ដំណើរបំបែកកិរិយាសព្ទ, ដូចជា ចរ “ដើរ” បំបែកជា ចរតិ, ចរន្តិ, ចរសិ,ចរថ, ចរាមិ,ចរាម ។ ល ។ ចរម្ហេ ( ព. វ. ) ។ វិភត្តិវិបល្លាស ( វិភ័ត-តិ-វិបុ័ល-ល៉ាស ) ការបំប្លែងវិភត្តិ ( ម. ព. វិបល្លាស ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply