វេទនា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការទទួលអារម្មណ៍, ការសោយឬការរងអារម្មណ៍, ការដឹងអារម្មណ៍ជាសុខឬជាទុក្ខ… ។ច្រើនសំដៅចំពោះការទទួលអារម្មណ៍ជាទុក្ខ។
ឧទាហរណ៍៖ គួរឲ្យមានវេទនាណាស់ ! ។ ពោលតាមគម្ពីរពុទ្ធសាសនា វេទនាមាន៥យ៉ាងគឺ ១- សុខវេទនា ការទទួលអារម្មណ៍ជាសុខ; ២- ទុក្ខវេទនា …ជាទុក្ខ; ៣- ឧបេក្ខាវេទនា… ជាឧបេក្ខា; ៤- សោមនស្សវេទនា… ជាសោមនស្ស; ៥- ទោមនស្សវេទនា … ជាទោមនស្ស ។ ខ្មែរប្រើក្លាយជា កិ. ក៏មាន, សំដៅសេចក្ដីថា ” រងទុក្ខ, លំបាក ” : វេទនាណាស់!; វេទនាអ្វីម្ល៉េះទេ ! ។ វេទនាក្សាន្តិ ( –ក្សាន ) ការអត់ទ្រាំទុក្ខវេទនា ។ វេទនាខន្ធ ឬ –ស្កន្ធ ( –ខ័ន ឬ –ស្ក័ន ) ពួកឬកងវេទនា, វេទនាដែលរាប់ជាខន្ធមួយក្នុងខន្ធទាំង ៥ ។ វេទនានុរូប ( សំ. បា. < វេទនា + អនុរូប ) តាមសមគួរដល់វេទនា : នៅតាមវេទនានុរូប ។ វេទនានុវត្តន៍ ( –វ័ត; បា. < វេទនា + អនុវត្តន ) ការប្រព្រឹត្តទៅតាមវេទនា ។ វេទនាប្រាប្ដ ( –ប្រាប) អ្នកដែលដល់នូវទុក្ខវេទនា, អ្នករងសេចក្ដីលំបាក ។ វេទនាភិភូត ( < វេទនា + អភិភូត “គ្របសង្កត់” ) អ្នកដែលត្រូវទុក្ខវេទនាគ្របសង្កត់, អ្នកដែលឈឺចាប់ខ្លាំង ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)