Posted on Leave a comment

តើពាក្យ «សកម្មាកម្មកិរិយា» មានន័យដូចម្ដេច ?


សកម្មាកម្មកិរិយា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រូបតែមួយដដែលជាសកម្មក៏បានជាអកម្មក៏បាន ប្រកប ជាសកម្មសព្វថ្ងៃឯងប្រកបនូវការរបរអ្វី? ( ប្រកបការរបអ្វី? ) – ខ្ញុំបាទប្រកបនូវកសិកម្ម ( ប្រកបការស្រែចម្ការ )។ ល ។ប្រកប ជាអកម្មសូមអ្នករាល់គ្នាប្រកបដោយ សុខភាពនិងវឌ្ឍនភាពជានិច្ចនិរន្តរ៍! ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ព. វ. កិរិយាសព្ទរូបតែមួយដដែលជាសកម្មក៏បានជាអកម្មក៏បាន, ប្រកប ជាសកម្ម ។
ឧទាហរណ៍៖​ សព្វថ្ងៃឯងប្រកបនូវការរបរអ្វី? ( ប្រកបការរបរអ្វី? ) – ខ្ញុំបាទប្រកបនូវកសិកម្ម ( ប្រកបការស្រែចម្ការ ) ។ ល ។

                        ប្រកប ជាអកម្ម ។
ឧទាហរណ៍៖ សូមអ្នករាល់គ្នាប្រកបដោយ សុខភាពនិងវឌ្ឍនភាពជានិច្ចនិរន្តរ៍! ។ ល ។

                        ( ម. ព. សកម្មកិរិយា និង អកម្មកិរិយា ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply