Posted on Leave a comment

តើពាក្យ «សកវាទ៍» មានន័យដូចម្ដេច ?


សកវាទ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សកវាទ “វាទៈ របស់ខ្លួន, ពំនោលខាងខ្លួន”; សំ. ស្វក + វាទ )សម្ដីខាងចំណែកខ្លួន ( ម. ព. សកវាទី ផង ) ។ ខ្មែរប្រើពាក្យ សកវាទ៍ នេះជាឈ្មោះបទចម្រៀងឆ្លើយឆ្លងមានចេញពាក្យផ្ដើមថា សៈ កៈ វ៉ា ជាដរាប, សម្រាប់ច្រៀងក្នុងព្រះរាជពិធីចុះផែនៅថ្ងៃ ១៤, ១៥ កើតនិងថ្ងៃ ១ រោច ខែកត្ដិក ក្នុងវេលាយប់
ឧទាហរណ៍៖ ច្រៀងសកវាទ៍, បទសកវាទ៍ ( សរសេរជា សកវាទិ៍ ក៏បាន, អ. ថ. សៈកៈវ៉ា ដែរ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply