Posted on Leave a comment

តើពាក្យ «សក្តិសិទ្ធិភាព» មានន័យដូចម្ដេច ?


សក្តិសិទ្ធិភាព


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា រង្វាស់ដើម្បីឲ្យដឹងថាកម្លាំងរំភាយរស្មីមួយដែលចេញពីយន្តការបង្កដោយសកម្មភាពមនុស្ស ឬធម្មជាតិ មានប្រសិទ្ធភាពបែបណាក្នុងការធ្វើឲ្យមានការប្រែប្រួលលំនឹងសីតុណ្ហភាពផ្ទៃមធ្យមពិភពលោក ធៀបនឹងសមមូលកម្លាំងរំភាយរស្មី ចេញពីឧស្ម័នកាបូនិក​។ តាមការកំណត់ កំណើនឧស្ម័នកាបូនិកមួយឯកតាមានសក្ដិសិទ្ធិភាពមួយ ។ វិសមរូបសក្តិសិទ្ធិភាពអាកាសធាតុ អាចបណ្ដោលមកពីការកែសម្រួលកម្លាំងដែលបានប្រើខុសពីកម្លាំងផ្សេងទៀត ។
ការប្រព្រឹត្តទៅ ឬការបំពេញការងារដែលខិតខំប្រឹងប្រែងតិចតួចតែទទួលបានលទ្ធោលគាប់ប្រសើរ។
ឧទាហរណ៍៖ សក្តិសិទ្ធភាពនៃបច្ចេកវិទ្យាកើតឡើងនៅពេលដែលការកើនឡើងនៃបរិមាណផលិតផលមិនត្រូវការវត្ថុធាតុដើមបន្ថែមទៀតដើម្បីផលិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply