Posted on Leave a comment

តើពាក្យ «សង្ខារ» មានន័យដូចម្ដេច ?


សង្ខារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សំស្ការ ) ការតាក់តែង, គ្រឿងប្រកបឬតាក់តែង; គ្រឿងប្រុង; ភ្ជុំ ប្រមូលផ្សំ; សព៌ាង្គកាយ; ជីវិត; គំនិត; អ្វីៗទាំងពួងក្នុងលោក; . . . ។ សង្ខារក្ខន្ធ ( –រុ័ក-ខ័ន ) គំនរឬកងនៃគំនិត ( ដែលរាប់ជាខន្ធទី ៤ ក្នុងខន្ធទាំង ៥ ) ។ សង្ខារទុក្ខ ( –រ៉ៈទុក ) សេចក្ដីព្រួយលំបាករបស់ជីវិតឬព្រោះជីវិត ។ សង្ខារធម៌ ( –រ៉ៈ ធ័រ ) ធម៌គឺសង្ខារឬសង្ខារដែលរាប់ថាធម្មតា ។ សង្ខារនិរោធ ( –រ៉ៈនិរោត ) ដំណើររលត់សង្ខារ, ដំណើរលែងមានសង្ខារតទៅទៀត ។ សង្ខារបច្ច័យ ឬ –រប្បច្ច័យ ( –រ៉ៈ ឬ រុ័ប-បុ័ច-ចៃ ) ធម៌ដែលជាបច្ច័យឲ្យកើតវិញ្ញាណ ។ សង្ខារបធាន ឬ –រប្បធាន ( –រ៉ៈឬរុ័ប-ប៉ៈ– ) ការតាំងនៅមាំរបស់សង្ខារ ។ សង្ខារលោក ( –រ៉ៈ–) លោកគឺសង្ខារ, លោកដែលទុកថាជាសង្ខារ; សេចក្ដីចម្រើននិងសេចក្ដីវិនាស ។ សង្ខារុបេក្ខា (–ប៉េក-ខា; បា. < សង្ខារ + ឧបេក្ខា ) ដំណើរជើយព្រងើយចំពោះអ្វីៗទាំងពួង ។ ល ។ កាយសង្ខារ ( –យ៉ៈ សង់ខា ) ខ្យល់ដកដង្ហើមចេញចូល ។ ចិត្តសង្ខារ ( ចិត-តៈសង់ខា ) សញ្ញានិងវេទនា ។ ជីវិតសង្ខារ ( –តៈសង់ខា ) អាយុ ភ្លើងធាតុនិងបដិសន្ធិវិញ្ញាណ ។ វចីសង្ខារ ( វៈចីសង់ខា ) វិតក្កៈ និង វិចារៈ ( ព. ពុ. ទាំងអស់ )។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply