Posted on Leave a comment

តើពាក្យ «សង្គហៈ» មានន័យដូចម្ដេច ?


សង្គហៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សង្គហ; សំ. សំគ្រហ ) សេចក្ដីឬការសង្រ្គោះ; ការកាន់យកឬស្រង់សេចក្ដីយកដោយសង្ខេប។ សង្គហកម្ម ការធ្វើសេចក្ដីសង្រ្គោះ។ សង្គហការណ៍ ហេតុឬដំណើរនៃសេចក្ដីសង្គ្រោះ ។ សង្គហធម៌ ធម៌សង្រ្គោះ ធម៌សម្រាប់សង្រ្គោះគ្នា។ សង្គហភាព ភាពនៃសេចក្ដីសង្រ្គោះ ។ សង្គហវត្ថុ ទីតាំងឬអង្គនៃសេចក្ដីសង្រ្គោះ មាន៤ប្រភេទគឺ ការឲ្យទេយ្យវត្ថុ, ការពោលវាចាគួរឲ្យចង់ឮចង់ស្ដាប់ ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់គ្នា ការតាំងខ្លួនស្មើៗ ( ម. ព. រាជ ផង )។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply