Posted on Leave a comment

តើពាក្យ «សង្គាយនា» មានន័យដូចម្ដេច ?


សង្គាយនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សង្គាយន ) ការប្រជុំសូត្រឲ្យត្រូវគ្នាតាមបែបមួយ, ការប្រជុំផ្ទៀងធម៌ឬច្បាប់ឲ្យត្រឹមត្រូវសព្វគ្រប់តាមបែបដើម; ការប្រជុំផ្ទៀងព្រះត្រៃបិដកពុទ្ធវចនៈឲ្យត្រឹមត្រង់ មិនឲ្យល្អៀងឃ្លៀងឃ្លាតចាកបែបដើម ។
ឧទាហរណ៍៖ លើកសង្គាយនា, ធ្វើសង្គាយនា, បឋមសង្គាយនា, ទុតិយសង្គាយនា, តតិយសង្គាយនា ( ព. ពុ. ) ។ ល ។

                      សូម្បីនិមន្តធម្មកថិក ២ រូប ឬ ៣ រូប ទេសន៍ចោទឆ្លើយយ៉ាងសង្ខេប មានតំណាលរឿងសង្គាយនាពីព្រេងនាយតាមពុទ្ធសាសនប្រវត្តិ, ខ្មែរក៏ហៅ សង្គាយនា ដែរ
ឧទាហរណ៍៖ និមន្តលោកទេសន៍សង្គាយនា, សង្គាយនាបង្ហើយបុណ្យ ( ព. ពុ. ) ។ វេវ. សង្គីតិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply