សង្គ្រោះ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សំគ្រហ ឬ សង្គ្រហ, ហ > ះ បាន; បា. សង្គហ ) ការទំនុកបម្រុង, ការជួយឲ្យបានសុខស្រួល ។
ឧទាហរណ៍៖ ចិញ្ចឹមរក្សាដោយសង្គ្រោះ, ឲ្យប្រាក់ដោយសង្គ្រោះ ។
ខ្មែរច្រើនប្រើជា កិ. “ទំនុកបម្រុង, ផ្ចុងផ្ដើម, ស្រោចស្រង់, ជួយឲ្យបានសុខស្រួល”
ឧទាហរណ៍៖ មាតាបិតាសង្គ្រោះបុត្រធីតា, អ្នកធំសង្គ្រោះអ្នកតូច ។
រាប់បញ្ចូល, រួមចូល ។
ឧទាហរណ៍៖ ធម៌នេះសង្គ្រោះចូលក្នុងព្រះអភិធម្ម ( កុំសរសេរ សង្រ្គោះហ៍ ព្រោះ ហ > ះ ហើយ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖