សង្ឃឹក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយមកពី សង្ឃិក “ជារបស់សង្ឃ” , ជាឈ្មោះប្រដាប់មួយប្រភេទ, មានជើង៤, មានដង២, មានរនាប, មានជញ្ជាំងតឿជារបាំង សម្រាប់ដាក់គ្រឿងបរិក្ខារច្រើនមុខ បម្រុងនឹងប្រគេនភិក្ខុសង្ឃ ឬប្រគេនភិក្ខុតែមួយរូបក៏បាន ។
ឧទាហរណ៍៖ សង្ឃឹករណ្ដាប់អង្គកថិន; គ្រឿងបរិក្ខារមួយសង្ឃឹក ។
ប្រើក្លាយមកទៀត, សូម្បីប្រដាប់ធ្វើដោយកំណាត់ដើមចេកនិងស្រទបចេក មានទ្រង់ទ្រាយស្រដៀងគ្នានុះដែរ សម្រាប់ដាក់គ្រឿងសំណែនបណ្ដែតតាមខ្សែទឹក ឬសែងទៅដាក់លើគោកឲ្យពួកបិសាច ក៏ហៅ សង្ឃឹក ដែរ, គេធ្វើក្នុងកាលដែលស្រុកកើតជំងឺអហិវាតជាដើម
ឧទាហរណ៍៖ ស្រុកកើតជំងឺ អ្នកស្រុកនាំគ្នាជូនសង្ឃឹក ( ម. ព. សង្ឃិក ផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖