សង្ឃឹម
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកផ្គងគំនិតទុកថាមុខជានឹងបានសម្រេចដូចបំណង, មានសេចក្ដីកក់ក្ដៅក្នុងចិត្តទុកជាមុន ។
ឧទាហរណ៍៖ សង្ឃឹមថាមុខជានឹងបាន; ម្ដាយសង្ឃឹមកូន ។
ព. កា. ថា : ម្ដាយសង្ឃឹមកូន បងនិងប្អូនទាំងពីរប្រាណ ថាមុខជានឹងបាន ថែរក្សាមាតាចាស់ ។ ឥឡូវខុសបំណង បែរជារងឯកម្មក្រាស់ លំបាកពន់ពេកណាស់ ព្រោះកម្មចាស់របស់ខ្លួន ។ ប្រើជា ន. ផងក៏បាន : មានសង្ឃឹម, អស់សង្ឃឹម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖