Posted on Leave a comment

តើពាក្យ «សណ្ដ» មានន័យដូចម្ដេច ?


សណ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហាម, កណ្ដាប់មាត់, រឹមដែលដាក់បន្សាបថែមឲ្យកើនចំណុះឬកើនបន្ទុកជាងប្រក្រតីដើម ។
ឧទាហរណ៍៖ លើកសណ្ដទូក, ចងសណ្ដតៅ ។

                     ព. ប្រ. ចងសណ្ដ ឬ ដាក់សណ្ដ, ថែមសណ្ដ និយាយបំផ្លើសឬពន្លើសហួសពីហេតុពិត ។ ត្រូវសណ្ដ ត្រូវគេបញ្ជោរក៏ឡើងជំនោរ ។ លើកសណ្ដ និយាយលើកជើងឬនិយាយបញ្ជោរ ។ ដីសណ្ដ គឺដីត្រីកោណដែលលូកចូលទៅក្នុងសមុទ្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply