Posted on Leave a comment

តើពាក្យ «សតិ» មានន័យដូចម្ដេច ?


សតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្ម្ឫតិ ) ស្មារតី គឺសេចក្ដីនឹកឃើញ, ការរឭកបាន, ការរឭកឃើញមិនភ្លេច, ការចាំបាន, ការប្រុងប្រយ័ត្នមិនឲ្យភ្លេច; ដំណើរស្វាងរុងរឿងគំនិត
ឧទាហរណ៍៖ មានសតិ, ភ្លាត់សតិ, ដាស់សតិ ។

                    សតិចេតសិក សតិដែលរាប់ជាចេតសិកមួយក្នុងពួកចេតសិក ៥២ ( ព. អ. ) ។ សតិជាគរិយៈ (–គៈ–) ដំណើរភ្ញាក់ស្មារតី ។ សតិជាគរិយានុយោគ ( បា. < សតិ + ជាគរិយ “ការភ្ញាក់” + អនុយោគ “ការប្រកបរឿយៗ, ការប្រុងជាដរាប”) ការប្រុងប្រយ័ត្នឲ្យភ្ញាក់រឭកនឹកឃើញជានិច្ច ។ សតិបដ្ឋាន (–បុ័ត-ឋាន ) ការតាំងសតិ; ឈ្មោះធម៌សម្រាប់តាំងស្មារតីនឹក, មាន ៤ យ៉ាងគឺ ការតាំងស្មារតីនឹកដល់កាយ, ដល់វេទនា, ដល់ចិត្ត, ដល់ធម៌ . . . ឲ្យឃើញច្បាស់តាមពិត ( ព. ពុ. ) ។ សតិមន្ត (–ម៉ន់ ) មានស្មារតី, អ្នកមិនភ្លេចស្មារតី ( បើស្ត្រីជា សតិមន្តី ឬ សតិមតី ) ។ សតិវិន័យ ការណែនាំពន្យល់ឲ្យស្គាល់ខុសត្រូវតាមលក្ខណៈច្បាប់ ។ សតិវិប្បវាស (–វិប-ប៉ៈវ៉ាស ) ការភ្លាត់ឃ្លាតចាកស្មារតី ។ សតិសម្បជញ្ញៈ ( សៈតិ-ស័ម-ប៉ៈជ័ញ-ញៈ ) ស្មារតីនិងសេចក្ដីដឹងខ្លួន
ឧទាហរណ៍៖ មានសតិសម្បជញ្ញៈ ។

                     សតិសម្មោសា ( –ស័ម-ម៉ោ– ) សេចក្ដីវង្វេងស្មារតី ។ សតិអវិប្បវាស ឬ សត្យាវិប្បវាស (–វិប-ប៉ៈវ៉ាស ) ការមិនភ្លាត់ឃ្លាតចាកស្មារតី ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply