សត្វយំ ឬសត្វចាំត្រពាំង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៦៨.៥-៦៩ ស.ម.។ ក្បាល ក ទ្រូង កន្ទុយពណ៌ខ្មៅ ចំពុះ ជើង ភ្នែកពណ៌ក្រហមភ្លឺ ដងខ្លួនពណ៌ប្រផេះ ជុំវិញភ្នែកពណ៌ស្វាយ។ មិនទាន់ពេញវ័យៈ ក្បាល និងដងខ្លួនប្រផេះក្រម៉ៅ។ ទីជំរកៈ ព្រៃស្រោង ដំណុះព្រៃក្មេង។ របាយៈ វត្តមានពេញមួយឆ្នាំ ជាប្រភេទសត្វកម្រ កំណត់ត្រាចុងក្រោយនៅតំបន់ភ្នំបូកគោតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។ រដូវបន្តពូជៈ ចាប់ពីខែ ឧសភា ដល់ សីហា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖