សន្តិ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សន្តិ; សំ. ឝាន្តិ ) សេចក្ដីស្ងប់; សេចក្ដីសាន្ដត្រាណ; សេចក្ដីរាបទាប
ឧទាហរណ៍៖ ស្រុកមានសន្តិ ។ ព្រះនិព្វាន ។
សន្តិករ ឬ សន្តិការកៈ អ្នកធ្វើសន្តិភាព ( បើស្រ្តីជា សន្តិការិកា ) ។ សន្តិកាល ពេល, សម័យប្រកបដោយសេចក្ដីសាន្ដត្រាណ, កាលនៃស្រុកទេសដែលឋិតនៅក្នុងសេចក្ដីសុខស្ងប់ ។ សន្តិភាព ភាពឬដំណើរស្ងប់, សាន្តត្រាណ, រាបទាប; ដំណើរសះជានឹងគ្នា
ឧទាហរណ៍៖ មានសន្តិភាព, ធ្វើសន្តិភាព ។
សន្តិបទ ឬ សន្តិវរបទ ( –បត់ ឬ –វៈរៈបត់ ) ផ្លូវនៃសេចក្ដីស្ងប់ឬផ្លូវនៃសេចក្ដីស្ងប់ដ៏ប្រសើរ ( ព្រះនិព្វាន ) ។ សន្តិបាល អ្នករក្សាសេចក្ដីស្ងប់រៀបរយ, អ្នករក្សាសេចក្ដីសុខសាន្ដត្រាណ ដូចជាភ្នាក់ងារប៉ូលិសជាដើម ។ សន្តិវិធី វិធីនៃសេចក្ដីសុខសាន្ដ, មធ្យោបាយក្នុងការធ្វើឲ្យមានសេចក្ដីស្ងប់ : ប្រើសន្តិវិធី, ផ្សះផ្សាអធិករណ៍ដោយសន្តិវិធី ។ សន្តិសុខ សុខដែលកើតអំពីសេចក្ដីស្ងប់ ។ សន្តិហេតុ ហេតុដែលនាំឲ្យកើតសេចក្ដីស្ងប់ ។ សន្តុបាយ ( បា. < សន្តិ + ឧបាយ ) ឧបាយឲ្យកើតសេចក្ដីស្ងប់ ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖