សន្លប់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្រើជា សលប អ. ថ. សៈហ្លុប ) បាត់ស្មារតីមិនដឹងខ្លួន ដោយភ័យចំប្រប់តក់ស្លុតខ្លាំងឬដោយត្រូវរបួសដំណំខ្លាំងជាដើម ។
ឧទាហរណ៍៖ ត្រូវបច្ចាមិត្តវាយសន្លប់, ធ្លាក់ពីលើចុងឈើសន្លប់។
សន្លប់សន្លិន ( ស. ប្រើជា សលបស្លៃ អ. ថ. សៈហ្លុបសៈហ្លៃ៎ ) សន្លប់ឈឹងមិនកម្រើកដៃជើង ។
ឧទាហរណ៍៖ គាត់គ្រុនសន្ធំធ្ងន់ណាស់ សន្លប់សន្លិនឥតកម្រើកខ្លួនទេ ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះវិសញ្ញី
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖