Posted on Leave a comment

តើពាក្យ «សមជ្ជ» មានន័យដូចម្ដេច ?


សមជ្ជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សមជ្យ ) ការប្រជុំ, ការចួបជុំគ្នា; ការប្រជុំលេងសប្បាយ; ការច្រៀងរាំ, ល្បែងរបាំ, មហោស្រព ។ សមជ្ជកាល ឬ –សម័យ កាលឬសម័យដែលត្រូវប្រជុំគ្នា; ពេលដែលត្រូវលេងមហោស្រព ។ សមជ្ជកីឡា ការលេងមហោស្រព ។ សមជ្ជទិន ថ្ងៃដែលត្រូវប្រជុំ; ថ្ងៃដែលមានលេងមហោស្រព ។ សមជ្ជមាល ឬ សមជ្ជាគារ ( < សមជ្ជ + អគារ “រោង, ផ្ទះ” ) រោងជាទីប្រជុំ; រោងមហោស្រព; រោងល្ខោន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply