សមត្ថ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីអាច, ការអាចហាន, ការហ៊ាន; ដំណើរធ្វើកើត ។ សមត្ថកាល វេលាដែលខ្លួននៅប្រឹងប្រែងបាន, វេលាដែលធ្វើការកើតនៅឡើយ ( វេលាកំពុងពេញកម្លាំង ) ។ សមត្ថគុណ គុណនៃសេចក្ដីអាចហាន ។ សមត្ថចិត្ត ចិត្តហ៊ាន, ចិត្តមុត ។ សមត្ថបុរស បុរសអាចហាន, មនុស្សហ៊ាន, មនុស្សមុត; អ្នកធ្វើការកើត, មនុស្សបានការ ។ សមត្ថភាព ភាពនៃសេចក្ដីអាចហាន, សេចក្ដីមោះមុត។ល។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សមថ៌ ) ដែលអាច, ដែលអាចហាន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖