សមរ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សង្រ្គាម, ទ័ព ។ សមរកម្ម ការច្បាំងគ្នា ។ សមរប្រកាសន៍ ការប្រកាសសង្រ្គាម ។ សមរភូមិ ( –ភូម ) ទីបោះទ័ព, ទីចម្បាំង ។ សមរភូមិជ័យ ( សៈម៉-ភូម-ជៃ ) ទីចម្បាំងមានជ័យ, ទីដែលបោះទ័ពច្បាំងឈ្នះបច្ចាមិត្ត ។ សមរមុទ្ធា ( –មុត-ធា ) កងទ័ពមុខ, ទ័ពស្រួច ។ សមរវិជយិន ( –វិ-ជៈយិន ) ការច្បាំងឈ្នះសឹក, ការឈ្នះសង្រ្គាម ។ ល។
( សំ. ស្មរ, ស្មរណ ) ការរឭក, ការចងចាំ, ដំណើរនឹកឃើញមិនចេះភ្លេច; សេចក្ដីស្រឡាញ់អស់ពីចិត្ត ។ គុណសព្ទ ជាទីស្រឡាញ់ជាប់ចិត្ត; ដែលស៊ូស្លាប់ស៊ូរស់ជាមួយ ( ប្រើក្នុងពាក្យកាព្យចំពោះតែទៅលើស្ត្រី ) : សមរថ្លៃ, សមរមិត្រ, ដួងសមរ, កែវសមរ, មាសសមរ ។ ល ។ ( ព. កា. ) : ហៃកែវសមរមិត្រ ចូរកុំគិតពីក្ដីក្រ ព្រោះយើងប្រព្រឹត្តល្អ តំណសុខមុខតែមាន។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជាទីស្រឡាញ់ជាប់ចិត្ត; ដែលស៊ូស្លាប់ស៊ូរស់ជាមួយ ( ប្រើក្នុងពាក្យកាព្យចំពោះតែទៅលើស្ត្រី ) : សមរថ្លៃ, សមរមិត្រ, ដួងសមរ, កែវសមរ, មាសសមរ ។ ល ។ ( ព. កា. ) : ហៃកែវសមរមិត្រ ចូរកុំគិតពីក្ដីក្រ ព្រោះយើងប្រព្រឹត្តល្អ តំណសុខមុខតែមាន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖