លោកស្រី Carrie Perrodo គឺជាពាណិជ្ជករជនជាតិបារាំង និងមានដើមកំណើតមកពីប្រទេសសិង្ហបុរី និងជាអតីតតារាម៉ូដែល ។ គាត់គឺជាម្ចាស់ក្រុមហ៊ុនផលិតប្រេង Perenco ដែលបានសហការបង្កើតជាមួយប្តីរបស់លោកស្រីឈ្មោះ Hubert ។
អាជីព៖
យោងតាមបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes ខែ មីនា ឆ្នាំ ២០១៥ លោកស្រី Carrie មានទ្រព្យសម្បត្តិសុទ្ធសរុបប្រមាណ ៨,៨ ពាន់លានដុល្លារដែលធ្វើឱ្យគាត់បានក្លាយជាអ្នកមានជាងគេនៅប្រទេសបារាំង ។
លោកស្រី Carrie បានរៀបការជាមួយនឹងលោក Hubert Perrodo ដែលជាអ្នកជំនួញជនជាតិបារាំង និងជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុនផលិតប្រេង Perenco ។
ទ្រព្យសម្បត្តិ៖ Carrie Perrodo
លោកស្រី Carrie Perrodo គឺជាអ្នកជំនួញជនជាតិបារាំងដែលមានទ្រព្យសុទ្ធសរុបប្រមាណ ៤,២ ពាន់លានដុល្លារគិតត្រឹមខែ មករា ឆ្នាំ ២០១៦ នេះបើយោងតាមទស្សនាវដ្តី Forbes ។ លោកស្រី Carrie គឺជាអតីតតារាម៉ូដែល និងជាម្ចាស់ក្រុមហ៊ុនផលិតប្រេង Perenco ។ ស្វាមីរបស់លោកស្រីគឺជាស្ថាបនិកនិងជាម្ចាស់ក្រុមហ៊ុន Perenco ដែលត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនផលិតប្រេងដែលគ្រប់គ្រងដោយគ្រួសារធំជាងគេបំផុតនៅលើពិភពលោក ។ គាត់ត្រូវបានគេដឹងថាជាអ្នកប្រមូលស្នាដៃសិល្បៈជាពិសេសគំនូរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖