លោក George Kaiser កើតនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ១៩៤២ ដែលជាអ្នកជំនួញជនជាតិអាមេរិក ។ គាត់គឺជាប្រធានក្រុមហ៊ុនហិរញ្ញវត្ថុ BOK នៅទីក្រុង Tulsa រដ្ឋ Oklahoma ។ គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០០ នាក់ដែលមានជាងគេបំផុតនៅលើពិភពលោក និងជាអ្នកសប្បុរធម៏ក្នុងចំណោមសប្បុរសជនអាមេរិកចំនួន ៥០ នាក់ ។
ជីវិតដំបូង៖
លោក Kaiser កើតនៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ១៩៤២ នៅទីក្រុង Tulsa រដ្ឋ Oklahoma ។ ហើយគាត់ទទួលបានបរិញ្ញាបត្រ B.A. ពីមហាវិទ្យាល័យហាវ៉ាដក្នុងឆ្នាំ ១៩៦៤ និងអនុបណ្ឌិតពីសាលាធុរកិច្ចហាវ៉ាដក្នុងឆ្នាំ ១៩៦៦ ។ ក្រោយមកគាត់បានត្រឡប់ទៅទីក្រុង Tulsa ក្នុងឆ្នាំ ១៩៦៦ ដើម្បីធ្វើការឱ្យឪពុករបស់គាត់ ។ ក្រុមហ៊ុនប្រេង Kaiser-Francis Oil Co. ត្រូវបានបង្កើតឡើងក្នុងទសវត្សឆ្នាំ ១៩៤០ ដោយឪពុកមា និងឪពុកម្តាយរបស់គាត់ ។
អាជីព៖
លោក George Kaiser បានកាន់កាប់ក្រុមហ៊ុនប្រេង Kaiser-Francis ក្នុងឆ្នាំ ១៩៦៩ បន្ទាប់ពីឪពុករបស់គាត់មានជំងឺគាំងបេះដូង។ ក្រុមហ៊ុនប្រេង Kaiser-Francis ជាក្រុមហ៊ុនស្រាវជ្រាវ និងខួងប្រេងដែលត្រូវបានគេស្គាល់ជាកម្មសិទ្ធិឯកជនដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Kaiser ដែលបានក្លាយជាម្ចាស់ក្រុមហ៊ុនរុករកប្រេង និងថាមពលដ៏ធំបំផុតនៅលំដាប់ទី ២៣ នៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០១០។ ក្រុមហ៊ុនប្រេង Kaiser-Francis រកប្រាក់ចំណូលបានប្រហែល ២១៧ លានដុល្លារដោយផ្អែកលើការប៉ាន់ស្មានរបស់សារព័ត៌មាន Bloomberg ។
នៅឆ្នាំ ១៩៩០ លោក Kaiser បានទិញធនាគារ Oklahoma ពីការទទួលសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សហព័ន្ធ ។ ចាប់តាំងពីពេលនោះមកលោក Kaiser បានពង្រីកធនាគារ BOK ពីក្រុមហ៊ុនចំនួន ២០ ដែលមានទីតាំងនៅរដ្ឋអូក្លាហូម៉ាទៅជាធនាគារដែលមានទឹកប្រាក់ចំនួន ២៣,៩ ពាន់លានដុល្លារដោយមានប្រតិបត្តិការនៅក្នុងរដ្ឋចំនួន ៩ ។ ហើយវាគឺជាក្រុមហ៊ុនកាន់កាប់ធនាគារដ៏ធំជាងគេនៅលំដាប់ទី ២៣ នៅសហរដ្ឋអាមេរិក ។
លោក Kaiser បានកាន់កាប់ភាគហ៊ុន ៦១.៥ ភាគរយនៃធនាគារ BOK គិតត្រឹមឆ្នាំ ២០០៧ ហើយគាត់ក៏មានភាគហ៊ុននៃធនាគារ BOK នៅក្នុងប្រទេសកូរ៉េដែលមានចំនួន ២,៣ ពាន់លានដុល្លារផងដែរ ។ ក្នុងឆ្នាំ ២០០៨ លោក Kaiser មានទ្រព្យសម្បត្តិសរុបប្រមាណជា ១២ ពាន់លានដុល្លារហើយគាត់ត្រូវបានទស្សនាវដ្តី Forbes ចាត់ថ្នាក់ជាអ្នកមានម្នាក់ក្នុងចំណោមអ្នកមាន ២០ នាក់នៅសហរដ្ឋអាមេរិក និងជាអ្នកមានបំផុតនៅរដ្ឋអូក្លាហូម៉ាផងដែរ។
កាលពីខែ មីនា ឆ្នាំ ២០០៩ នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចពិភពលោកដោយទស្សនាវដ្តី Forbes បានរាយការណ៍ថាទ្រព្យសម្បត្តិសុទ្ធរបស់លោក Kaiser បានធ្លាក់ចុះដល់ ៩ ពាន់លានដុល្លារដែលបានចាត់ចំណាត់ថ្នាក់គាត់ជាអ្នកមានបំផុតលំដាប់នៅលំដាប់ទី ៤៣ នៅលើពិភពលោក ។ ចាប់តាំងពីពេលនោះមកក្រុមហ៊ុនរបស់គាត់បានកើនឡើងដល់ ៩,៨ ពាន់លានដុល្លារនៅពេលដែលទីផ្សារបានងើបឡើងវិញ ។
ទ្រព្យសម្បត្តិ៖ George Kaiser
លោក George Kaiser គឺជាអ្នកជំនួញជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិសរុប ប្រមាណ ១៣,២ ពាន់លានដុល្លារ ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Kaiser-Francis Oil ដែលជាក្រុមហ៊ុនប្រេងដ៏ធំជាងគេនៅលើពិភពលោកដែលមានមូលដ្ឋាននៅ Tulsa រដ្ឋ Oklahoma ។ លោក George B. Kaiser កើតនៅខែ កក្កដា ឆ្នាំ ១៩៤២ ហើយបានធំទ្បើងនៅ Tulsa រដ្ឋ Oklahoma និងទទួលបានសញ្ញាប័ត្រពីមហាវិទ្យាល័យ Harvard ក្នុងឆ្នាំ ១៩៦៤ ។ គាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសាលាពាណិជ្ជកម្ម Harvard ក្នុងឆ្នាំ ១៩៦៦ ។ គាត់បានធ្វើការអោយឪពុករបស់គាត់នៅក្រុមហ៊ុនប្រេង Kaiser-Francis ។ គាត់បានទិញធនាគារអូក្លាហូម៉ាក្នុងឆ្នាំ ១៩៩០ ពីការទទួលសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សហព័ន្ធ។
លោក Kaiser បានពង្រីកធនាគារ BOK នៅក្នុងរដ្ឋចំនួន ៩ ។ ហើយគាត់បានទិញក្លឹបបាល់បោះអាជីព LLC ក្នុងខែ មេសា ឆ្នាំ ២០១៤ ។ ក្នុងឆ្នាំ ២០០៨ ឈ្មោះរបស់គាត់ត្រូវបានចុះក្នុងបញ្ជីនៅក្នុងលំដាប់ទី ៣ នៃបញ្ជីសប្បុរសជនកំពូលៗរបស់អាមេរិកចំនួននៅក្នុងចំណោមមនុស្ស ៥០ នាក់របស់ទស្សនាវដ្តី BusinessWeek ។
លោក Kaiser បានបង្កើតមូលនិធិគ្រួសារ George Kaiser ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្ររបស់កុមារ។ ហើយគាត់ក៏បានបង្កើតវិទ្យាស្ថានគោលនយោបាយថាមពលជាតិផងដែង។ គាត់គឺជាអ្នករៃអង្គាសប្រាក់សម្រាប់យុទ្ធនាការប្រធានាធិបតីនៅឆ្នាំ ២០០៨ របស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាផងដែរ។ លោក Kaiser ត្រូវបានចុះបញ្ជីជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង ១០០ នាក់ដែលមានជាងគេបំផុតនៅលើពិភពលោក។
ប្រភព៖ Phnom Penh HR
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)