Posted on Leave a comment

លោកមហាសេដ្ឋី Walter Faria ជាម្ចាស់ក្រុមហ៊ុន Grupo Petrópolis ដែលជាក្រុមហ៊ុនផលិតស្រាបៀរនៅលើទីផ្សារធំទីពីររបស់ប្រទេសប្រេស៊ីល

លោ​ក Walter Faria កើតនៅឆ្នាំ 1955 គឺជាម្ចាស់អាជីវកម្មប្រេស៊ីល និងជាម្ចាស់ក្រុមហ៊ុន Grupo Petrópolis ដែលជាក្រុមហ៊ុនផលិតស្រាបៀរនៅលើទីផ្សារធំទីពីររបស់ប្រទេសប្រេស៊ីល ។ នេះយោងតាមរយះទស្សនាវដ្តី Forbes Faria បានឲ្យដឹងថាគាត់មានទ្រព្យសម្បត្តិសរុបប្រមាណ 3.8 ពាន់លានដុល្លារគិតត្រឹមក្នុងខែ​ មករា 2015 ។

ទ្រព្យសម្បត្តិ៖ Walter Faria

លោក Walter Faria គឺជាមហាសេដ្ឋីជនជាតិប្រេស៊ីលដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន 4.4 ពាន់លានដុល្លារ ។ ថ្មីៗនេះ Feria បានចូលក្នុងបញ្ជីមហាសេដ្ឋីក្នុងនាមជាម្ចាស់ និងជាបុគ្គលសំខាន់របស់ក្រុមហ៊ុន Grupo Petropolis ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល ។ ចាប់តាំងពីគាត់បានទិញុយកក្រុមហ៊ុននេះក្នុងឆ្នាំ 1998 លោក Faria បានប្រែក្លាយវាទៅជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំបំផុតមួយរបស់ប្រទេសប្រេស៊ីល ។ ដោយបានស្គាល់យ៉ាងច្បាស់ជាមួយនឹងផ្នែកខាងក្នុង និងខាងក្រៅនៃឧស្សាហកម្មផលិតភេសជ្ជៈ ហើយគាត់មានបំណងពង្រីកក្រុមហ៊ុន Grupo Petropolis ជាអន្តរជាតិ។ ស្រាបៀរ Itaipava របស់ Petropolis ដែលឥឡូវនេះជាអ្នកលក់ធំជាងគេទីពីររបស់ប្រទេសកំពុងប្រយុទ្ធដើម្បីដណ្តើមតំណែងលេខ 1 ពីអ្នកលក់ធំបំផុតគឺ Skol ដែលផលិតដោយ Anheuser-Busch InBev ។ ក្រុមហ៊ុនក៏បានចំណាយប្រាក់មួយចំនួនធំក្នុងការឧបត្ថម្ភដល់ក្រុម Scuderia Ferrari Formula One តាមរយៈភេសជ្ជៈប៉ូវកម្លាំងម៉ាក TNT ដែលនឹងអាចវាយលុកទីផ្សារក្នុងប្រទេសអាឡឺម៉ង់ក្នុងពេលឆាប់ៗនេះផងដែរ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកស្រីមហាសេដ្ឋី Maria Helena Moraes Scripilliti ជាសហម្ចាស់នៃក្រុមហ៊ុន Votorantim Group ដែលគ្រប់គ្រងដោយឯកជន

លោកស្រី Maria Helena Moraes Scripilliti គឺជាពាណិជ្ជករជនជាតិប្រេស៊ីល និងជាសហម្ចាស់នៃក្រុមហ៊ុន Votorantim Group ដែលគ្រប់គ្រងដោយឯកជន។

ជីវិតដំបូង៖

លោកស្រី Maria Helena de Moraes និងបងប្រុសរបស់គាត់ជាអ្នកគ្រប់គ្រងក្រុមហ៊ុន Votorantim Group ដែលជាក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយរបស់ប្រទេសប្រេស៊ីល​ ។ នេះបើយោ​ងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់មានទ្រព្យសម្បត្តិសរុបចំនួន 2.9 ពាន់លានដុល្លារគិតត្រឹមក្នុងខែ ធ្នូ ឆ្នាំ 2014 ។ លោកស្រី Maria បានរៀបការជាមួយនឹង Clovis Scripilliti ដែលពួកគេទាំងពីបានពង្រីកក្រុមហ៊ុន Votorantim នៅភាគឦសានប្រទេសប្រេស៊ីលក្នុងកំឡុងឆ្នាំ 1960 និង 1970 ។ 

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Jose Luis Cutrale ជាម្ចាស់ក្រុមហ៊ុន Sucocitrico Cutrale Ltda ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្រូចដ៏ធំជាងគេបំផុតនៅលើពិភពលោក

លោក Jose Luis Cutrale ត្រូវបានគេស្គាល់នៅក្នុងប្រទេសប្រេស៊ីលថាជា “ស្តេចទឹកក្រូច” ។ គាត់គឺជាម្ចាស់ក្រុមហ៊ុន Sucocitrico Cutrale Ltda ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្រូចដ៏ធំជាងគេបំផុតនៅលើពិភពលោក ។ គ្រួសាររបស់គាត់បានធ្វើអាជីវកម្មនេះអស់រយៈពេលជាងមួយសតវត្សមកហើយរហូតមកដល់សព្វថ្ងៃ ។ លោក Cutrales រួមគ្នាជាមួយមហាសេដ្ឋីប្រេស៊ីល Joseph Safra បានរួមគ្នាទិញយកក្រុមហ៊ុន Chiquita Brands International Inc ក្នុងតម្លៃប្រហែល ១.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ។ លោក​ Cutrale ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Coca-Cola Femsa SAB យីហោ Coca-Cola របស់ប្រទេសម៉ិកស៊ិកដែលជាក្រុមហ៊ុនផលិតកូកាកូឡាធំជាងគេនៅទូទាំងពិភពលោក ។ 

ទ្រព្យសម្បត្តិ៖ Jose Luis Cutrale

លោក Jose Luis Cutrale គឺជាពាណិជ្ជករនិងសហគ្រិនជនជាតិប្រេស៊ីលម្នាក់ដែលមានទ្រព្យសម្បត្តិសរុប ២,៥ ពាន់លានដុល្លារ ។គាត់កើតនៅទីក្រុងសៅប៉ូឡូប្រទេសប្រេស៊ីលក្នុងខែ កញ្ញាឆ្នាំ ១៩៤៦ ។ គាត់គឺជាម្ចាស់ក្រុមហ៊ុន Sucocitrico Cutrale Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្រូចធំជាងគេមួយនៅលើពិភពលោក ។ លោក Jose Luis Cutrale បានទិញយកក្រុមហ៊ុន Chiquita Brands International ក្នុងតម្លៃប្រហែល ១.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤ ។ គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Coca-Cola Femsa SAB និងជាអ្នកគ្រប់គ្រងមួយភាគបីនៃទីផ្សារទឹកក្រូចពិភពលោកដែលរកបាន ៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Ermirio Pereira de Moraes ជាសហស្ថាបនិករបស់ក្រុមហ៊ុន Votorantim Group

លោក Ermirio Pereira de Moraes​​ កើតនៅខែ មិថុនា ឆ្នាំ ១៩៥២ ដែលជាពាណិជ្ជករជនជាតិប្រេស៊ីល ។ គាត់គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Votorantim Group ។ គាត់បានបញ្ចប់ការសិក្សាដោយទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រវិស្វកម្មប្រេងពីសាកលវិទ្យាល័យ Tulsa នៅទីក្រុងអូក្លាហូម៉ាសហរដ្ឋអាមេរិក ។

អាជីព៖

បន្ទាប់ពីមរណភាពរបស់ឪពុកគាត់ក្នុងឆ្នាំ ២០១៤ លោក Ermirio និងបងស្រីរបស់គាត់បានទទួលមរតកពីក្រុមហ៊ុន Votorantim Group ដែលជាក្រុមហ៊ុនឯកជនធំបំផុតមួយរបស់ប្រេស៊ីល ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,២ ពាន់លានដុល្លារគិតត្រឹមនៅខែ ធ្នូ ឆ្នាំ ២០១៤ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Liu Ming Chung ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nine Dragons Paper ដែលជាក្រុមហ៊ុនផលិតក្រដាសធំបំផុតមួយនៅអាស៊ី

លោក Liu Ming Chung គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nine Dragons Paper ដែលជាក្រុមហ៊ុនផលិតក្រដាសធំបំផុតមួយនៅអាស៊ី ។ គាត់បានដឹកនាំការជំរុញដោយជោគជ័យរបស់ក្រុមហ៊ុននៅក្នុងការបង្កើនផលិតកម្មរបស់ខ្លួន ។ ជាង ៩០% នៃការលក់របស់ក្រុមហ៊ុនបានមកពីអាជីវកម្មវេចខ្ចប់ក្រដាស ។

លោក Liu បានដឹកនាំជំនួញជាមួយភរិយារបស់គាត់ឈ្មោះ Cheung Yan ដែលជាមហាសេដ្ឋីម្នាក់ផងដែរ ។ ក្រុមហ៊ុន Nine Dragons បានចាប់ផ្តើមផ្គត់ផ្គង់វេចខ្ចប់ប្រអប់ក្រដាសសម្រាប់អ្នកផលិតនៅក្នុងមជ្ឈមណ្ឌលនាំចេញភាគខាងត្បូងរបស់ប្រទេសចិនប៉ុន្តែបានទទួលផលប្រយោជន៍ពីកំណើនពីតម្រូវការអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ។

នៅឆ្នាំ ១៩៩៥ លោក Liu ក៏បានពង្រីកអាជីវកម្មទៅក្នុងទីផ្សារប្រទេសចិនដោយបានសហការបង្កើតក្រុមហ៊ុន Nine Dragons Paper Holdings នៅក្នុងទីក្រុងហុងកុងផងដែរ ។ ក្រុមហ៊ុនមួយនេះបានធ្វើការផ្តល់ជូនជាសាធារណៈលើកដំបូងនៅខែ មីនា ឆ្នាំ ២០០៦ ។ ហើយក្រុមហ៊ុននេះក៏បានពង្រីកសាខាទៅដល់អាមេរិកខាងជើងអាស៊ី និងអឺរ៉ុបផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Rubens Ometto Silveira Mello ជាប្រធានក្រុមហ៊ុន Raízen & Cosan

លោក Rubens Ometto Silveira Mello គឺជាពាណិជ្ជករជនជាតិប្រេស៊ីល និងជាប្រធានក្រុមហ៊ុន Raízen & Cosan ។

លោក Rubens Ometto Silveira Mello កើតនៅទីក្រុង Piracicaba ប្រទេសប្រេស៊ីល ។ គាត់បានចូលរៀននៅសាកលវិទ្យាល័យសៅប៉ូឡូ ។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគាត់បានក្លាយជានាយកគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងក្រុមVotorantim Group ។ 

ទ្រព្យសម្បត្តិ៖ Rubens Ometto Silveira Mello

លោក Rubens Ometto Silveira Mello គឺជាពាណិជ្ជករជនជាតិប្រេស៊ីល និងជាប្រធានក្រុមហ៊ុន Raízen & Cosan ។ គាត់មានទ្រព្យសម្បត្តិសរុបប្រមាណ ១.០៤ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ យោងតាមទស្សនាវដ្តី Forbes ។ គាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេនៅប្រទេសប្រេស៊ីល ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Roberto Irineu Marinho ជាប្រធាន និងជានាយកប្រតិបតិ្តរបស់ក្រុមហ៊ុន Grupo Globo ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំបំផុតរបស់អាមេរិកឡាទីន

លោក Roberto Irineu Marinho កើតនៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ១៩៤៧ គឺជាអ្នកជំនួញជនជាតិប្រេស៊ីល ។ គាត់គឺជាប្រធាន និងជានាយកប្រតិបតិ្តរបស់ក្រុមហ៊ុន Grupo Globo ។

បន្ទាប់ពីមរណភាពរបស់ Roberto Marinho នៅខែ សីហា ឆ្នាំ ២០០៣ ក្នុងអាយុ ៩៨ ឆ្នាំកូនប្រុសទាំងបីរបស់គាត់បានទទួលមរតកពីក្រុមហ៊ុន Grupo Globo ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំបំផុតរបស់អាមេរិកឡាទីន ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes លោក Marinho មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៨ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៧ ។

ទ្រព្យសម្បត្តិ៖ Roberto Irineu Marinho

លោក Roberto Irineu Marinho គឺជាពាណិជ្ជករជនជាតិប្រេស៊ីលម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៧ ពាន់លានដុល្លារ ។ ក្រុមហ៊ុន Grupo Globo បានកាប់ប្រហែលពាក់កណ្តាលនៃទីផ្សារទូរទស្សន៍របស់ប្រេស៊ីល ។ 

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Samvel Karapetyan ជាអ្នកគ្រប់គ្រងក្រុមហ៊ុន Tashir Group ដែលជាក្រុមហ៊ុនអចលនទ្រព្យ

លោក Samvel Karapetyan គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុន Tashir Group ដែលជាក្រុមហ៊ុនអចលនទ្រព្យ ។ ក្រុមហ៊ុននេះមានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៣៣ អគារការិយាល័យចំនួន ៦ និងសណ្ឋាគារចំនួន ១០ នៅទូទាំងប្រទេសរុស្ស៊ី ។ ក្រុមហ៊ុនមួយនេះបានដំណើរការ ២៥ តំបន់នៃប្រទេសរុស្ស៊ីប៉ុន្តែថ្មីៗនេះក្រុមហ៊ុននេះបានផ្តោតលើការបើកដំណើរការគម្រោងថ្មីនៅតំបន់មូស្គូ។ 

នៅក្នុងខែ ឧសភា ឆ្នាំ ២០១៥ លោក Samvel Karapetyan មានទ្រព្យសម្បតិ្តសុទ្ធសរុបប្រមាណ ៥,៣ ពាន់លានដុល្លារយោងតាមរយះទស្សនាវដ្តី Forbes ។ ការកើនឡើងយ៉ាងឆាប់រហ័សនៃទ្រព្យសម្បត្តិបានធ្វើឲ្យលោក Karapetyan បានក្លាយជាអ្នកមានជាងគេបំផុតនៅប្រទេសរុស្ស៊ី ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

គោះ​ទឹក​បង្អើល​ត្រី (សុភាសិតខ្មែរ ទី​ ៣៤ / Khmer Proverb 34)

គោះ​ទឹក​បង្អើល​ត្រី

និយមន័យៈ ធ្វើ​ចលនា​ឲ្យ​ផ្អើល​ដើម្បី​ងាយ​ចាប់ ។


អត្ថាធិប្បាយ

អត្ថានុរូប

នៅ​ក្នុង​ត្រពាំង​ដែល​មាន​ត្រី​ច្រើន ត្រី​តែង​ពួន​សម្ងំ​ក្នុង​គុម្ព​ស្មៅ​ខ្លះ គុម្ព​ឈើ​ខ្លះ ជួន​ក៏​បង្កប់​ខ្លួន​នៅ​បាត​ត្រពាំង ។ ដូចនេះ បើ​មាន​អ្នក​រក​ចាប់​ត្រី គេ​តែង​យក​ដំបង​វាយ​ទឹក​ផូង​ផាំង ដើម្បី​ឲ្យ​ត្រី​ផ្អើល​ចេញ​ពី​ទី​ពួន ។ ពេល​នោះ ត្រី​ភ័យ​ផ្អើល​ឆ្លេឆ្លា​ស្ទុះ​ហែល​ឆ្វែល​ឆ្វាត់​ប្រសេច​ប្រសាច ។ អ្នក​រក​ត្រី​ក៏​ចាប់​ដាក់​ទ្រុង​យ៉ាង​ស្រួល ។

អត្ថប្បដិរូប

នៅ​ក្នុង​កិច្ចការ​រដ្ឋបាល សមត្ថកិច្ច​តែ​ប្រើ​ល្បិច​កិច្ចកល​ច្រើន​យ៉ាង​ដើម្បី​ចាប់​ជន​ល្មើស ។ ជួនកាល គឹ​ប្រើ​វិធី​ស្ងៀម​ស្ងាត់ ។ ជួនកាល គេ​ធ្វើ​ចលនា​ឲ្យ​កម្រើក​រំពើក​ឡើង​ដើម្បី​ចាប់​ក៏​មាន ។ ដូចជា សមត្ថកិច្ច​ស្វែង​រក​ចាប់​ឃាតក​ដែល​កំពុង​លាក់​ខ្លួន ។ គេ​ឃោសនា​តាម​កាសែត‑វិទ្យុ ប្រកូក​ប្រកាស​ឆោឡោ​ឡើង​ថា បើ​អ្នក​ឯ​ណា​សម​គំនិត​ជួយ​លាក់​បំពួន​ឃាតក​ដែល​សមត្ថកិច្ច​កំពុង​ស្វែង​រក​តាម​ចាប់​ខ្លួន​នឹង​ត្រូវ​មាន​ទោស​គុក ១៥​ឆ្នាំ ។ ចំណែក​អ្នក​ឯ​ណា​ដែល​មក​ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ដែល​នាំ​ឲ្យ​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​ឃាតក​បាន រដ្ឋ​នឹង​ឲ្យ​រង្វាន់​ ៥​លាន​រៀល ។
កាល​បើ​រដ្ឋ​ប្រកូក​ប្រកាស​បែប​នេះ​ហើយ ឃាតក​នៅ​ពុំ​សុខ​មួយ​កន្លែង​ទេ ។ វា​ច្បាស់​ជា​ផ្លាស់​ប្ដូរ​ទី​កន្លែង​ចុះ​ឡើង​ដែល​អាច​ឲ្យ​សមត្ថកិច្ច​ធ្វើការ​កត់​សម្គាល់ និង​តាម​ចាប់​ខ្លួន​បាន​យ៉ាង​ងាយ ។ ប៉ុន្តែ​បើ​វា​នៅ​សម្ងំ​ពួន​ស្ងៀម​មួយ​កន្លែង សមត្ថកិច្ច​ក៏​ពិបាក​ស្វែង​រក​ចាប់​ខ្លួន​វា​ដែរ ។ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​តែ​គោះ​ទឹក​បង្អើល​ត្រី​បែប​នេះ​ឯង ។

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Jorge Paulo Lemann ជាវិនិយោគិនជនជាតិប្រេស៊ីល

លោក Jorge Paulo Lemann កើតនៅថ្ងៃទី ២៦ ខែ​ សីហា ឆ្នាំ ១៩៣៩ ដែលជាវិនិយោគិនជនជាតិប្រេស៊ីល – ស្វីស ។ គាត់គឺជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ២៦ នៅលើពិភពលោកនេះបើយោងតាមរយះទស្សនាវដ្តី Forbes ។ លោក Lemann មានទ្រព្យសម្បត្តិសរុបប្រមាណ ៣២,៧ ពាន់លានដុល្លារគិតត្រឹមខែ កញ្ញា ឆ្នាំ ២០១៦ ដែលជាអ្នកមានជាងគេបំផុតនៅប្រទេសប្រេស៊ីល ។

គិតត្រឹមឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅក្នុងប្រេស៊ីល ។

ជីវិតដំបូង៖

លោក Jorge Paulo Lemann បានបង្កើតក្រុមហ៊ុនផលិតទឹកដោះគោ Leco និង Anna Yvette Truebner ។ នៅឆ្នាំ ១៩៦១ គាត់បានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យហាវ៉ាដ ។ គាត់បានឈ្នះជើងឯកលើកីទ្បាវាយកូនបាល់ជម្រើសជាតិប្រេស៊ីលចំនួន ៥ លើក និងបានលេងឱ្យក្រុមទាំង ២ នៅប្រទេសស្វីស និងប្រេស៊ីលនៅក្នុងព្រឹត្តិការណ៍ Davis Cup និងបានលេងក្រុម Wimbledon ។

ទ្រព្យសម្បត្តិ៖ Jorge Paulo Lemann

លោក Jorge Paulo Lemann មានទ្រព្យសម្បត្តិសុទ្ធចំនួន ៣០ ពាន់លានដុល្លារ ។ គាត់ត្រូវបានស្គាល់ថាជាមនុស្សម្នាក់មានជាងគេបំផុតនៅក្នុងប្រទេសប្រេស៊ីលដោយសារភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន Anheuser-Busch InBev ដែលជាក្រុមហ៊ុនផលិតស្រាបៀរធំជាងគេបំផុតនៅលើពិភពលោក ។

ក្រុមហ៊ុនភាគហ៊ុនឯកជនរបស់គាត់ឈ្មោះ 3G Capital បានទិញយកក្រុមហ៊ុន H.J. Heinz រួមគ្នាជាមួយក្រុមហ៊ុន Warren Buffet’s Berkshire Hathaway កាលពីខែ​ កក្កដា ក្នុងតម្លៃ ២៣ កោដិដុល្លារ ។ ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន 3G Capital បានទិញយក Burger King ក្នុងការទិញដ៏មានប្រសិទ្ធិភាពដោយចំណេញប្រាក់ដែលបានកាត់បន្ថយការងារប្រហែល ៤.០០០ ការងារ ។

លោក Lemann ក៏ជាអតីតជើងឯកកីទ្បាវាយកូនបាល់ប្រេស៊ីលដែលធ្លាប់បានលេងឲ្យក្រុម Wimbledon ផងដែរ ។ ហើយគាត់ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Lojas Americanas SA និងជាអតីតសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនGillette និងជាប្រធានគណៈកម្មាធិការប្រឹក្សានៅអាមេរិកឡាទីននៃផ្សារហ៊ុនញូវយ៉ក ។ ហើយគាត់ក៏ជាស្ថាបនិកនិងជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Fundação Estudar​ និងជាសមាជិកក្រុមប្រឹក្សាប្រឹក្សាអន្តរជាតិនៃក្រុមហ៊ុន Credit Suisse Group និងជាប្រធានក្រុមហ៊ុន DaimlerChrysler ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Antonio Luiz Seabra ជាស្ថាបនិករបស់ក្រុមហ៊ុន Natura Cosmeticos ដែលជាក្រុមហ៊ុនថែរក្សាសម្ផស្សដ៏ធំជាងគេនៅក្នុងប្រេស៊ីល

លោក Antonio Luiz Seabra គឺជាស្ថាបនិករបស់ក្រុមហ៊ុន Natura Cosmeticos ដែលជាក្រុមហ៊ុនថែរក្សាសម្ផស្សដ៏ធំជាងគេនៅក្នុងប្រេស៊ីល ។ លោក Antonio រួមជាមួយដៃគូរបស់គាត់គឺលោក Natura និង Guilherme Peirao Leal ដែលបានកាន់តំណែងជាអនុប្រធានក្រុមហ៊ុននៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១០ របស់ប្រទេសប្រេស៊ីល ។

លោក Antonio ក៏ជាម្ចាស់ក្រុមហ៊ុន Bresco ដែលបានចាប់ផ្តើមប្រតិបត្តិការលើឧស្សាហកម្ម ឃ្លាំង ការិយាល័យ និងសណ្ឋាគារ ។ គាត់ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចហើយត្រូវបានគេស្គាល់តាមរយៈការដកស្រង់កំណាព្យ និងទស្សនវិជ្ជានៅក្នុងការប្រជុំអាជីវកម្ម ។ ហើយគាត់ក៏ជាម្ចាស់អចលនទ្រព្យនៅក្នុងទីក្រុងឡុង និងទីក្រុងប៉ារីសផងដែរ ។

ទ្រព្យសម្បត្តិ៖ Antonio Luiz Seabra

លោក Antonio Luiz Seabra គឺជាសហគ្រិនជនជាតិប្រេស៊ីលម្នាក់ដែលមានទ្រព្យសរុបប្រមាណ ១,១៨ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ ដោយយោងតាមរយះទស្សនាវដ្តី Forbes ។ នៅឆ្នាំ ១៩៦៩ លោក Antonio បានបង្កើតក្រុមហ៊ុន Natura ដែលជាជំនាន់ Avon នៅក្នុងប្រទេសប្រេស៊ីល ។ ក្រុមហ៊ុន Natura បានផ្តល់ជូននិងបានចែកចាយនូវផលិតផលរបស់ខ្លួនដល់ប្រទេសបារាំងនិងប្រទេសអាមេរិកឡាទីននិងចំនួន ៧ ប្រទេសបន្ថែមទៀត ។

លោក Antonio បានធ្វើការប្រាស្រ័យទាក់ទងជាមួយនិយោជិករបស់គាត់តាមរយៈវីដេអូលើកទឹកចិត្តមួយចំនួន ។ ហើយគាត់បានរួមគ្នាសហការជាមួយលោក Guilherme Leal ដោយបានសហការបង្កើតក្រុមហ៊ុនជួលអចលនៈទ្រព្យដែលមានមូលដ្ឋាននៅក្នុងប្រេស៊ីលគឺក្រុមហ៊ុន Bresco ។

គិតត្រឹមខែ មីនា ឆ្នាំ ២០១៣ លោក Antonio មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,២ ពាន់លានដុល្លារដែលបានធ្វើឱ្យគាត់ក្លាយជាអ្នកមានជាងគេបំផុតទី ៤២៣ នៅលើពិភពលោក ។ ហើយគាត់ក៏ត្រូវបានគេរាប់បញ្ចូលជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានជាងគេបំផុតទាំង ១៧ នាក់នៅក្នុងប្រទេសប្រេស៊ីល ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Joseph Safra ជាប្រធានក្រុមហ៊ុន Safra Group ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្តល់ហិរញ្ញប្បទាន

លោក Joseph Safra កើតនៅឆ្នាំ ១៩៣៩ ដែលអ្នកគ្រប់គ្រងធនាគារ និងជាអ្នកវិនិយោគ និងជាម្ចាស់ក្រុមហ៊ុន Safra Group ។ គាត់បានបម្រើការជាប្រធានក្រុមហ៊ុន Safra Group ដែលមានធនាគារជាតិនៅក្នុងទីក្រុងញូវយ៉ក និងមានក្រុមហ៊ុន Banco Safra ដែលមានទីស្នាក់ការនៅក្នុងទីក្រុងសៅប៉ូឡូប្រទេសប្រេស៊ីលផងដែរ ។ លោក Joseph មានទ្រព្យសម្បត្តិសុ​ទ្ធប្រហែល ២០,៥ ពាន់លានដុល្លារ ។

ជីវិតដំបូង៖

លោក Joseph មានទំនាក់ទំនងជាមួយធនាគារតាំងពីជំនាន់អូតូម៉ង់ ។ ក្រុមគ្រួសាររបស់គាត់បានផ្លាស់ទៅរស់នៅប្រទេសប្រេស៊ីលនៅឆ្នាំ ១៩៥២ ។ នៅឆ្នាំ ១៩៥៥ បងប្រុសរបស់គាត់ឈ្មោះ Edmond Safra និងឪពុករបស់គាត់ឈ្មោះ Jacob Safra បានចាប់ផ្តើមធ្វើការនៅក្នុងប្រទេសប្រេស៊ីលដោយបានផ្តល់ហិរញ្ញប្បទានទ្រព្យសម្បត្តិនៅក្នុងទីក្រុងសៅប៉ូឡូ ។ ប៉ុន្តែមិនយូរប៉ុន្មានបងប្រុសរបស់គាត់គឺលោក Edmond Safra បានផ្តាច់ខ្លួនពីបងប្អូនហើយបានធ្វើដំណើរទៅរស់នៅក្នុងទីក្រុងញូវយ៉កជាកន្លែងដែលគាត់បានបង្កើតធនាគារជាតិនៃសាធារណរដ្ឋញូវយ៉ក ។

ហើយក្រោយមកលោក Joseph បានលក់ភាគហ៊ុនទៅអោយក្រុមហ៊ុន HSBC នៅឆ្នាំ ១៩៩៩ ហើយបានបរិច្ចាគថវិកាភាគច្រើនរបស់គាត់ឲ្យមូលនិធិរបស់បងប្រុសរបស់គាត់គឺលោក Edmond Safra ។ លោក Joseph Safra បានបង្កើតធនាគារមួយដែលមានឈ្មោះថា Banco Safra ក្នុងឆ្នាំ ១៩៥៥ ហើយសព្វថ្ងៃនេះវាត្រូវបានគេរាយការណ៍ថាជាធនាគារឯកជនដ៏ធំជាងគេនៅលំដាប់ទី ៦ នៅក្នុងប្រទេសប្រេស៊ីល ។

លោក Joseph ក៏នៅតែជាប្រធានក្រុមហ៊ុន Safra Group ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្តល់ហិរញ្ញប្បទានទៅឲ្យធនាគារនៅទូទាំងទ្វីបអឺរ៉ុបខាងជើង និងអាមេរិកខាងត្បូង ។ លោក Joseph បានទិញភាគហ៊ុនដែលនៅសល់របស់ក្រុមហ៊ុនសាហ្វារ៉ាគ្រុបពីបងប្រុសរបស់គាត់គឺលោក Moise Safra ។ បងប្អូនរបស់គាត់ទាំងពីរនាក់បានរក្សាភាគហ៊ុននៅក្នុងក្រុមហ៊ុន Fibria Cellulose ។

ទ្រព្យសម្បត្តិ៖ Joseph Safra

លោក Joseph Safra គឺជាអ្នកជំនួញ និងជាមហាសេដ្ឋីប្រេស៊ីលដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៨,២ ពាន់លានដុល្លារគិតត្រឹមខែ សីហា ឆ្នាំ ២០១៨ ។ គ្រួសាររបស់គាត់បានផ្លាស់ទៅរស់នៅប្រទេសប្រេស៊ីលហើយបងប្រុសរបស់នឹងឪពុករបស់គាត់បានរកស៊ីនៅក្នុងទីក្រុងសៅប៉ូឡូដោយបានផ្តល់ហិរញ្ញប្បទានទ្រព្យសម្បត្តិនៅក្នុងទីក្រុងសៅប៉ូឡូ ។

នៅពេលបងប្រុសរបស់គាត់បានសម្រេចចិត្តផ្តាច់ខ្លួនចេញពីអាជីវកម្មគ្រួសារដើម្បីបន្តក្តីសុបិន្តរបស់គាត់នៅក្នុងទីក្រុងញូវយ៉កជាកន្លែងដែលគាត់បានបង្កើតធនាគារជាតិនៃសាធារណរដ្ឋញូវយ៉ក ។ ក្រុមហ៊ុន Banco Safra ត្រូវបានបង្កើតឡើងដោយ Joseph Safra ។

សព្វថ្ងៃនេះក្រុមហ៊ុន Banco Safra ត្រូវបានគេចាត់ទុកថាជាធនាគារឯកជនដ៏ធំបំផុតដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសប្រេស៊ីល ។ លោក Joseph កាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនដែលប្រតិបត្តិការនៅក្នុងប្រទេសអាមេរិកខាងជើង និងខាងត្បូងក៏ដូចជានៅអឺរ៉ុបផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Miguel Krigsner ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន O Boticário ដែលជាក្រុមហ៊ុនលក់គ្រឿងសំអាងដ៏ធំទី ២ នៅប្រទេសប្រេស៊ីល

លោក Miguel Gellert Krigsner គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន O Boticário ដែលជាក្រុមហ៊ុនលក់គ្រឿងសំអាងដ៏ធំទី ២ នៅប្រទេសប្រេស៊ីល ។ គាត់ក៏ជាស្ថាបនិកនៃក្រុមហ៊ុន Fundação de Proteçãoà Natureza ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏សំខាន់ម្នាក់នៅក្នុងប្រទេសប្រេស៊ីលផងដែរ ។

លោក Miguel Krigsner ដែលមានដើមកំណើតមកពីប្រទេស Bolivian ។ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Grupo Boticario ដែលជាក្រុមហ៊ុនផលិតគ្រឿងសំអាងដ៏ធំនៅលំដាប់ទី ២ នៅប្រទេសប្រេស៊ីលដែលមាននិយោជិកប្រមាណ ៧,០០០ នាក់ និងមានហាងចំនួន ៣.៩០០ កន្លែងនៅទូទាំងប្រទេសប្រេស៊ីលនឹងច្រើនជាង ៩០ ហាងនៅក្នុង ៨ ប្រទេសផ្សេងទៀតផងដែរ ។

លោក Krigsner បានផ្លាស់ទៅរស់នៅប្រទេសប្រេស៊ីលក្នុងឆ្នាំ ១៩៦១ ហើយបានទទួលសញ្ញាប័ត្រផ្នែកឱសថស្ថានដោយបានចាប់ផ្តើមបើកជាឱសថស្ថានដំបូងរបស់គាត់នៅអាយុ ២៧ ឆ្នាំ ។ នៅឆ្នាំ ១៩៧៧ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា O Boticario និងបន្តធ្វើជានាយកប្រតិបត្តិរហូតដល់ឆ្នាំ ២០០៨ នៅពេលដែលគាត់បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាល ។

ទ្រព្យសម្បត្តិ៖ Miguel Krigsner

លោក Miguel Krigsner គឺជាអ្នកជំនួញជនជាតិប្រេស៊ីលដែលមានទ្រព្យសម្បត្តិសរុប ២,៩ ពាន់លានដុល្លារ ។ គាត់បានបង្កើតទ្រព្យសម្បត្តិរបស់គាត់តាមរយះក្រុមហ៊ុនឧស្សាហកម្មគ្រឿងសំអាង​ ។ លោក Krigsner កើតនៅក្នុងត្រកូលគ្រួសារជ្វីហ្វមួយដែលជាជនអន្តោប្រវេសន៍នៅក្នុងប្រទេសបូលីវី ។ ហើយគាត់បានធំឡើងនៅក្នុងប្រទេសប្រេស៊ីលជាកន្លែងដែលគាត់បានទទួលសញ្ញាប័ត្រឱសថស្ថាន និងបានចាប់ផ្តើមបើកហាងឱសថដំបូងរបស់គាត់នៅអាយុ ២៧ ឆ្នាំ ។

គាតក៏បានបម្រើការជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនរហូតដល់ឆ្នាំ ២០០៨ នៅពេលដែលគាត់បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាល ។ បច្ចុប្បនេះគាត់បានកាន់កាប់ភាគហ៊ុន ៨០ ភាគរយនៅក្នុងក្រុមហ៊ុនខណៈដែលបងប្រុសបង្កើតរបស់គាត់ឈ្មោះ Artur Grynbaum បានកាន់កាប់ភាគហ៊ុន ២០% នៅក្នុងក្រុមហ៊ុន ។

លោក​ Artur គឺជាមនុស្សម្នាក់ដែលជាអ្នកទទួលជោគជ័យនៅក្នុងមុខតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនក្នុងឆ្នាំ ១៩៨៦ ។ ក្នុងនាមជាអ្នកបរិស្ថានដ៏ពូកែម្នាក់លោក Krigsner បានបង្កើតមូលនិធិ Fundacao Boticario de Protecao ជា Natureza ដែលជាមូលនិធិបរិស្ថានកំពូលមួយនៅក្នុងប្រទេសប្រេស៊ីល ។  

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Pedro Moreira Salles ជាប្រធានក្រុមហ៊ុន Itaú Unibanco ដែលជាស្ថាប័នធនាគារដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល

លោក Pedro Moreira Salles កើតនៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ១៩៥៩ គាត់គឺជាប្រធានក្រុមហ៊ុន Itaú Unibanco ដែលជាស្ថាប័នធនាគារដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល ។ លោក Salles ត្រូវបានចុះនៅក្នុងបញ្ជីឈ្មោះរបស់មហាសេដ្ឋីពិភពលោកដោយទស្សនាវដ្តី Forbes ដោយមានទ្រព្យសម្បត្តិប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិក ។

អាជីព៖

លោក Salles Pedro Moreira បានចូលរួមជាផ្លូវការជាមួយក្រុមហ៊ុន Unibanco ចាប់តាំងពីការបង្កើតធនាគារនេះត្រូវបានដឹកនាំអស់រយៈពេលជាច្រើនទសវត្សដោយឪពុករបស់គាត់គឺលោក Walter Moreira Salles ។ លោក Salles បានចូលបម្រើការងារនៅក្រុមហ៊ុន Unibanco ក្នុងឆ្នាំ ១៩៨៩ ហើយបានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ ១៩៩៧ បន្ទាប់ពីបានបម្រើការជាអនុប្រធានអស់រយៈពេលជិត ៦ ឆ្នាំ ។

នៅខែ មេសា ឆ្នាំ ២០០៤ លោក Moreira Salles ត្រូវបានតែងតាំងជានាយកប្រតិបត្តិ ។ ហើយនៅឆ្នាំ ២០១៦ គាត់មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុន Itaú Unibanco Holding ។ លោក Moreira Salles ក៏ជាសមាជិកនៃក្រុមហ៊ុន G-50 ដែលជាក្រុមហ៊ុនមិនរកប្រាក់ចំណេញដោយនាយកប្រតិបត្តិអាមេរិចឡាទីន និងឧបត្ថម្ភដោយអង្គការ Carnegie ដែលជាអំណោយសម្រាប់សន្តិភាពអន្តរជាតិ និងកិច្ចសន្ទនានៅសហរដ្ឋអាមេរិកនៅក្នុងទីក្រុងវ៉ាស៊ីនតោន ។ លើសពីនេះទៀតគាត់គឺជាសមាជិកក្រុមប្រឹក្សាប្រឹក្សានៃក្រុមហ៊ុន IBMEC និងជាអនុប្រធាននៃ PlaNet Finance Brasil ដែលជាអង្គការមីក្រូហិរញ្ញវត្ថុណៃដិក (NGO) ។

ការអប់រំ និងគ្រួសារ ៖

លោក Salles Pedro Moreira ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងប្រវត្តិសាស្រ្តពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅទីក្រុង Los Angeles និងបានបញ្ចប់ការសិក្សានៅ Magna Cum Laude ។ ក្រោយមកគាត់បានចូលរួមនៅក្នុងកម្មវិធីបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យយេល និងកម្មវិធីគ្រប់គ្រងនៅសាកលវិទ្យាល័យហាវ៉ាដ ។ លោក Salles បានរៀបការជាមួយលោកស្រី Marisa Moreira Salles និងមានកូនពីរនាក់ ។

ទ្រព្យសម្បត្តិ៖ Pedro Moreira Salles 

យោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Salles គឺជាសហគ្រិន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាជីវកម្ម Penny Pritzker ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៨៥ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៣ ។ លោកស្រី Pritzker ត្រូវបាន Forbes ដាក់ឈ្មោះថាជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុត ១០០ នាក់ក្នុងឆ្នាំ ២០០៩ ហើយក្នុងឆ្នាំ ២០១២ គាត់ត្រូវបានគេដាក់ឈ្មោះថាជាស្ត្រីម្នាក់ក្នុងចំណោម ១០០ នាក់ដែលមានឥទ្ធិពលបំផុតនៅ ១០០ នាក់ដោយទស្សនាវដ្តីឈីកាហ្គោ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Marcel Herrmann Telles ជាអ្នកគ្រប់គ្រងភាគហ៊ុននៅក្នុងក្រុមហ៊ុន Anheuser-Busch InBev ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំជាងគេបំផុតនៅលើពិភពលោក

លោក Marcel Hermann Telles កើតនៅថ្ងៃទី ២៣ ខែ កុម្ភះ ឆ្នាំ ១៩៥០ ដែលជាអ្នកជំនួញជនជាតិប្រេស៊ីល ។ គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន AB InBev ។ ទ្រព្យសម្បត្តិរបស់គាត់ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៣,២ ពាន់លានដុល្លារ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បាននិយាយថាក្រុមហ៊ុន Telles អាចបង្កើនភាគហ៊ុនបានជាងមួយពាន់លានដុល្លារ ។

អាជីព៖

លោក Marcel Hermann ជាអ្នកគ្រប់គ្រងភាគហ៊ុននៅក្នុងក្រុមហ៊ុន Anheuser-Busch InBev ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំជាងគេបំផុតនៅលើពិភពលោក ។ លោក Marcel Hermann បានសហការជាដៃគូរវិនិយោគជាមួយលោក Jorge Paulo Lemann និង Carlos Alberto Sicupira ។ ហើយក្រុមហ៊ុនវិនិយោគ 3G Capital របស់ពួកគេបានទិញយកខ្សែសង្វាក់ Hamburger chain Burger King កាលពីឆ្នាំ ២០១០ ។

លោក Marcel Hermann គឺជាសហស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគ 3G Capital ចាប់តាំងពីចុងឆ្នាំ ២០០៤ ដោយបានគ្រប់គ្រងភាគហ៊ុននៅក្នុងក្រុមហ៊ុន និងជាអតីតប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ambev និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Anheuser-Busch InBev ផងដែរ ។

ក្នុងឆ្នាំ ១៩៧២ លោក Marcel Hermann បានធ្វើការសហប្រតិបត្តិជាមួយធនាគារ Garantia ដែលជាដៃគូរយ៉ាងជិតស្និតរបស់ធនាគារ Garantia Merchant Bank ចាប់ពីឆ្នាំ ១៩៧៤ រហូតដល់វាត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Credit Suisse First Boston ក្នុងខែ កក្កដា ឆ្នាំ ១៩៩៨ ។ លោក Marcel Hermann ក៏ធ្លាប់បានបម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុន Brahma ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៩ ។

ទ្រព្យសម្បត្តិ៖ Marcel Herrmann Telles

លោក Marcel Herrmann Telles មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤,៣ ពាន់លានដុល្លារគិត្រឹមខែ មករា ឆ្នាំ ២០១៨ ។ គាត់គឺជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Universidade Federal do Rio de Janeiro និងមានបរិញ្ញាបត្រពីសាកលវិទ្យាល័យសហព័ន្ធនៃទីក្រុង Rio de Janeiro និងអនុបណ្ឌិតពីសាកលវិទ្យាល័យហាវ៉ាដ ។

លោកមហាសេដ្ឋី Carlos Alberto Sicupira និងលោក Jorge Paulo Lemann និងរួមជាមួយលោក Marcel Herrmann Telles ជាម្ចាស់ភាគហ៊ុនគ្រប់គ្រងនៅក្នុងក្រុមហ៊ុន Anheuser-Busch InBev ដែលត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំជាងគេបំផុតនៅលើពិភពលោក ។ លោក Marcel Herrmann ធ្លាប់បានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Ambhe របស់ Anheuser-Busch InBev ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖