លោក Jorge Paulo Lemann កើតនៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ១៩៣៩ ដែលជាវិនិយោគិនជនជាតិប្រេស៊ីល – ស្វីស ។ គាត់គឺជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ២៦ នៅលើពិភពលោកនេះបើយោងតាមរយះទស្សនាវដ្តី Forbes ។ លោក Lemann មានទ្រព្យសម្បត្តិសរុបប្រមាណ ៣២,៧ ពាន់លានដុល្លារគិតត្រឹមខែ កញ្ញា ឆ្នាំ ២០១៦ ដែលជាអ្នកមានជាងគេបំផុតនៅប្រទេសប្រេស៊ីល ។
គិតត្រឹមឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅក្នុងប្រេស៊ីល ។
ជីវិតដំបូង៖
លោក Jorge Paulo Lemann បានបង្កើតក្រុមហ៊ុនផលិតទឹកដោះគោ Leco និង Anna Yvette Truebner ។ នៅឆ្នាំ ១៩៦១ គាត់បានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យហាវ៉ាដ ។ គាត់បានឈ្នះជើងឯកលើកីទ្បាវាយកូនបាល់ជម្រើសជាតិប្រេស៊ីលចំនួន ៥ លើក និងបានលេងឱ្យក្រុមទាំង ២ នៅប្រទេសស្វីស និងប្រេស៊ីលនៅក្នុងព្រឹត្តិការណ៍ Davis Cup និងបានលេងក្រុម Wimbledon ។
ទ្រព្យសម្បត្តិ៖ Jorge Paulo Lemann
លោក Jorge Paulo Lemann មានទ្រព្យសម្បត្តិសុទ្ធចំនួន ៣០ ពាន់លានដុល្លារ ។ គាត់ត្រូវបានស្គាល់ថាជាមនុស្សម្នាក់មានជាងគេបំផុតនៅក្នុងប្រទេសប្រេស៊ីលដោយសារភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន Anheuser-Busch InBev ដែលជាក្រុមហ៊ុនផលិតស្រាបៀរធំជាងគេបំផុតនៅលើពិភពលោក ។
ក្រុមហ៊ុនភាគហ៊ុនឯកជនរបស់គាត់ឈ្មោះ 3G Capital បានទិញយកក្រុមហ៊ុន H.J. Heinz រួមគ្នាជាមួយក្រុមហ៊ុន Warren Buffet’s Berkshire Hathaway កាលពីខែ កក្កដា ក្នុងតម្លៃ ២៣ កោដិដុល្លារ ។ ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន 3G Capital បានទិញយក Burger King ក្នុងការទិញដ៏មានប្រសិទ្ធិភាពដោយចំណេញប្រាក់ដែលបានកាត់បន្ថយការងារប្រហែល ៤.០០០ ការងារ ។
លោក Lemann ក៏ជាអតីតជើងឯកកីទ្បាវាយកូនបាល់ប្រេស៊ីលដែលធ្លាប់បានលេងឲ្យក្រុម Wimbledon ផងដែរ ។ ហើយគាត់ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Lojas Americanas SA និងជាអតីតសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនGillette និងជាប្រធានគណៈកម្មាធិការប្រឹក្សានៅអាមេរិកឡាទីននៃផ្សារហ៊ុនញូវយ៉ក ។ ហើយគាត់ក៏ជាស្ថាបនិកនិងជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Fundação Estudar និងជាសមាជិកក្រុមប្រឹក្សាប្រឹក្សាអន្តរជាតិនៃក្រុមហ៊ុន Credit Suisse Group និងជាប្រធានក្រុមហ៊ុន DaimlerChrysler ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)