Posted on Leave a comment

លោកមហាសេដ្ឋី N. R. Narayana Murthy ជាសហស្ថាបនិករបស់ក្រុមហ៊ុន Infosys

លោក Nagavara Ramarao Narayana Murthy កើតនៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៤៦ គាត់គឺជាសហស្ថាបនិកនៃក្រុមហ៊ុន Infosys ដែលជាក្រុមហ៊ុនសាជីវកម្មពហុជាតិ និងជាអ្នកផ្តល់ប្រឹក្សាលើអាជីវកម្មបច្ចេកវិទ្យាវិស្វកម្ម និងសេវាកម្មខាងក្រៅ ។ លោក Murthy បានសិក្សាផ្នែកវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថានជាតិវិស្វកម្ម និងសាកលវិទ្យាល័យ Mysore និង MTech នៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា Kanpur ។ មុនពេលគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Infosys គាត់បានធ្វើការជាមួយវិទ្យាស្ថានគ្រប់គ្រង Ahmedabad ដែលជាអ្នកសរសេរកម្មវិធី និង Patni Computer Systems នៅ Pune (Maharashtra) ។

លោក Murthy បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Infosys ក្នុងឆ្នាំ ១៩៨១ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនពីឆ្នាំ ១៩៨១ ដល់ ២០០២ និងជាប្រធានគ្រប់គ្រងពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១១ ។ នៅឆ្នាំ ២០១១ គាត់បានលាឈប់ពីក្រុមប្រឹក្សាភិបាលហើយក្លាយជាប្រធានក្រុមហ៊ុន Emeritus ។

នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៣ លោក Murthy ត្រូវបានគេតែងតាំងជាប្រធាន និងជាប្រធាននាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលសម្រាប់រយៈពេល ៥ ឆ្នាំ ។ លោក Murthy ត្រូវបានចុះនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកក្នុងចំណោមសហគ្រិនឆ្នើមទាំង ១២ ដោយទស្សនាវដ្តី Fortune ។

ជីវិតដំបូង និងការអប់រំ៖

លោក Murthy បានបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិវិស្វកម្ម និងបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៦៧ ដោយទទួលបានសញ្ញាប័ត្រវិស្វកម្មអគ្គិសនី ។ នៅឆ្នាំ ១៩៦៩ គាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា ។

អាជីព៖

លោក Murthy បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងក្រុមហ៊ុន IIM Ahmedabad ដែលជាអ្នកសរសេរកម្មវិធី ។ ហើយនៅទីនោះគាត់បានធ្វើការលើប្រព័ន្ធចែកចាយកុំព្យូទ័ជារលើកដំបូងរបស់គាត់ ។ គាត់គឺជាអ្នករចនា និងអ្នកបកប្រែភាសា BASIC សម្រាប់ក្រុមហ៊ុនសាជីវកម្មអេឡិចត្រូនិចរបស់ឥណ្ឌាលីមីតធីត ។ ហើយក្រោយមកគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Softronics ។ នៅពេលដែលក្រុមហ៊ុននោះបានបរាជ័យបានប្រហែលជាមួយឆ្នាំកន្លះគាត់បានចូលរួមជាមួយនឹងក្រុមហ៊ុន Patni Computer Systems ។

លោក Murthy និងអ្នកជំនាញ software ចំនួន ៦ នាក់បានរួមគ្នាបង្កើតក្រុមហ៊ុន Infosys ក្នុងឆ្នាំ ១៩៨១ ។​ គាត់បានបម្រើការជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Infosys អស់រយៈពេល ២១ ឆ្នាំពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០២ និងត្រូវបានស្នងតំណែងដោយសហស្ថាបនិករបស់ក្រុមហ៊ុន Nandan Nilekani ។​ ក្រុមហ៊ុន Infosys បានរចនាបង្កើត និងអនុវត្តគំរូនៃការដឹកជញ្ជូនជាសកលសម្រាប់សេវាកម្មលើប្រព័ន្ធព័ត៍មានវិទ្យានៅប្រទេសឥណ្ឌា ។ លោក Murthy គឺជាប្រធានក្រុមប្រឹក្សាភិបាលពីឆ្នាំ ២០០២ ដល់ ២០០៦ បន្ទាប់មកគាត់បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធាន Mentor ។

នៅខែ សីហា ឆ្នាំ ២០១១ គាត់បានចូលនិវត្តន៍ពីក្រុមហ៊ុនដោយទទួលយកតំណែងជាប្រធានក្រុមហ៊ុន Emeritus ។ លោក Murthy ធ្លាប់បានបម្រើការជាប្រធានក្រុមប្រឹក្សារបស់ក្រុមហ៊ុន HSBC និងធ្លាប់បានបម្រើការជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលរបស់ធនាគារ DBS, ក្រុមហ៊ុន Unilever, ICICI និង NDTV ។

គាត់ក៏មានតួនាទីជាសមាជិកម្នាក់នៅក្នុងក្រុមប្រឹក្សាប្រឹក្សា និងជាសមាជិករបស់ក្រុមប្រឹក្សានៃស្ថាប័នអប់រំ និងជាអ្នកសប្បុរសធម៌ម្នាក់ផងដែរ ។ ហើយគាត់ក៏ជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិសុខភាពសាធារណៈរបស់ប្រទេសឥណ្ឌាផងដែរ ។ គាត់ក៏ធ្លាប់បានបម្រើការនៅក្នុងក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ីប៉ាស៊ីហ្វិកនៃទូរគមនាគមន៍អង់គ្លេស ។ ក្នុងឆ្នាំ ២០០៥ លោក Murthy បានធ្វើជាសហប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ។

នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៣ លោក Murthy បានវិលត្រឡប់ទៅគ្រប់គ្រងក្រុមហ៊ុន Infosys ដែលជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុន ។ នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៤ គេបានប្រកាសថាលោក Murthy នឹងចុះចេញពីតំណែងជាប្រធាននាយកប្រតិបត្តិនៅថ្ងៃទី ១៤ ខែមិថុនា ។ នៅថ្ងៃទី ១១ ខែ តុលា លោក Murthy នឹងត្រូវបានគេតែងតាំងជាប្រធានរបស់ក្រុមហ៊ុន Emeritus ។ លោក Murthy បានបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលយុទ្ធសាស្ត្រដែលជាអ្នកផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនច្បាប់ជាតិរបស់លោក Cyril Amarchand Mangaldas ស្តីពីបញ្ហាយុទ្ធសាស្ត្រគោលនយោបាយ និងបញ្ហាអភិបាលកិច្ច ។

ទ្រព្យសម្បត្តិ៖ Narayana Murthy

លោក Narayana Murthy គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Infosys ដែលមានទ្រព្យសរុបប្រមាណ ១.៥៥ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៣ យោងតាមរយះទស្សនាវដ្តី Forbes ។ គាត់បានជាប់ចំណាត់ថ្នាក់ទី ៤២ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅប្រទេសឥណ្ឌា ។ ក្រុមហ៊ុន Infosys Technologies ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាពហុជំនួញ និងបច្ចេកវិទ្យាព័ត៌មានវិស្វកម្មសូហ្វវែរ និងសេវាកម្មខាងក្រៅ ។ ក្រុមហ៊ុន Infosys គឺជាក្រុមហ៊ុនសេវាកម្មព័ត៌មានវិទ្យាដែលមានមូលដ្ឋានដ៏ធំជាងគេទីបីនៅប្រទេសឥណ្ឌា ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply