Posted on Leave a comment

លោកមហាសេដ្ឋី Jose Luis Cutrale ជាម្ចាស់ក្រុមហ៊ុន Sucocitrico Cutrale Ltda ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្រូចដ៏ធំជាងគេបំផុតនៅលើពិភពលោក

លោក Jose Luis Cutrale ត្រូវបានគេស្គាល់នៅក្នុងប្រទេសប្រេស៊ីលថាជា “ស្តេចទឹកក្រូច” ។ គាត់គឺជាម្ចាស់ក្រុមហ៊ុន Sucocitrico Cutrale Ltda ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្រូចដ៏ធំជាងគេបំផុតនៅលើពិភពលោក ។ គ្រួសាររបស់គាត់បានធ្វើអាជីវកម្មនេះអស់រយៈពេលជាងមួយសតវត្សមកហើយរហូតមកដល់សព្វថ្ងៃ ។ លោក Cutrales រួមគ្នាជាមួយមហាសេដ្ឋីប្រេស៊ីល Joseph Safra បានរួមគ្នាទិញយកក្រុមហ៊ុន Chiquita Brands International Inc ក្នុងតម្លៃប្រហែល ១.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ។ លោក​ Cutrale ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Coca-Cola Femsa SAB យីហោ Coca-Cola របស់ប្រទេសម៉ិកស៊ិកដែលជាក្រុមហ៊ុនផលិតកូកាកូឡាធំជាងគេនៅទូទាំងពិភពលោក ។ 

ទ្រព្យសម្បត្តិ៖ Jose Luis Cutrale

លោក Jose Luis Cutrale គឺជាពាណិជ្ជករនិងសហគ្រិនជនជាតិប្រេស៊ីលម្នាក់ដែលមានទ្រព្យសម្បត្តិសរុប ២,៥ ពាន់លានដុល្លារ ។គាត់កើតនៅទីក្រុងសៅប៉ូឡូប្រទេសប្រេស៊ីលក្នុងខែ កញ្ញាឆ្នាំ ១៩៤៦ ។ គាត់គឺជាម្ចាស់ក្រុមហ៊ុន Sucocitrico Cutrale Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្រូចធំជាងគេមួយនៅលើពិភពលោក ។ លោក Jose Luis Cutrale បានទិញយកក្រុមហ៊ុន Chiquita Brands International ក្នុងតម្លៃប្រហែល ១.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤ ។ គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Coca-Cola Femsa SAB និងជាអ្នកគ្រប់គ្រងមួយភាគបីនៃទីផ្សារទឹកក្រូចពិភពលោកដែលរកបាន ៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply