Posted on Leave a comment

លោកមហាសេដ្ឋី Andrew Tan ជាអ្នកគ្រប់គ្រងក្រុមហ៊ុន Alliance Global Group Inc. (AGI)

លោក Andrew Tan គឺជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ។ ក្នុងឆ្នាំ 2011 យោងតាមរយះទស្សនាវដ្ដី Forbes បានឲ្យដឹងថាគាត់បានជាប់ចំណាត់ថ្នាក់ទី 4 ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅប្រទេសហ្វីលីពីនជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានចំនួន 2 ពាន់លានដុល្លារ ។ គិតត្រឹមខែឧ សភា ឆ្នាំ 2014 គាត់ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង 5 ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់លេខ 3 នៅក្នុងប្រទេសហ្វីលីពីន។

ជីវិតដំបូង៖

លោក Tan ​បាន​ចំណាយ​ពេល​កុមារភាពរបស់គាត់​នៅ​ផ្ទះ​ល្វែង​មួយ​ក្នុង​ទីក្រុង​ហុងកុង។ ហើយក្រោយមកគាត់បានផ្លាស់ប្តូរទៅរស់នៅទីក្រុងម៉ានីល ជាកន្លែងដែលគាត់បានសិក្សាផ្នែកគណនេយ្យនៅសកលវិទ្យាល័យ East of the East ។ លោក Tan គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុន Alliance Global Group Inc. (AGI) ។ វាមានក្រុមហ៊ុនចំនួនបួន៖ សាជីវកម្ម Megaworld – ជាសាជីវកម្មអចលនទ្រព្យដែលចូលរួមក្នុងការអភិវឌ្ឍន៍ខុនដូ ។ ហើយវាក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Empire East និង Suntrust Properties ។ ហើយវាត្រូវបានគេដាក់ឈ្មោះថា Finance Asia ដែលជាកាសែតពាណិជ្ជកម្មថាជា “ក្រុមហ៊ុនដែលមានការគ្រប់គ្រងល្អបំផុត” និង “ល្អបំផុតក្នុងការគ្រប់គ្រងសាជីវកម្ម” នៅក្នុងប្រទេសហ្វីលីពីនសម្រាប់ឆ្នាំ 2006 ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Antti Aarnio-Wihuri ជាប្រធានក្រុមហ៊ុន Wihuri Group

លោក Antti Aarnio-Wihuri គឺជាប្រធានក្រុមហ៊ុន Wihuri Group ដែលជាក្រុមហ៊ុនហ្វាំងឡង់ដែលមាននៅក្នុងគ្រួសាររបស់គាត់អស់រយៈពេលជាង 100 ឆ្នាំមកហើយ។ ក្រុមហ៊ុននេះមានបុគ្គលិកចំនួន 5,000 នាក់ដែលមានចំណាប់អារម្មណ៍លើការផ្សាព្វផ្សាយពាណិជ្ជកម្ម បច្ចេកទេស វិស័យអាកាសចរណ៍ និងប្រតិបត្តិការហាងលក់សម្ភារៈសំណង់ Caterpillar ហាងលក់ទំនិញ និងសេវាជួលយន្តហោះឯកជន និងសេវារថយន្តសង្គ្រោះ។ ហើយគាត់ក៏ជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Winpak ដែលជាក្រុមហ៊ុនកាណាដាដែលមានជំនាញក្នុងការផលិតសម្ភារៈវេចខ្ចប់ផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Antti Aarnio-Wihuri ជាប្រធានក្រុមហ៊ុន Wihuri Group

លោក Antti Aarnio-Wihuri គឺជាប្រធានក្រុមហ៊ុន Wihuri Group ដែលជាក្រុមហ៊ុនហ្វាំងឡង់ដែលមាននៅក្នុងគ្រួសាររបស់គាត់អស់រយៈពេលជាង 100 ឆ្នាំមកហើយ។ ក្រុមហ៊ុននេះមានបុគ្គលិកចំនួន 5,000 នាក់ដែលមានចំណាប់អារម្មណ៍លើការផ្សាព្វផ្សាយពាណិជ្ជកម្ម បច្ចេកទេស វិស័យអាកាសចរណ៍ និងប្រតិបត្តិការហាងលក់សម្ភារៈសំណង់ Caterpillar ហាងលក់ទំនិញ និងសេវាជួលយន្តហោះឯកជន និងសេវារថយន្តសង្គ្រោះ។ ហើយគាត់ក៏ជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Winpak ដែលជាក្រុមហ៊ុនកាណាដាដែលមានជំនាញក្នុងការផលិតសម្ភារៈវេចខ្ចប់ផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Rishad Naoroji ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Godrej Group of Companies

លោក Rishad Naoroji គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Godrej Group of Companies ។ គាត់មានទ្រព្យសម្បត្តិសុទ្ធសរុ​បចំនួន 2.3 ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ 2016 ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេនៅក្នុងប្រទេសឥណ្ឌា។

លោក Rishad កើតនៅថ្ងៃទី 30 ខែ សីហា ឆ្នាំ 1951 ហើយគាត់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Bombay ។ បងប្អូនជីដូនមួយរបស់ Adi Godrej បានចូលរួមចំណែកលើភាគហ៊ុន 20% លើទ្រព្យសម្បត្តិគ្រួសារ Godrej ដោយបានទទួលមរតកពីម្តាយរបស់គាត់។ គាត់ក៏មានតួនាទីជាអ្នកសម្របសម្រួលលើគម្រោងនៅគណៈកម្មាធិការប្រឹក្សា Doongerwadi សម្រាប់គម្រោង Parsi Vulture ដែលអំពាវនាវឱ្យមានអន្តរកម្មជាមួយក្រសួង និងរដ្ឋាភិបាលរដ្ឋផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Wu Xushun & family ជាសហស្ថាបនិក និងជាអ្នកគ្រប់គ្រងបណ្តាញកម្សាន្ត Wuhu Shunrong Sanqi Interactive ក្នុងប្រទេសចិន

លោក Wu Xushun គឺជាសហស្ថាបនិក និងជាអ្នកគ្រប់គ្រងបណ្តាញកម្សាន្ត Wuhu Shunrong Sanqi Interactive ក្នុងប្រទេសចិន ។ ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីនៅទីក្រុង Shenzhen ក្នុងឆ្នាំ 2014 ដោយទទួលបាន 60% នៃភាគហ៊ុន Sanqi Interactive Entertainment Shanghai ហើយក៏បានប្តូរឈ្មោះរបស់វាពី Wuhu Shunrong Vehicle Components ទៅក្រុមហ៊ុន Wuhu Shunrong Sanqi Interactive Enjoyment Network Technology ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Ye Cheng ជាប្រធានក្រុមហ៊ុន Shandong Landbridge

លោក Ye Cheng គឺជាប្រធានក្រុមហ៊ុន Shandong Landbridge ដែលជាក្រុមហ៊ុនវិនិយោគគីមីឥន្ធនៈ ភស្តុភារ អចលនទ្រព្យ ក៏ដូចជាវិជ្ជាជីវៈជាសកល និងដំណើរការកំពង់ផែទឹកជ្រៅ។ Cnooc ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ក៏ដូចជា China National Oil គឺជាដៃគូរបស់ក្រុមហ៊ុន Landbridge ។ លោក Ye គឺជាអនុប្រធាននៃសហព័ន្ធសប្បុរសធម៌នៃទីក្រុង Rizhao ក៏ដូចជាជាអ្នកគ្រប់គ្រងនៅស្ថាប័នហិរញ្ញវត្ថុ Rizhao នៅក្នុងខេត្ត Shandong របស់ប្រទេសចិន ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Ye Cheng ជាប្រធានក្រុមហ៊ុន Shandong Landbridge

លោក Ye Cheng គឺជាប្រធានក្រុមហ៊ុន Shandong Landbridge ដែលជាក្រុមហ៊ុនវិនិយោគគីមីឥន្ធនៈ ភស្តុភារ អចលនទ្រព្យ ក៏ដូចជាវិជ្ជាជីវៈជាសកល និងដំណើរការកំពង់ផែទឹកជ្រៅ។ Cnooc ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ក៏ដូចជា China National Oil គឺជាដៃគូរបស់ក្រុមហ៊ុន Landbridge ។ លោក Ye គឺជាអនុប្រធាននៃសហព័ន្ធសប្បុរសធម៌នៃទីក្រុង Rizhao ក៏ដូចជាជាអ្នកគ្រប់គ្រងនៅស្ថាប័នហិរញ្ញវត្ថុ Rizhao នៅក្នុងខេត្ត Shandong របស់ប្រទេសចិន ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកស្រីមហាសេដ្ឋី Maria Helena Moraes Scripilliti ជាសហម្ចាស់នៃក្រុមហ៊ុន Votorantim Group ដែលគ្រប់គ្រងដោយឯកជន

លោកស្រី Maria Helena Moraes Scripilliti គឺជាពាណិជ្ជករជនជាតិប្រេស៊ីល និងជាសហម្ចាស់នៃក្រុមហ៊ុន Votorantim Group ដែលគ្រប់គ្រងដោយឯកជន។

ជីវិតដំបូង៖

លោកស្រី Maria Helena de Moraes និងបងប្រុសរបស់គាត់ជាអ្នកគ្រប់គ្រងក្រុមហ៊ុន Votorantim Group ដែលជាក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយរបស់ប្រទេសប្រេស៊ីល​ ។ នេះបើយោ​ងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់មានទ្រព្យសម្បត្តិសរុបចំនួន 2.9 ពាន់លានដុល្លារគិតត្រឹមក្នុងខែ ធ្នូ ឆ្នាំ 2014 ។ លោកស្រី Maria បានរៀបការជាមួយនឹង Clovis Scripilliti ដែលពួកគេទាំងពីបានពង្រីកក្រុមហ៊ុន Votorantim នៅភាគឦសានប្រទេសប្រេស៊ីលក្នុងកំឡុងឆ្នាំ 1960 និង 1970 ។ 

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Rahul Bajaj ជាប្រធានក្រុមហ៊ុន Bajaj Group និងជាសមាជិកសភារបស់ប្រទេសឥណ្ឌា

លោក Rahul Bajaj កើតនៅថ្ងៃទី 10 ខែ មិថុនា ឆ្នាំ 1938 ដែលជាអ្នកជំនួញជនជាតិឥណ្ឌា និងជាអ្នកនយោបាយ ។ គាត់គឺជាប្រធានក្រុមហ៊ុន Bajaj Group និងជាសមាជិកសភាជាតិរបស់ប្រទេសឥណ្ឌា ។ គាត់បានទទួលរង្វាន់ស៊ីវិលខ្ពស់បំផុតទីបី Padma Bhushan ក្នុងឆ្នាំ 2001 ។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះលើគម្រោងបង្កើតទីផ្សារដែលកំពុងរីកចម្រើននៅសាលាធុរកិច្ចហាវ៉ាដលោក Bajaj បានផ្តល់នូវការរិះគន់នៃគោលនយោបាយឧស្សាហកម្មឥណ្ឌាមុនពេលចាប់ផ្តើមបង្កើតសេរីភាវូបនីយកម្មក្នុងទសវត្សរ៍ឆ្នាំ 1990 ។

ការអប់រំ និងអាជីព៖

លោក Rahul Bajaj គឺជាអតីតនិស្សិតនៃសាលា Harvard Business School នៅសហរដ្ឋអាមេរិក មហាវិទ្យាល័យ St. Stephen’s College, Delhi, Government Law College, Mumbai និង Cathedral និងសាលា John Connon ។ គាត់បានចាប់ផ្តើមកាន់កាប់ក្រុមហ៊ុន Bajaj Group ក្នុងឆ្នាំ 1965 ។ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកឆ្នាំ 2016 របស់ទស្សនាវដ្ដី Forbes បានឲ្យដឹងថា Rahul Bajaj បានជាប់ចំណាត់ថ្នាក់លេខ 722 ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន 2.4 ពាន់លានដុល្លារ ។

ប្រភព៖​ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Zhang Daocai ជាប្រធានក្រុមហ៊ុន Sanhua Holding Group ដែលជាក្រុមហ៊ុនវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ

លោក Zhang Daocai គឺជាប្រធានក្រុមហ៊ុន Sanhua Holding Group ដែលជាក្រុមហ៊ុនវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ។ លោក Son Zhang Yabo គឺជាអនុប្រធានក្រុមហ៊ុន Sanhua Holding ហើយលោក Zhang Shaobo គឺជាអ្នកមើលការខុសត្រូវ និងជាអនុប្រធានម្នាក់ផងដែរ ។ យោងតា​មរយះទស្សនាវដ្តី Forbe បានឲ្យដឹងថា លោក Zhang Daocai ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេនៅប្រទេសចិន ។ 

ប្រភព៖ ​Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Eyal Ofer ជាប្រធានក្រុមហ៊ុន Ofer Global ដែលសកម្មនៅក្នុងវិស័យការដឹកជញ្ជូន អចលនទ្រព្យ បច្ចេកវិទ្យា ធនាគារ និងការវិនិយោគ

លោក Eyal Ofer គឺជាប្រធានក្រុមហ៊ុន Ofer Global ដែលសកម្មនៅក្នុងវិស័យការដឹកជញ្ជូន អចលនទ្រព្យ បច្ចេកវិទ្យា ធនាគារ និងការវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងម៉ូណាកូ ។ គាត់បានទទួលមរតកពីឪពុករបស់គាត់ក្នុងឆ្នាំ 2011 ហើយបន្ទាប់មកគាត់បានចាប់ផ្តើមពង្រីកអាជីកម្មរបស់ឪពុកគាត់យ៉ាងឆាប់រហ័ស ។ តាមរយៈក្រុមហ៊ុន Global Holdings ដែលជាក្រុមហ៊ុនអចលនទ្រព្យហើយគាត់ក៏ជាម្ចាស់អចលនទ្រព្យ Manhattan 15 Central Park West, 1250 Broadway និង 50 United Nations Plaza ផងដែរ​ ។ លោក Eyal ក៏ជាអ្នកដឹកនាំក្រុមហ៊ុន Zodiac Group ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងមានប្រតិបត្តិការជាង 160 នាវាផងដែរ ។ លោក Eyal និងប្អូនប្រុសរបស់គាត់ឈ្មោះ Idan គឺជាកូនប្រុសរបស់ Sammy Ofer ដែលធ្លាប់ជាមហាសេដ្ឋីរបស់អ៊ីស្រាអែល ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី John Bloor ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Bloor Holdings

លោក John Bloor កើតនៅថ្ងៃទី 16 ខែ មិថុនា ឆ្នាំ 1943 ដែលជាអ្នកជំនួញជនជាតិអង់គ្លេស ។ គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Bloor Holdings ដែលជាអ្នកកាន់កាប់អាជីវកម្ម Bloor Homes និង Triumph Motorcycles ។

អាជីព៖

ការងារ​ដំបូង​របស់លោក John គឺ​ជា​សិក្ខាកាម​ plasterer ដែលជា​អ្នក​ម៉ៅការ​អគារ​ក្នុង​តំបន់ ។ ពីរឆ្នាំក្រោយមកគាត់បានចាប់ផ្តើមបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់ ហើយបានចាប់ផ្តើមសាងសង់ផ្ទះដំបូងរបស់គាត់មុនពេលគាត់មានអាយុ 20 ឆ្នាំ ។ ក្រុមហ៊ុនសាងសង់របស់គាត់ Bloor Homes ឥឡូវនេះវាគឺជាក្រុមហ៊ុនសាងសង់ផ្ទះឯកជនដ៏ធំបំផុតមួយនៅក្នុងចក្រភពអង់គ្លេស ។ ហើយវាក៏បានចូលរួមចំណែកដល់ការបង្កើតឡើងវិញដោយជោគជ័យនៃ East Midlands ផងដែរ ។ ក្នុងឆ្នាំ 2002 ការលក់ផ្ទះបានឈានដល់ 1,870 ដែលធ្វើឲ្យក្រុមហ៊ុន Bloor Homes បានក្លាយជាអ្នកសាងសង់ផ្ទះដ៏ធំបំផុតដែលត្រូវបានគ្រប់គ្រងដោយ John Bloor ។ លោក John  បានចូលរួមក្នុងការដេញថ្លៃទីតាំងនៃអតីតរោងចក្រ Triumph ដើម្បីទិញទីតាំងសម្រាប់សាងសង់ផ្ទះ និងបានទិញយីហោ Triumph ដែលបានដួលរលំនៅឆ្នាំ 1983 ។ បន្ទាប់ពីផ្តល់អាជ្ញាប័ណ្ណបន្តម៉ាកនេះក្នុងរយៈពេលមួយគាត់បានបណ្តាក់ទុនជាង 80 លានផោនក្នុងការកសាងម៉ាកយីហោឡើងវិញ ។ 

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Liang Xinjun ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Fosun International

លោក Liang Xinjun គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Fosun International ។ ការវិនិយោគរបស់ក្រុមហ៊ុន Fosun មានចាប់ពីការផលិតដែក រហូតដល់ការជីកយករ៉ែ ។ 

ទ្រព្យសម្បត្តិ៖ Liang Xinjun

លោក Liang Xinjun គឺជាសហគ្រិនជនជាតិចិនម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន 1.7 ពាន់លានដុល្លារ ។ គាត់កើតនៅឆ្នាំ 1968 នៅទីក្រុង Taizhou ខេត្ត Zhejiang ប្រទេសចិន ។ នៅឆ្នាំ 1991 លោក Liang បានទទួលបរិញ្ញាបត្រ B. A. ពីសាកលវិទ្យាល័យ Fudan ។ គាត់បានចាប់ផ្តើមសហការជាមួយមិត្តភក្តិរបស់គាត់គឺលោក Guo Guangchang និង Tan Jian ដោយបានបង្កើតក្រុមហ៊ុន Fosun Group ទ្បើងក្នុងឆ្នាំ 1992 ។ គាត់គឺជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Xinjun ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនធំជាងគេមួយនៅក្នុងប្រទេសចិន ។

លោក Liang Xinjun និងមិត្តរួមក្រុមរបស់គាត់ដោយទទួលបានភាពរីកចម្រើនជាមួយនឹងក្រុមហ៊ុន Fosun ក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ ។ ហើយចក្ខុវិស័យរបស់ក្រុមហ៊ុន Fosun គឺដើម្បីក្លាយជាក្រុមហ៊ុនវិនិយោគ ដោយផ្តោតលើសន្ទុះកំណើនរបស់ប្រទេសចិន ។ ឥឡូវនេះក្រុមហ៊ុនមានការវិនិយោគលើការធានារ៉ាប់រង ឱសថ ការថែទាំសុខភាព ទ្រព្យសម្បត្តិ ការជីកយករ៉ែ ការលក់រាយ សេវាកម្ម ហិរញ្ញវត្ថុ និងការវិនិយោគផ្សេងៗទៀត ព្រមទាំងការគ្រប់គ្រងទ្រព្យសកម្ម ដែលរួមមានសហគ្រាសដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន ។ លោក Xinjun គឺជាវាគ្មិនសកម្មនៅក្នុងវេទិកាសេដ្ឋកិច្ច និងកិច្ចប្រជុំកំពូលផ្សេងៗ ។ គាត់ត្រូវបានគេដាក់ឈ្មោះថាជា “អ្នកដឹកនាំធុរកិច្ចវ័យក្មេង” ដោយវេទិកាសេដ្ឋកិច្ចពិភពលោកដែលជា “វិនិយោគិនស្ថាប័ន” ។ នៅខែ សីហា ឆ្នាំ 2014 យោងតាមរយះទស្សនាវដ្តី Forbes បានប្រកាសថា  ក្រុមហ៊ុន Fosun ថ្មីៗនេះបានយល់ព្រមបង់ប្រាក់ចំនួន $ 1.35 ពាន់លានដុល្លារសម្រាប់អង្គភាពធានារ៉ាប់រងរបស់ Caixa Geral de Depositos SA ដែលជាធនាគាររដ្ឋព័រទុយហ្គាល់ ។ ហើយនៅក្នុងឆ្នាំ 2007 លោក Liang Xinjun ក៏ទទួលបានសញ្ញាបត្រ MBA ពី Cheung Kong Graduate School of Business ផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Liu Xuejing & family ជាប្រធានក្រុមហ៊ុន GMK Holding

លោក Liu Xuejing គឺជាប្រធានក្រុមហ៊ុន GMK Holding ដែលមានអាជីវកម្មស្នូលចំនួនពីរ៖ ការកែច្នៃសាច់មាន់ និងការចម្រោះទង់ដែង ។ ក្រុមហ៊ុន GMK បានផ្គត់ផ្គង់សាច់មាន់ដល់ KFC និង McDonald’s ក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍ ។ កូនប្រុសរបស់ Liu ឈ្មោះ Liu Zhiguang គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន GMK ។

ទ្រព្យសម្បត្តិសុទ្ធ៖ Liu Xuejing

លោក Liu Xuejing គឺជាសហគ្រិនជនជាតិចិនដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន 1.44 ពាន់លានដុល្លារ ។ គាត់គឺជាប្រធានក្រុមហ៊ុន GMK Holding ដែលមានអាជីវកម្មពីរផ្សេងគ្នា៖ ការកែច្នៃសាច់មាន់ និងការចំហុយទង់ដែង ។ លោក Liu គឺជាអនុប្រធានសមាគមឧស្សាហកម្មលោហៈរបស់ប្រទេសចិន ។ លោក Liu ធ្លាប់បម្រើការជាប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានក្រុមហ៊ុន Shandong Fambros Group ចាប់តាំងពីខែ មិថុនា ឆ្នាំ 1994 ។ ចាប់ពីឆ្នាំ 1983 រហូតដល់ឆ្នាំ 1985 គាត់បានបម្រើការជាអ្នកគ្រប់គ្រងក្រុមហ៊ុន Yanggu Gushan Tread Company និងបានធ្វើជាប្រធានក្រុមហ៊ុន Yanggu Xiangguang Copper Co., Ltd ។ នៅខែ មករា ឆ្នាំ 2005 គាត់ត្រូវបានជ្រើសរើសជា “អ្នកដឹកនាំឧស្សាហកម្ម” ដោយ Economic Herald នៃ Dazhong News Group និងមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Shandong ។

នៅខែ មេសា ឆ្នាំ 2000 គាត់ត្រូវបានគេតែងតាំងជា National Model Laborer ដោយក្រុមប្រឹក្សារដ្ឋ។ នៅខែ សីហា ឆ្នាំ 1999 លោក Liu Xuejing ត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំគំរូជាតិនៃយុវជនជនបទនៅក្នុងកម្មវិធី Spark ដោយគណៈកម្មាធិការ Shandong នៃសម្ព័ន្ធយុវជនកុម្មុយនិស្ត និងជាតិ។ នៅខែ មីនា ឆ្នាំ 2003 គាត់ត្រូវបានតែងតាំងជាអនុប្រធាន NPC ទី 10 ដោយគណៈកម្មាធិការអចិន្ត្រៃយ៍ NPC ។ នៅខែ​ មីនា ឆ្នាំ 1998 គាត់ត្រូវបានតែងតាំងជាអនុប្រធាន NPC ទី 9 ដោយគណៈកម្មាធិការអចិន្ត្រៃយ៍ NPC ហើយបន្ទាប់ពីខែ វិច្ឆិកា គាត់ត្រូវបានតែងតាំងជានាយកសហគ្រាសថ្នាក់ជាតិល្អបំផុតដោយក្រសួងកសិកម្ម ។ នៅខែ ធ្នូ ឆ្នាំ 1999 គាត់ត្រូវបានតែងតាំងជានាយកឆ្នើម និងជាអ្នកគ្រប់គ្រងនៃខេត្ត Shandong ដោយគណៈកម្មាធិការសេដ្ឋកិច្ច Shandong និងសមាគមសហគ្រិន Shandong ។ ហើយគាត់ក៏ជា “យុវជនឆ្នើមទាំងដប់” នៃខេត្ត Shandong “ភាពជាអ្នកដឹកនាំគំរូនៃយុវជនជនបទ” នៅក្នុងកម្មវិធី Spark ថ្នាក់ជាតិ និងជាអនុប្រធាន NPC ទី 9 និងទី 10 និងកម្មករគំរូថ្នាក់ជាតិផងដែរ ។ នៅខែ កុម្ភៈ ឆ្នាំ 1994 គាត់ត្រូវបានតែងតាំងជានាយកយុវជនឆ្នើមប្រចាំខេត្ត ដោយគណៈកម្មាធិការ Shandong នៃសម្ព័ន្ធយុវជនកុម្មុយនិស្ត សហគមន៍សេដ្ឋកិច្ច Shandong ការិយាល័យសហគ្រាសទីក្រុង Shandong និងសមាគមសហគ្រិនវ័យក្មេង Shandong គណៈកម្មការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Roberto Angelini Rossi ជាអ្នកដឹកនាំក្រុមហ៊ុន​ Inversiones Angelini ដែលជាក្រុមហ៊ុនវិនិយោគធំបំផុតមួយរបស់ប្រទេសឈីលី

លោក Roberto Angelini Rossi គឺជាអ្នកដឹកនាំក្រុមហ៊ុន​ Inversiones Angelini ដែលជាក្រុមហ៊ុនវិនិយោគធំបំផុតមួយរបស់ប្រទេសឈីលី ។ ការកាន់កាប់ធំបំផុតរបស់ក្រុមហ៊ុននេះត្រូវបានជួញដូរជាសាធារណៈនៅទីក្រុង Antarchile ដែលចែកចាយប្រេងនិងដំណើរការអាជីវកម្មនេសាទការដឹកជញ្ជូននិងការវិនិយោគលើថាមពលព្រៃឈើនិងរ៉ែ ។ លោក Roberto ក៏ជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនអាជីវកម្មកសិពាណិជ្ជកម្ម Siemel និងក្រុមហ៊ុនពាណិជ្ជកម្ម Eperva ផងដែរ។ ប្អូនស្រីរបស់គាត់ឈ្មោះ Patricia Angelini Rossi ក៏ជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនគ្រួសារផងដែរ ។  

ទ្រព្យសម្បត្តិ៖ Roberto Angelini Rossi

លោក Roberto Angelini Rossi គឺជាវិស្វករនិងសហគ្រិនជនជាតិឈីលីដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១,២ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៣ ។ គាត់កើតនៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ១៩៤៨ នៅទីក្រុង Ferrara ប្រទេសអ៊ីតាលី ។ គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកវិស្វកម្មសំណង់ស៊ីវិលពីសាលា Pontificia Universidad Catolica de Chile ។ គាត់បានក្លាយជាវិស្វករនៅឆ្នាំ ១៩៧៦ បន្ទាប់មកគាត់បានចាប់ផ្តើមធ្វើការឱ្យរោងចក្រនេសាទមួយនៅអារីកា។ គាត់ធ្លាប់បានបម្រើការនៅក្នុងមុខតំណែងជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុន Angelini Group ។ 

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Ke Xiping & family ជាប្រធានក្រុមហ៊ុន Xiamen Hengxing Group ដែលមានចំណាប់អារម្មណ៍លើអចលនទ្រព្យរ៉ែនិងការវិនិយោគ

លោក Ke Xiping គឺជាប្រធានក្រុមហ៊ុន Xiamen Hengxing Group ដែលមានចំណាប់អារម្មណ៍លើអចលនទ្រព្យរ៉ែនិងការវិនិយោគ ។ បន្ទាប់មកគាត់បានចាប់ផ្តើមធ្វើអាជីវកម្មផ្នែកពាណិជ្ជកម្មសម្ភារៈសំណង់ ។

ប្រភព៖ Phnom Penh HR

 

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Li Liufa & family ជាប្រធានក្រុមហ៊ុន Tianrui ដែលជាក្រុមហ៊ុនវិនិយោគនៅក្នុងវិស័យដែកថែបទេសចរណ៍ស៊ីម៉ងត៍និងរ៉ែ

លោក Li Liufa គឺជាប្រធានក្រុមហ៊ុន Tianrui ដែលជាក្រុមហ៊ុនវិនិយោគនៅក្នុងវិស័យដែកថែបទេសចរណ៍ស៊ីម៉ងត៍និងរ៉ែ។ គាត់បានចាប់ផ្តើមអាជីពដំបូងរបស់គាត់នៅក្នុងរោងចក្រផលិតជីមួយនៅខេត្តហឺណាននៅចុងទសវត្សឆ្នាំ ១៩៧០ មុនពេលគាត់ចាប់ផ្តើមបង្កើតអាជីវកម្មមួយដែលជាឧស្សាហកម្មផលិតដែកថែប ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Rajan Raheja & family ជាស្ថាបនិករបស់ក្រុមហ៊ុន Rajan Raheja Group

លោក Rajan Raheja គឺជាស្ថាបនិករបស់ក្រុមហ៊ុន Rajan Raheja Group ។ ក្រុមហ៊ុននេះបានបង្កើនសមត្ថភាពជាមួយនឹងរោងចក្រថ្មី ១០០ លានដុល្លារនៅភាគខាងកើតប្រទេសឥណ្ឌា ។ 

ទ្រព្យសម្បត្តិ៖ Rajan Raheja

លោក Rajan Raheja គឺជាអ្នកជំនួញជនជាតិឥណ្ឌាម្នាក់ដែលមានទ្រព្យសម្បត្តិសរុប ១,៦ ពាន់លានដុល្លារ ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុន Rajan Raheja Group ដែលបានពង្រីកខ្លួនទៅក្នុងសេវាកម្មហិរញ្ញវត្ថុនិងប្រព័ន្ធផ្សព្វផ្សាយ ។

ប្រភព៖ Phnom Penh HR

 

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Rajan Raheja & family ជាស្ថាបនិករបស់ក្រុមហ៊ុន Rajan Raheja Group

លោក Rajan Raheja គឺជាស្ថាបនិករបស់ក្រុមហ៊ុន Rajan Raheja Group ។ ក្រុមហ៊ុននេះបានបង្កើនសមត្ថភាពជាមួយនឹងរោងចក្រថ្មី ១០០ លានដុល្លារនៅភាគខាងកើតប្រទេសឥណ្ឌា ។ 

ទ្រព្យសម្បត្តិ៖ Rajan Raheja

លោក Rajan Raheja គឺជាអ្នកជំនួញជនជាតិឥណ្ឌាម្នាក់ដែលមានទ្រព្យសម្បត្តិសរុប ១,៦ ពាន់លានដុល្លារ ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុន Rajan Raheja Group ដែលបានពង្រីកខ្លួនទៅក្នុងសេវាកម្មហិរញ្ញវត្ថុនិងប្រព័ន្ធផ្សព្វផ្សាយ ។

ប្រភព៖ Phnom Penh HR

 

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Mochtar Riady & family ជាស្ថាបនិករបស់ក្រុមហ៊ុន Lippo Group

លោក Mochtar Riady គឺជាស្ថាបនិករបស់ក្រុមហ៊ុន Lippo Group ។ ក្រុមហ៊ុមនេះកំពុងរៀបចំផែនការជំរុញដ៏ធំមួយទៅក្នុងវិស័យធនាគារឌីជីថលតាមរយៈធនាគារ Nobu led របស់គាត់ដែលបានដឹកនាំដោយចៅប្រុសរបស់គាត់ John ដែលជាអ្នកដឹកនាំអាជីវកម្មពាណិជ្ជកម្ម MatahariMall ។ នៅខែ មីនា ឆ្នាំ ២០១៦ លោក John បានបង្កើតភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Grab ដែលជាអ្នកផ្តល់សេវាកម្មដឹកអ្នកដំណើរ ។ 

ទ្រព្យសម្បត្តិ៖ Mochtar Riady

លោក Mochtar Riady គឺជាមហាសេដ្ឋីហិរញ្ញវត្ថុជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលមានទ្រព្យសម្បត្តិសរុប ២,៧ ពាន់លានដុល្លាររួមជាមួយគ្រួសាររបស់គាត់ ។ លោក Mochtar​ ​មិនព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីនិងរូបិយប័ណ្ណទន់ខ្សោយនោះគាត់នៅតែបន្តពង្រីកក្រុមហ៊ុនរបស់គាត់ទាំងក្នុងនិងក្រៅប្រទេស ។ គាត់គឺជាប្រធាននៅពីក្រោយផែនការយុទ្ធសាស្រ្តខណៈកូនប្រុសទាំងពីររបស់គាត់យកចិត្តទុកដាក់ចំពោះប្រតិបត្តិការប្រចាំថ្ងៃ។ កិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងសំខាន់ៗដែលលោក Mochtar ធ្លាប់បានបញ្ចប់គឺការទិញយកអគារធនាគារអាមេរិចនៅទីក្រុងឡូសអេនជឺឡេសដែលជាអាគារខ្ពស់ជាងគេនៅរដ្ឋកាលីហ្វ័រញ៉ា ។ គាត់បានចំណាយប្រាក់ទិញវាក្នុងតម្លៃ ៣៦៨ លានដុល្លារកាលពីឆ្នាំមុន ។ ក្រៅពីវិស័យអចលនទ្រព្យក្រុមហ៊ុន Lippo ក៏កំពុងរីករាលដាលផងដែរនៅក្នុងវិស័យថែទាំសុខភាពនិងការកម្សាន្តផងដែរ​ ។

ប្រភព​៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Ermirio Pereira de Moraes ជាសហស្ថាបនិករបស់ក្រុមហ៊ុន Votorantim Group

លោក Ermirio Pereira de Moraes​​ កើតនៅខែ មិថុនា ឆ្នាំ ១៩៥២ ដែលជាពាណិជ្ជករជនជាតិប្រេស៊ីល ។ គាត់គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Votorantim Group ។ គាត់បានបញ្ចប់ការសិក្សាដោយទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រវិស្វកម្មប្រេងពីសាកលវិទ្យាល័យ Tulsa នៅទីក្រុងអូក្លាហូម៉ាសហរដ្ឋអាមេរិក ។

អាជីព៖

បន្ទាប់ពីមរណភាពរបស់ឪពុកគាត់ក្នុងឆ្នាំ ២០១៤ លោក Ermirio និងបងស្រីរបស់គាត់បានទទួលមរតកពីក្រុមហ៊ុន Votorantim Group ដែលជាក្រុមហ៊ុនឯកជនធំបំផុតមួយរបស់ប្រេស៊ីល ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,២ ពាន់លានដុល្លារគិតត្រឹមនៅខែ ធ្នូ ឆ្នាំ ២០១៤ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Aziz Akhannouch ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Akwa Group ដែលជាក្រុមហ៊ុនផលិតប្រេងនិងឧស្ម័ន

លោក Aziz Akhannouch កើតនៅឆ្នាំ ១៩៦១ ដែលជារដ្ឋមន្ត្រីក្រសួងកសិកម្មនៅក្នុងខុទ្ទកាល័យរបស់ Abdelilah Benkirane តាំងពីឆ្នាំ ២០០៧ ។

អាជីព៖

លោក Aziz Akhannouch គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Akwa Group ដែលជាក្រុមហ៊ុនផលិតប្រេងនិងឧស្ម័ន ។ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួន ១,៤ ពាន់លានដុល្លារគិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៣ ។ នៅឆ្នាំ ២០១៦ លោក Aziz ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាប់ចំណាត់ថ្នាក់ទី ២៨ នៅក្នុងបញ្ជីប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes នៃជនជាតិអារ៉ាប់ដែលមានជាងគេបំផុតនៅលើពិភពលោក ។

នយោបាយ

ក្នុងឆ្នាំ ២០០៣ រហូតដល់ ២០០៧ លោក Aziz បានបម្រើការជាប្រធានក្រុមប្រឹក្សា Souss-Massa-Drâa ដែលជាសមាជិកម្នាក់នៃគណបក្សរួបរួមជាតិឯករាជ្យមុននឹងចាកចេញនៅថ្ងៃទី ២ ខែ​ មករា ឆ្នាំ ២០១២ ។ នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៣ គាត់ត្រូវបានគេតែងតាំងជាស្តេចម៉ូហាម៉េដទី ៦ ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបណ្តោះអាសន្ន។ នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៦ លោក Aziz បានចូលរួមជាមួយ RNI បន្ទាប់ពីត្រូវបានគេជ្រើសរើសជាប្រធានគណបក្ស។ 

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Georg Stumpf, Jr. ជាស្ថាបនិករបស់ក្រុមហ៊ុន Stumpf Group

លោក Georg Stumpf Jr គឺជាអ្នកវិនិយោគជ​នជាតិអូទ្រីស និងជាស្ថាបនិករបស់ក្រុមហ៊ុន Stumpf Group ។ គាត់បានបង្កើតទ្រព្យសម្បត្តិរបស់គាត់តាមរយះក្រុមហ៊ុន M+W Group ដែលជាក្រុមហ៊ុនសំណង់ដ៏ធំបំផុតមួយដែលមានមូលដ្ឋាននៅទីក្រុង Stuttgart ប្រទេសអាឡឺម៉ង់ ។ ក្រុមហ៊ុនមួយនេះមានឯកទេសខាងការរចនានិងបច្ចេកវិទ្យាសាងសង់អាគារខ្ពស់ៗ សម្រាប់ឧស្សាហកម្មផ្សេងៗគ្នា ។

លោក Georg ក៏មានការវិនិយោគនៅក្នុងវិស័យបចេ្ចកវិទ្យាអេឡិចត្រូនិចនិងថាមពលព្រះអាទិត្យផងដែរ ។ គិតត្រឹមក្នុងឆ្នាំ ២០១៥ ប្រាក់ចំណូលក្រុមហ៊ុនរបស់គាត់មានចំនួន ៣.២ ពាន់លានដុល្លារ ។ ហើយក្រុមហ៊ុននេះប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៣០ និងមានបុគ្គលិកប្រមាណ ៦.០០០ នាក់ ។ 

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Henadiy Boholyubov ជាសហស្ថាបនិករបសក្រុមហ៊ុន Privat Group

លោក Henadiy Boholyubov កើតនៅថ្ងៃទី ២០ ខែ មករា​ ឆ្នាំ ១៩៦២ ដែលជាអ្នកជំនួញជនជាតិអ៊ុយក្រែន ។ គាត់គឺជាសហស្ថាបនិករបសក្រុមហ៊ុន Privat Group ដែលបានសហការជាមួយដៃគូរបស់គាត់ឈ្មោះ Ihor Kolomoyskyi និង Oleksiy Martynov ។

ទ្រព្យសម្បត្តិ៖  Henadiy Boholyubov

លោក Henadiy Boholyubov គឺជាពាណិជ្ជករជនជាតិអ៊ុយក្រែនដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៣៩ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ ។ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Henadiy គឺជាអ្នកមានជាងគេបំផុតទី ៥ នៅប្រទេសអ៊ុយក្រែន ។ ក្រុមហ៊ុន Privat Group បានគ្រប់គ្រងស្ទើរតែគ្រប់ឧស្សាហកម្មទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែនសហភាពអឺរ៉ុប ហ្សកហ្ស៊ី ហ្គាណា​ រុស្ស៊ី រ៉ូម៉ានី សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតផងដែរ ។ ក្នុងចំណោមផលប្រយោជន៍អាជីវកម្មរបស់ខ្លួនរួមមានការវិនិយោគនៅក្នុងវិស័យដែកថែប ប្រេងនិងឧស្ម័នគីមីនិងថាមពល ។ វាក៏ជាអ្នកគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ុយក្រែនលេចធ្លោមួយចំនួននិងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកនយោបាយផងដែរ ។

លោក Henadiy បានចាប់ផ្តើមគម្រោងមួយទៀតដែលជាមជ្ឈមណ្ឌល Menorah នៅទីក្រុង Dnepropetrovsk ដែលជាមជ្ឈមណ្ឌលជ្វីហ្វពហុមុខងារធំបំផុតរបស់ពិភពលោកដែលបានចាប់ផ្តើមបើកដំណើរការនៅខែ តុលា​ ឆ្នាំ ២០១២ ។ ហើយអ្នកចូលរួមទាំងនោះរួមមានលោក Rabi Shlomo Amar និងឯកអគ្គរដ្ឋទូតអាមេរិក John Tefft ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Yao Zhenhua ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន New Oriental Education & Technology ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអប់រំឯកជនធំបំផុតមួយនៅក្នុងប្រទេសចិន

ទ្រព្យសម្បត្តិ៖ Yu Minhong

លោក Yu Minhong គឺជាពាណិជ្ជករជនជាតិចិនម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,១ ពាន់លានដុល្លារ ។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន New Oriental Education & Technology ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអប់រំឯកជនធំបំផុតមួយនៅក្នុងប្រទេសចិន ។ នៅឆ្នាំ ១៩៩៣ គាត់បានមើលឃើញពីការកើនឡើងឥតឈប់ឈរនៃទ្រព្យសម្បត្តិសុទ្ធរបស់គាត់ដោយសារការរីករាយចំពោះការសិក្សានៅបរទេស ។ ក្រុមហ៊ុននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើទីផ្សារភាគហ៊ុនញូវយ៉ក ។

លោក Yu Minhong កើតនៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩៦២ នៅទីក្រុង Jiangyin ខេត្ត Jiangsu ។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យប៉េកាំង ។​ បន្ទាប់គាត់បានបញ្ចប់ការសិក្សាគាត់បានសម្រេចចិត្តបើកទីភ្នាក់ងារអប់រំដើម្បីផ្តល់មូលនិធិដល់ការសិក្សានៅបរទេសរបស់គាត់ដែលមិនធ្លាប់មាន ។

ប្រភព៖​ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Kim Jun-Ki ជាប្រធានក្រុមហ៊ុន Dongbu Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុ អេឡិចត្រូនិក និងការអភិវឌ្ឍន៍អចលនទ្រព្យ

លោក Kim Jun-Ki គីជាប្រធានក្រុមហ៊ុន Dongbu Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុ អេឡិចត្រូនិក និងការអភិវឌ្ឍន៍អចលនទ្រព្យ ។ ក្រុមហ៊ុននេះបានចាប់ផ្តើមនៅទសវត្សរ៍ឆ្នាំ ១៩៧០ ដោយបានធ្វើឱ្យសំណង់លំនៅដ្ឋាននៅមជ្ឈឹមបូព៌ារីកដុះដាលជាច្រើន ។

ទ្រព្យសម្បត្តិ៖​ Kim Jun-Ki

លោក Kim Jun-Ki គឺជាអ្នកជំនួញជនជាតិកូរ៉េខាងត្បូងម្នាក់ដែលមានទ្រព្យសម្បត្តិសរុប ១,១ ពាន់លានដុល្លារ ។ ក្រុមហ៊ុន Dongbu Group ដែលជាក្រុមហ៊ុនធំមួយដែលសកម្មក្នុងការផ្តល់នូវផលិតផលឧស្សាហកម្ម ក៏ដូចជាការផ្តល់សេវាកម្មដឹកជញ្ជូនធានារ៉ាប់រង និងសេវាកម្មហិរញ្ញវត្ថុ ។ នៅពេលគាត់មានអាយុ ២៤ ឆ្នាំគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុនសំណង់មួយនៅឆ្នាំ ១៩៦៨ ដែលមានបុគ្គលិកត្រឹមតែ ២ នាក់ប៉ុណ្ណោះ ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកនេះក្រុមហ៊ុនរបស់គាត់បានរីកចម្រើននិងបានប្រែក្លាយទៅជាក្រុមហ៊ុនដែលមានរួមបញ្ចូលក្រុមហ៊ុនសម្ព័ន្ធជាង ២០ ក្រុមហ៊ុនផ្សេងទៀតផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Kwek Leng Beng ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Leong Group Singapore

លោក Kwek Leng Beng កើតឆ្នាំ ១៩៤០ ដែលជាពាណិជ្ជករជនជាតិសិង្ហបុរី ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Leong Group Singapore ។ នៅឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ៧,៤ ពាន់លានដុល្លារ ។

អាជីព៖

នៅឆ្នាំ ១៩៩០ លោក Kwek បានបន្តបង្កើតកេរ្តិ៍ឈ្មោះចំពោះភាពជាអ្នកដឹកនាំរបស់គាត់នៅក្នុងក្រុមហ៊ុន Hong Leong Group ។ ហើយក្រុមហ៊ុននេះមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ៣០០ ក្នុងនោះមាន ១២ ក្រុមហ៊ុនដែលត្រូវបានចុះបញ្ជីរួចរាល់ ។ គាត់ក៏ជាប្រធានក្រុមហ៊ុន City Developments Limited (CDL) ដែលជាក្រុមហ៊ុនអចលនទ្រព្យនិងសណ្ឋាគារ និងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅប្រទេសសិង្ហបុរីផងដែរ ។ ក្រុមហ៊ុននេះដំណើរការនៅក្នុងប្រទេសចំនួន ២០ នៅអាស៊ី អឺរ៉ុបអាមេរិកខាងជើង និងអូស្ត្រាលី ។ ក្រុមហ៊ុន City Development Limited Group ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនពាក់ព័ន្ធជាង ២៥០ ក្នុងនោះមានក្រុមហ៊ុនចំនួន ៨ ដែលត្រូវបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនសិង្ហបុរី ទីក្រុងឡុងដ៍ ហុងកុងទីក្រុងអាំស្ទែរដាំ នូវែលសេឡង់ និងម៉ានីល ។ ក្រុមហ៊ុន CDL មានមូលធនទីផ្សារចំនួន ៥,៨ ពាន់លានដុល្លារអាមេរិកហើយវាក៏ស្ថិតនៅលំដាប់ថ្នាក់ក្រៅក្រុមហ៊ុនចុះបញ្ជីកំពូលទាំង ១០ របស់ប្រទេសសិង្ហបុរីផងដែរ ។ វាក៏ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេទី ២ នៅអាស៊ីអាគ្នេយ៍ផងដែរ ។

លោក Kwek Leng Beng ក៏ជាអ្នកគ្រប់គ្រងសណ្ឋាគារ Millennium & Copthorne (M&C) ដែលជាសណ្ឋាគារលំដាប់អន្តរជាតិនៅទីក្រុងឡុងដ៍ដែលមានភាគហ៊ុន ៥៣% ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន CDL ។ សណ្ឋាគារ M&C ដែលជាសណ្ឋាគារមួយស្ថិតនៅចំណាត់ថ្នាក់ទី ៤០ ក្នុងចំណោមក្រុមសណ្ឋាគារលំដាប់អន្តរជាតិលំដាប់ពិភពលោកនិងមានផលប័ត្រនៃសណ្ឋាគារដែលគ្រប់គ្រងនិងគ្រប់គ្រងជាង ១២០ ដែលមានបន្ទប់ប្រហែល ៣៦.៥០០ នៅក្នុងប្រទេសចំនួន ១៩ (រួមទាំងសណ្ឋាគារដែលកំពុងដំណើរការ) ។ ក្រុមហ៊ុន Hong Leong Group គឺជាម្ចាស់កម្មសិទ្ធិភាគច្រើនរបស់ក្រុមហ៊ុន Hong Leong Finance ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុធំបំផុតរបស់ប្រទេសសិង្ហបុរីដែលមានបណ្តាញការិយាល័យចំនួន ២៨ កន្លែង ។ លោក Kwe​k ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី ។ គាត់ក៏ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Oxford Brookes ផងដែរ ។ 

ទ្រព្យសម្បត្តិ៖ Kwek Leng Beng

លោក Kwek Leng Beng គឺជាពាណិជ្ជករជនជាតិសិង្ហបុរីម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធសរុប ២,៦ ពាន់លានដុល្លារ ។ គាត់បានចូលរួមជាមួយអាជីវកម្មគ្រួសាររបស់គាត់បន្ទាប់ពីការបណ្តុះបណ្តាលជាមេធាវី ។ នៅឆ្នាំ ១៩៩០ គាត់បានបម្រើការជាប្រធានក្រុមហ៊ុន City Developments Limited ដែលជាក្រុមហ៊ុនអចលនទ្រព្យ និងសណ្ឋាគារ ។ គាត់ក៏ជាប្រធានក្រុមហ៊ុន Millennium & Copthorne ។ ក្រុមហ៊ុន Hong Leon Group បានកាន់កាប់ក្រុមហ៊ុន Hong Leong Finance ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុធំជាងគេនៅប្រទេសសិង្ហបុរី ។ គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី ។ 

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកស្រីមហាសេដ្ឋី Semahat Sevim Arsel ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Koç Holding

លោកស្រី Semahat Sevim Arsel ​កើតនៅឆ្នាំ ១៩២៨ ដែលជាមហាសេដ្ឋីនៅប្រទេសទួរគី ។ លោស្រីគឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Koç Holding ។ គិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាទ្រព្យសម្បត្តិរបស់លោកស្រី Semahat មានចំនួន ២,៤ ពាន់លានដុល្លារ ។

ទ្រព្យសម្បត្តិ៖ Semahat Sevim Arsel

លោកស្រី​ Semahat Sevim Arsel គឺជាអ្នកជំនួញជនជាតិទួរគីជាមួយទ្រព្យសម្បត្តិសុទ្ធសរុប ៣.២ ពាន់លានដុល្លារ ។ គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Koc Holding ។ លើសពីនេះលោកស្រីបានគ្រប់គ្រងការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងវិស័យទេសចរណ៍រួមទាំងទេសចរ​ណ៍ និងសណ្ឋាគារ ។ លោកស្រីក៏បានបង្កើតមជ្ឈមណ្ឌល SANERC ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ និងថែទាំគិលានុប្បដ្ឋាកា (Semahat Arsel Nursing Education & Research Center) ក្នុងឆ្នាំ ១៩៩២ ។ ហើយគាត់ក៏បានកាន់តំណែងជាអនុប្រធាននៅក្នុងមូលនិធិ Florence Nightingale និងជាស្ថាបនិកបណ្ឌិត្យសភាគិលានុបដ្ឋាយិកានៃសាកលវិទ្យាល័យ Koc ផងដែរ ។ 

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Tahir ជាស្ថាបនិករបស់ក្រុមហ៊ុន Mayapada Group ដែលជាក្រុមហ៊ុនអចលនទ្រព្យនៅប្រទេសឥណ្ឌូនេស៊ី

លោក Tahir គឺជាស្ថាបនិករបស់ក្រុមហ៊ុន Mayapada Group ដែលជាក្រុមហ៊ុនអចលនទ្រព្យនៅប្រទេសឥណ្ឌូនេស៊ី ។ គាត់គឺជាអ្នកជំនួញជនជាតិឥណ្ឌូនេស៊ីឈ្មោះ Tahir ឬ Dato Sri Tahir ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២ ពាន់លានដុល្លារ ។ គាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីភពលោកដោយទស្សនាវដ្តី Forbes ដែលជាអ្នកមានជាងគេនៅប្រទេសឥណ្ឌូនេស៊ី។

លោក Tahir កើតនៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ១៩៥២ នៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី ។ គាត់បានសិក្សាផ្នែកជំនួញនៅសាកលវិទ្យាល័យណានយ៉ាងនៅសិង្ហបុរីបន្ទាប់មកគាត់បានកាន់តំណែងមួយនៅក្នុងសាកលវិទ្យាល័យណានយ៉ាង ។ នៅឆ្នាំ ១៩៨៦ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Mayapada Group ។ គាត់បានចាប់ផ្តើមអាណាចក្ររបស់គាត់ជាមួយនឹងអាជីវកម្មផលិតសម្លៀកបំពាក់ និង វាយនភ័ណ្ឌ។ បួនឆ្នាំក្រោយមកគាត់បានចាប់ផ្តើមធនាគារ Mayapada ដែលជាធនាគារឯកជនឯកជនធំជាងគេមួយរបស់ប្រទេសនាពេលបច្ចុប្បន្ននេះ ។ ទ្រព្យសម្បត្តិភាគច្រើនរបស់គាត់បានមកពីធនាគារ និងការកាន់កាប់អចលនទ្រព្យរបស់គាត់ ។ ឥឡូវនេះគាត់ជាម្ចាស់អគារជាច្រើននៅហ្សាកាតាសណ្ឋាគារនៅកោះបាលី និងបាថាមនិងប៉មថ្មីនៅសិង្ហបុរី ។ គាត់ក៏ជាសហវិនិយោគិនក្នុងអាជ្ញាប័ណ្ណដែលបោះពុម្ពផ្សាយទស្សនាវដ្តី Forbes Indonesia ។

លោក Tahir ត្រូវបានគេស្គាល់ដោយសារការងារសប្បុរសធម៌របស់គាត់ ។ គាត់បានបរិច្ចាគប្រាក់ជាង ៥០ លានដុល្លារដល់សាកលវិទ្យាល័យនៅប្រទេសចិន ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងសិង្ហបុរីដែលគាត់រស់នៅជាអចិន្ត្រៃយ៍ ។ នៅខែ មេសា ឆ្នាំ ២០១១ គាត់បានបរិច្ចាគប្រាក់ចំនួន ១ លានដុល្លារដល់សាកលវិទ្យាល័យកាលីហ្វ័រញ៉ាសម្រាប់អាហារូបករណ៍និស្សិតអន្ដរជាតិសម្រាប់និស្សិតក្នុងកម្មវិធីអនុបណ្ឌិតពេញម៉ោងនៅBerkeley-Haas ។ វាគឺជាភារកិច្ចមួយរបស់គាត់ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ។ គាត់ក៏បានចំណាយប្រាក់សមរម្យក្នុងនាមជាប្រធានសមាគមកីឡាវាយកូនបាល់លើតុឥណ្ឌូនេស៊ីដើម្បីជួយបញ្ជូនជនជាតិឥណ្ឌូនេស៊ីទៅកាន់ទីក្រុងប៉េកាំងដើម្បីហ្វឹកហាត់ និងបណ្តុះបណ្តាល ។ ភរិយារបសគាតក៏បានចូលរួមចំណែកក្នុងការងារសប្បុរសធម៌ផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Gustaf Douglas ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Dagens Nyheter និងក្រុមហ៊ុន Expressen

លោក Gustaf​ Archibald Siegwart Douglas កើតនៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ១៩៣៨ គាត់គឺជាអ្នកជំនួញ និងជាអ្នកនយោបាយ ។ គាត់ក៏ជាសមាជិករាជបណ្ឌិតសភាវិទ្យាសាស្ត្រវិស្វកម្មតាំងពីឆ្នាំ ២០០៧ ។

អាជីព៖

លោក Gustaf បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាលាពាណិជ្ជកម្មហាវ៉ាដក្នុងឆ្នាំ ១៩៦៤ ។ គាត់គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Dagens Nyheter និងក្រុមហ៊ុន Expressen ដែលបានបម្រើការនៅចន្លោះឆ្នាំ ១៩៧៣ រហូតដល់ឆ្នាំ ១៩៨០ ។ ហើយក្រោយមកគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Investment AB Latour ដែលបានបង្កើតទ្បើងក្នុងឆ្នាំ ១៩៨៤ ។ ហើយឥឡូវនេះគាត់បានគ្រប់គ្រងក្រុមហ៊ុន Securitas AB ដែលជាក្រុមហ៊ុនសន្តិសុខសុវត្ថិភាពឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Assa Abloy និងក្រុមហ៊ុនជាច្រើនទៀតផងដែរ ។

ហើយគាត់បានបង្កើតភាពជាដៃគូជាមួយលោក Melker Schörling ដែលជាអ្នកគ្រប់គ្រងភាគហ៊ុន Securitas និងជាប្រធានក្រុមហ៊ុន ។ គាត់គឺជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ១១ នៅក្នុងប្រទេសស៊ុយអែត ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Gustaf មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,២ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៣ ។

នៅឆ្នាំ ២០០១ លោក Gustaf ត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យធ្វើជាក្រុមប្រឹក្សានៃគណបក្សមធ្យម ។ ហើយគាត់ក៏ធ្លាប់មានប្រវត្តិចូលរួមនៅក្នុងផ្នែកគោលនយោបាយជាយូរណាស់មកហើយដោយបានធ្វើយុទ្ធនាការក្នុងពេលវ័យជំទង់របស់គាត់ ។ គាត់ក៏ជាមនុស្សម្នាក់ដែលសកម្មនៅក្នុងផ្នែកគោលនយោបាយរបស់គណបក្សប្រជាជនសេរីផងដែរ ។ ហើយឥឡូវនេះគាត់ត្រូវបានគេស្គាល់ថាជាអ្នកអភិរក្សនិយមដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើផ្នែកគោលនយោបាយអប់រំមួយរូបផងដែរ ។

ទ្រព្យសម្បត្តិ៖ Gustaf Douglas

លោក Gustaf Douglas គឺជាអ្នកជំនួញ និងជាអ្នកនយោបាយស៊ុយអ៊ែតដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤ ពាន់លានដុល្លារ ។ គាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ចពីសាលាពាណិជ្ជកម្មហាវ៉ាដក្នុងឆ្នាំ ១៩៦៤ ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ជាអ្នកពិគ្រោះយោបល់នៅ Bohlin & Stromberg ចាប់ពីឆ្នាំ ១៩៦៤ រហូតដល់ ១៩៦៨ ។

ហើយគាត់ក៏ធ្លាប់ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Bohlin & Stromberg ចាប់ពីឆ្នាំ ១៩៧១ រហូតដល់ឆ្នាំ ១៩៧២ និងជាម្ចាស់ភាគហ៊ុននៅចន្លោះឆ្នាំ ១៩៧១ និង ១៩៧៣ ។ ហើយបួនឆ្នាំក្រោយមកគាត់បានបង្កើតក្រុមហ៊ុនវិនិយោគផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា AB Latour ។ ឥឡូវនេះគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងលើគោលនយោបាយអប់រំ និងជាសមាជិកនៃបណ្ឌិតសភាវិទ្យាសាស្ត្រវិស្វកម្ម ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Idan Ofer ជាស្ថាបនិករបស់ក្រុមហ៊ុន Tanker Pacific និងជានាយកគ្រប់គ្រងក្រុមហ៊ុន Quantum Pacific Group

លោក Idan Ofer កើតនៅឆ្នាំ ១៩៥៥ ដែលជាអ្នកជំនួញ និងសប្បុរសជនអ៊ីស្រាអែល ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុន Tanker Pacific និងជានាយកគ្រប់គ្រងក្រុមហ៊ុន Quantum Pacific Group ។ គាត់គឺជាម្ចាស់ភាគហ៊ុនភាគច្រើននៃក្រុមហ៊ុនខួងប្រេងនៅតំបន់ប៉ាស៊ីហ្វិចដែលបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនញូវយ៉ក និងសាជីវកម្មអ៊ីស្រាអ៊ែលដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tel Aviv ​។ គាត់ក៏ជាម្ចាស់ក្រុមហ៊ុន Kenon Holdings ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនផងដែរ ។ ហើយគាត់ក៏ជាអ្នកបរិច្ចាគដ៏ធំបំផុតដល់សាលាធុរកិច្ចអង់គ្លេសដែលមិនធ្លាប់មានក្នុងឆ្នាំ ២០១៣ ។

ការអប់រំ៖

លោក Idan Ofer បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Haifa នៅក្នុងទីក្រុង Haifa ប្រទេសអ៊ីស្រាអែលដោយមានសញ្ញាបត្រផ្នែកសេដ្ឋកិច្ច ។ បន្ទាប់មកគាត់បានទទួលអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាលាពាណិជ្ជកម្មក្នុងទសវត្សឆ្នាំ ១៩៨០ ។

អាជីព៖

លោក Idan បានចាប់ផ្តើមអាជីពរបស់គាត់ដោយពង្រីកអាជីវកម្មដឹកជញ្ជូននៅក្នុងទីក្រុងហុងកុងក្នុងទសវត្សឆ្នាំ ១៩៨០ ។ បន្ទាប់មកគាត់បានចាប់ផ្តើមធ្វើការនៅប្រទេសសិង្ហបុរី និងសហរដ្ឋអាមេរិក ។ នៅឆ្នាំ ១៩៨៩ លោក Idan គឺជាស្ថាបនិករបស់ក្រុមហ៊ុន Tanker Pacific ដែលជាក្រុមហ៊ុនដឹកទំនិញឯកជនដ៏ធំជាងគេបំផុតនៅទូទាំងពិភពលោក ។

គាត់គឺជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Quantum Pacific Group ដែលជាក្រុមហ៊ុនសាជីវកម្មកាន់កាប់ដោយ Guernsey-based holding corporation ​។ គាត់ក៏ជាភាគទុនិកភាគច្រើននៃក្រុមហ៊ុនខួងប្រេងនៅតំបន់ប៉ាស៊ីហ្វិចដែលជាក្រុមហ៊ុនសាធារណៈដែលត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនញូវយ៉ក និងសាជីវកម្មអ៊ីស្រាអែលដែលជាក្រុមហ៊ុនកាន់កាប់ភាគហ៊ុនសាធារណៈធំជាងគេនៅលើផ្សារភាគហ៊ុន Tel Aviv ផងដែរ ។

គាត់បានបម្រើការជាប្រធានសាជីវកម្មអ៊ីស្រាអែលចាប់ពីឆ្នាំ ១៩៩៩ រហូតដល់ឆ្នាំ ២០១០ និងជាសមាជិកក្រុមប្រឹក្សាភិបាលពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៣ ។ គាត់គឺជាវិនិយោគិននៅក្នុងក្រុមហ៊ុន Better ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលបានក្ស័យធនកាលពីខែ ឧសភា ឆ្នាំ ២០១៣ ។ នៅឆ្នាំ ២០១៤ លោក Idan បានបង្កើតក្រុមហ៊ុន Kenon Holdings ដែលក្រុមហ៊ុនសាជីវកម្មអ៊ីស្រាអែល​ ។

ក្រុមហ៊ុននេះបានផ្តោតសំខាន់លើអាជីវកម្មដែលមានទិសដៅរីកចម្រើននៅក្នុងឧស្សាហកម្មរថយន្ត និងថាមពល ។ ហើយវាបានទទួលការវិនិយោគមួយចំនួនដែលបានកាន់កាប់ពីមុនដោយសាជីវកម្មអ៊ីស្រាអែលដូចជាក្រុមហ៊ុន Qoros ដែលជាគម្រោងរួមគ្នាដែលបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Chery Automobile ដែលផលិតរថយន្តនឹងមានគោលបំណងឆ្ពោះទៅរកទីផ្សារអន្តរជាតិនៅក្នុងប្រទេសចិន ។ ការវិនិយោគផ្សេងទៀតរួមមានសេវាកម្មដឹកជញ្ចូន និង រួមបញ្ចូលជាមួយក្រុមហ៊ុន Inkia Energy ដែលជាក្រុមហ៊ុនថាមពល និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ IC Power ។

លោក Idan ក៏ធ្លាប់បានបម្រើការនៅក្នុងក្រុមប្រឹក្សាពិគ្រោះយោបល់នៃក្រុមប្រឹក្សាទំនាក់ទំនងបរទេស និងក្រុមប្រឹក្សាព្រឹទ្ធសភានៃសាលា John F. Kennedy នៃរដ្ឋាភិបាលនៅសាកលវិទ្យាល័យហាវ៉ាដផងដែរ ។ ភ្លាមៗបន្ទាប់ពីមរណភាពរបស់ឪពុកគាត់ក្នុងឆ្នាំ ២០១១ គាត់បានទទួលមរតកពីឪពុករបស់គាត់ពាក់កណ្ដាល ។

លើសពីនេះទៀតគាត់បានទទួលមរតកពាក់កណ្តាលនៃការប្រមូលសិល្បៈដ៏ធំធេងរបស់ឪពុកគាត់ផងដែរ ។ ជាលទ្ធផលនៅឆ្នាំ ២០១៣ គាត់គឺជាមនុស្សម្នាក់មានជាងគេបំផុតនៅអ៊ីស្រាអែល ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាគាត់មានទ្រព្យសម្បត្តិសរុបចំនួន ៤,១ ពាន់លានដុល្លារគិតត្រឹមខែ មករា ឆ្នាំ ២០១៥ ។

ទ្រព្យសម្បត្តិ៖ Idan Ofer

លោក Idan Ofera គឺជាអ្នកជំនួញ និងជាសប្បុរសជនអ៊ីស្រាអែល ។ ក្រុមហ៊ុនបានបន្តរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ៥០ ឆ្នាំខាងមុខដោយពង្រីកទៅក្នុងបច្ចេកវិទ្យាអចលនទ្រព្យ និងការបណ្តាក់ទុនពហុប្រព័ន្ធផ្សព្វផ្សាយ ។ លោក Ofer គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុន Quantum Pacific Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មអ៊ីស្រាអ៊ែលក៏ដូចជាប្រធានក្រុមហ៊ុនឡានអគ្គិសនីដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ។ គាត់ក៏ជាអ្នកត្រួតពិនិត្យបឋមនៃក្រុមហ៊ុនខួងប្រេងនៅតំបន់ប៉ាស៊ីហ្វិចផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Sanjiv Goenka ជាប្រធានក្រុមហ៊ុន RP-Sanjiv Goenka Group

លោក Sanjiv Goenka គឺជាប្រធានក្រុមហ៊ុន RP-Sanjiv Goenka Group ដែលមានទ្រព្យសម្បត្តិជាង INR 32,000 crore (ជាង ៤,៨ ពាន់លានដុល្លារអាមេរិក) ។ ក្រុមហ៊ុននេះមាននិយោជិកជាង ៥០,០០០ នាក់និងម្ចាស់ភាគហ៊ុនជាងមួយសែននាក់ដែលមានប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់ INR ១៦,០០០ crore (២,៥ ពាន់លានដុល្លារអាមេរិក) ។

ក្រៅពីធ្វើជាប្រធានក្រុមហ៊ុន CESC លីមីតធីតគាត់ក៏មានក្រុមហ៊ុនផ្សេងទៀតដូចជាក្រុមហ៊ុន Firstsource Solutions Limited, Isgn Solutions Philips Carbon Black Limited, Spencer’s Retail និងក្រុមហ៊ុន Entertainment Saregama Limited ។ លោក Sanjiv Goenka ធ្លាប់ជាប្រធានាធិបតីដ៏វ័យក្មេងជាងគេបំផុតនៃសហព័ន្ធឧស្សាហកម្មឥណ្ឌា ។

គាត់ក៏ជាអតីតប្រធានក្រុមប្រឹក្សាភិបាលនៃអភិបាលវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា និងជាអតីតប្រធានសមាគមគ្រប់គ្រងឥណ្ឌាផងដែរ ។ បច្ចុប្បន្ននេះគាត់គឺជាប្រធានវិទ្យាស្ថានគ្រប់គ្រងអន្តរជាតិដែលមានសាខានៅទីក្រុងដេ​​លី ។ លោក Goenka ក៏ជាសមាជិកមូលនិធិជាតិសម្រាប់អភិបាលកិច្ចសាជីវកម្មដែលបានបង្កើតឡើងដោយក្រសួងកិច្ចការសាជីវកម្មរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាផងដែរ ។ ហើយគាត់ក៏ជាសមាជិកក្រុមប្រឹក្សាជាតិ និងជាអភិបាលកិច្ចសាជីវកម្ម និងកិច្ចការបទបញ្ញត្តិសម្រាប់ឆ្នាំ ២០១៣-១៤ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Samuel Yin ជាប្រធានក្រុមហ៊ុន Ruentex Financial Group ដែលជាក្រុមហ៊ុនវិនិយោគនៅប្រទេសតៃវ៉ាន់ និងចិន

លោក Samuel Yin កើតនៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ១៩៥០ ដែលជាសហគ្រិន និងជាសប្បុរសជន ។ គាត់គឺជាប្រធានក្រុមហ៊ុន Ruentex Financial Group ។

ការអប់រំ៖

លោក Yin បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកពាណិជ្ជកម្មនៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ក្នុងឆ្នាំ ១៩៨២ និងបណ្ឌិតជំនាញពាណិជ្ជកម្មនៅសាកលវិទ្យាល័យជាតិឈីងឈីក្នុងឆ្នាំ ១៩៨៦ ។ ក្នុងឆ្នាំ ២០០៨ គាត់ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងបណ្ឌិតសភាវិស្វកម្មអន្តរជាតិនៃប្រទេសរុស្ស៊ី និងទទួលបានរង្វាន់មេដាយវិស្វកម្មដែលជាកិត្តិយសខ្ពស់បំផុតរបស់បណ្ឌិត្យសភា ។ ក្នុងឆ្នាំ ២០១០ គាត់បានទទួលពានរង្វាន់ Henry L. Michel លើការការស្រាវជ្រាវផ្នែកឧស្សាហកម្ម និងសំណង់ស៊ីវិលដ៏ល្បីល្បាញរបស់អាមេរិក (ASCE) ចំពោះការចូលរួមចំណែករបស់គាត់នៅក្នុងវិស័យស្រាវជ្រាវបច្ចេកវិទ្យាសំណង់ ។

អាជីព៖

លោក Yin គឺជាប្រធានក្រុមហ៊ុន Ruentex Financial Group ដែលជាក្រុមហ៊ុនវិនិយោគនៅប្រទេសតៃវ៉ាន់ និងចិន ។ ក្រុមហ៊ុន Ruentex ត្រូវបានគេស្គាល់ថាភាគច្រើនសម្រាប់ការវិនិយោគលើការសាងសង់ ។ គាត់ក៏ត្រូវបានគេទទួលស្គាល់ថាជាអ្នកផ្សព្វផ្សាយភាពជាសហគ្រិន និងជាអ្នកចាប់ផ្តើមលើអាជីវកម្មថ្មី ។ នៅឆ្នាំ ២០១៤ គាត់ត្រូវបានគេស្គាល់ថាជាវិនិយោគិនដ៏ឆ្នើមម្នាក់ដែលបានបង្កើតក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីនៅក្នុងប្រទេសតៃវ៉ាន់ ។

សប្បុរធម៍៖

លោក Yin បានបង្កើតរង្វាន់តាំងនៅខែ ធ្នូ ឆ្នាំ ២០១២ ហើយរង្វាន់នេះត្រូវបានគេចាត់ទុកថាស្មើនឹងរង្វាន់អាស៊ីនៃរង្វាន់ណូបែល ។ បេសកកម្មនៃរង្វាន់គឺដើម្បីលើកកម្ពស់ការស្រាវជ្រាវដែលមានអត្ថប្រយោជន៍ដល់ពិភពលោក និងមនុស្សជាតិលើកកម្ពស់វប្បធម៌ចិន និងធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង ។ រង្វាន់នេះត្រូវចំណាយស្មើនឹង ១,៧ លានដុល្លារអាមេរិកក្នុងផ្នែកនៃការអភិវឌ្ឍប្រកបដោយចីរភាពវិទ្យាសាស្ត្រ ជីវសាស្ត្រ វិទ្យាសាស្ត្រ ចិត្តវិទ្យា និងនីតិរដ្ឋ ។

គាត់ក៏ផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំសម្រាប់មូលដ្ឋានគ្រឹះនៅតៃវ៉ាន់និងចិនផងដែរ ។ គាត់គឺជាប្រធានក្រុមហ៊ុន Ruentex Group ដែលជាក្រុមហ៊ុនអាជីវកម្មមួយដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិដែលឈរនៅពីក្រោយក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈចំនួន ៣ នៅកោះតៃវ៉ាន់ ។

ក្រុមហ៊ុន Ruentex បានចាប់ផ្តើមធ្វើអាជីវកម្មនៅក្នុងវិស័យវាយនភណ្ឌ អចលនទ្រព្យ សេវាកម្មវេជ្ជសាស្រ្ត និងឧស្សាហកម្មអប់រំ ។ ហើយក្រុមហ៊ុនមួយនេះក៏គ្រប់គ្រងធានារ៉ាប់រងអាយុជីវិតណានសានដែលជាក្រុមហ៊ុនធានារ៉ាប់រងដែលមានប្រាក់ចំណូលចំនួន ៦៧៦ ពាន់លានដុល្លារតៃវ៉ាន់ (២១,៧ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០១៧ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Henry Sy ជាប្រធានក្រុមហ៊ុន SM Prime Holdings, Inc

លោក Henry Sy កើតនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩២៤ ដែលជាអ្នកជំនួញ និងជាអ្នកវិនិយោគ និងជាសប្បុរសជនចិន – ហ្វីលីពីន ។ គាត់បានចូលរួមចំណែកនៅក្នុងវិស័យឧស្សាហកម្មអចលនទ្រព្យ បដិសណ្ឋារកិច្ច ធនាគារ រ៉ែ ការអប់រំ និងការថែទាំសុខភាព ។ គាត់ក៏ជាអ្នកទទួលខុសត្រូវចំពោះការបង្កើតផ្សារទំនើប SM Malls និងមានហាងលក់ទំនិញ ។

គាត់គឺជាប្រធានក្រុមហ៊ុន SM Prime Holdings, Inc ដែលជាក្រុមហ៊ុនសាជីវកម្មកាន់កាប់ផលប្រយោជន៍ទាំងអស់របស់គាត់នៅក្នុងអាណាចក្រជំនួញដ៏ធំ ។ ក្នុងឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានចុះឈ្មោះរបស់គាត់ទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅហ្វីលីពីនដោយបាននាំមុខមហាសេដ្ឋីចំនួន ១១ នាក់ផ្សេងទៀតរួមមានលោក John Gokongwei និង Lucio Tan ។

ការអប់រំ៖

លោក Henry កើតក្នុងគ្រួសារក្រីក្រមួយនៅជីងជាំងប្រទេសចិន ។ គាត់បានបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យនៅសាលាមួយដែលឥឡូវត្រូវបានគេស្គាល់ថាជាមហាវិទ្យាល័យឈៀងកៃសេកនិងទទួលបានសញ្ញាប័ត្របរិញ្ញាបត្ររងផ្នែកពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Far Eastern ក្នុងឆ្នាំ ១៩៥០ ។

អាជីព៖

នៅឆ្នាំ ១៩៥៨ លោក Henry បានបង្កើតហាងលក់ស្បែកជើងតូចមួយនៅតំបន់ Quiapo នៃទីក្រុង Manila ។ នៅខែ វិច្ឆិកា ឆ្នាំ ១៩៧២ ហាងលក់ស្បែកជើងបានក្លាយជា SM Quiapo ដែលជាហាងលក់គ្រឿងបន្លាស់ឯកត្តជនដំបូងគេ ។ នៅថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ គាត់បានបង្កើតក្រុមហ៊ុន SM Supermalls ដំបូងរបស់គាត់គឺ SM City North EDSA ។ គាត់គឺជាអ្នកមានជាងគេបំផុតនៅក្នុងប្រទេសហ្វីលីពីនដែលរកចំណូលបាន ៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១០ ចំពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក ។ ការកើនឡើងដ៏ធំនេះគឺដោយសារតែក្រុមហ៊ុនកាន់កាប់របស់គាត់គឺក្រុមហ៊ុន SM Investments Corporation ។ បញ្ជីឈ្មោះរបស់មហាសេដ្ឋីហ្វីលីពីន ៤០ នាក់នៅឆ្នាំ ២០០៨ របស់ទស្សនាវដ្តី Forbes បានបង្ហាញថាទ្រព្យសម្បត្តិសុទ្ធរបស់គ្រួសារ Henry Sy មានចំនួន ៦,២ ពាន់លានដុល្លារ ។ ហើយគាត់ក៏ជាអ្នកមានជាងគេនៅលំដាប់ទី ២ នៅក្នុងប្រទេសហ្វីលីពីន​ ។

លោក Henry Sy គឺជាប្រតិបត្តិករម្នាក់របស់ធនាគារ Banco de Oro និងជាម្ចាស់ក្រុមហ៊ុន Chinabank ។ នៅឆ្នាំ ២០០៦ គាត់បានទិញយកភាគហ៊ុនដែលនៅសល់ចំនួន ៦៦% នៃធនាគារ Equitable PCI ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេនៅលំដាប់ទី ៣ នៅហ្វីលីពីនដែលក្នុងនោះគាត់មានភាគហ៊ុន ៣៤% ហើយបានច្របាច់បញ្ចូលវាជាមួយធនាគារ Banco de Oro ក្នុងឆ្នាំ ២០០៧ ។ ការរួមបញ្ចូលគ្នានេះបានបង្កើតស្ថាប័នហិរញ្ញវត្ថុធំទី ២ របស់ហ្វីលីពីនដោយមានធនធានជិត ១៧ ពាន់លានដុល្លារ ។

នៅខែ សីហា ឆ្នាំ ២០០៥ ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន San Miguel Corporation ដែលជាសហគ្រាសផលិតភេសជ្ជៈ​ធំជាងគេនៅអាស៊ីអាគ្នេយ៍បានឈានដល់ ១១ ភាគរយ ។ ហើយគាត់ក៏បានលក់ភាគហ៊ុននោះនៅខែ តុលា ២០០៧ ក្នុងតម្លៃ ៦៨០ លានដុល្លារ ។ ចាត់តាំងក្នុងឆ្នាំ ១៩៩៩ លោក Henry Sy ត្រូវបានតែងតាំងជាបណ្ឌិតកិត្តិយសក្នុងការគ្រប់គ្រងអាជីវកម្មដោយសាកលវិទ្យាល័យ De La Salle ក្នុងខែ មករា ។

លោក Henry គឺជាអ្នកកាន់កាប់ក្រុមហ៊ុន SM Investments Corporation ដែលត្រូវបានគេលើកឡើងថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានគ្រប់គ្រងល្អបំផុតនៅហ្វីលីពីន ។ នៅថ្ងៃទី ២០ ខែ​ ឧសភា ឆ្នាំ ២០០៦ ផ្សារទំនើប SM Mall នៅអាស៊ីដែលត្រូវបានសាងសង់នៅក្នុងតំបន់ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Pasay City ត្រូវបានបើកជាសាធារណៈ ។ ហើយវាជាផ្សារធំនៅលំដាប់ទី ៣ នៅលើពិភពលោកគិតត្រឹមឆ្នាំ ២០១២ ។

ទ្រព្យសម្បត្តិ៖ Henry Sy

លោក Henry Sy គឺជាអ្នកជំនួញម្នាក់ដែលមានទ្រព្យសម្បត្តិប្រមាណ ១៦ ពាន់លានដុល្លារដែលធ្វើអោយគាត់បានក្លាយជាអ្នកមានជាងគេនៅហ្វីលីពីន ។ គាត់បានកើតនៅទីក្រុង Xiamen ប្រទេសចិនហើយបន្ទាប់បានផ្លាស់ទៅរស់នៅប្រទេសហ្វីលីពីន។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Far Eastern នៅទីក្រុងម៉ានីលដោយទទួលបានសញ្ញាប័ត្រផ្នែកសិក្សាពាណិជ្ជកម្ម ។ ហើយក្រោយមកគាត់បានបើកហាងលក់ស្បែកជើងដំបូងរបស់គាត់នៅទីក្រុងម៉ានីលនៅចុងទសវត្សឆ្នាំ ១៩៥០ រួមជាមួយក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់ដែលមានឈ្មោះថា SM Prime Holdings ។

តិចជាងដប់ប្រាំឆ្នាំក្រោយមកហាងលក់ស្បែកជើងរបស់គាត់បានរីកចម្រើនទៅជា SM Quiapo ដែលជាហាងលក់ជើងដំបូងបង្អស់ ។ ហាងរបស់គាត់បានរីកចម្រើនទៅជា SM Supermall ។ ក្រុមហ៊ុន SM Prime Holdings ក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារធំបំផុត និងជោគជ័យបំផុតនៅក្នុងទីក្រុងម៉ានីល ។ គាត់ក៏ជាម្ចាស់ភាគហ៊ុន ២៨ ភាគរយនៃក្រុមហ៊ុន Atlas Consolidated Mining និងជាប្រធានក្រុមហ៊ុន Banco de Oro និងជាម្ចាស់ក្រុមហ៊ុន Chinabank ។ គាត់បានទិញយកធនាគារ PCI Bank ដែលមានសមធម៌ហើយរួមបញ្ចូលវាជាមួយធនាគារ Banco de Oro ក្នុងឆ្នាំ ២០០៧ ដោយបង្កើតក្រុមហ៊ុនហិរញ្ញវត្ថុធំជាងគេនៅលំដាប់ទី ២ នៅប្រទេសហ្វីលីពីន ។

លោក Henry Sy ក៏មានភាគហ៊ុន ៥៦ ភាគរយនៃក្រុមហ៊ុន SM Investments ដែលជាក្រុមហ៊ុនអាជីវកម្មដែលមានការអភិវឌ្ឍន៍អចលនទ្រព្យ ធនាគារ និងលក់រាយ ។ គ្រួសាររបស់គាត់បានកាន់កាប់ភាគហ៊ុន ២០ ភាគរយនៃប្រតិបត្តិករទីផ្សារភាគហ៊ុន និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ SM Prime Holdings ។ ហើយគាត់ក៏ជាម្ចាស់ភាគហ៊ុន ២១ ភាគរយនៃក្រុមហ៊ុន Belle Corp និង ១៥ ភាគរយនៃធនាគារចិន និង ៥ ភាគរយនៃក្រុមហ៊ុន China Banking ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Guangchang Guo ជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Fosun International Limited ដែលជាក្រុមហ៊ុនឯកជនដ៏ធំជាងគេនៅចិនដីគោក

លោក Guo Guangchang កើតនៅខែ កុម្ភះ ឆ្នាំ ១៩៦៧ ដែលជាអ្នកជំនួញ និងជាអ្នកវិនិយោគជនជាតិចិន ។ គាត់គឺជាប្រធានក្រុមហ៊ុន Fosun International Limited និងជាតំណាងនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិនលើកទី ១២ ។ នេះបើយោងតាមបញ្ជីឈ្មោះ Hurun Report ឆ្នាំ ២០១៣ បានឲ្យដឹងថាគាត់គឺជាអ្នកមានជាងគេទី ៤១ ក្នុងប្រទេសចិន ។

នៅឆ្នាំ ២០១៥ គាត់ត្រូវបានចុះទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាប់នៅលំដាប់ទី ៣៤ នៅក្នុងប្រទេសចិន ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់មានទ្រព្យសម្បត្តិសរុបប្រមាណ ៧,៣ ពាន់លានដុល្លារ​ ។

ជីវិតដំបូង៖

លោក Guangchang កើតនៅទីក្រុងដុងយ៉ាងខេត្តហ្សេជាំងក្នុងឆ្នាំ ១៩៦៧ ។ នៅឆ្នាំ ១៩៨៩ គាត់បានទទួលបរិញ្ញាបត្រផ្នែកទស្សនវិជ្ជា និងអនុបណ្ឌិតពីសាកលវិទ្យាល័យហ្វូដាន់ ។

អាជីព៖

នៅឆ្នាំ ១៩៩២ លោក Guangchang បានបង្កើតក្រុមហ៊ុន Guangxin Technology Development Ltd ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនដំបូងគេដែលប្រើវិធីសាស្ត្រវិទ្យាសាស្ត្រក្នុងការស្រាវជ្រាវទីផ្សារនៅចិនដីគោក ។ ចាប់តាំងពីឆ្នាំ ១៩៩៤ គាត់បានធ្វើជាប្រធានក្រុមហ៊ុន Fosun Group និងវិនិយោគលើការធានារ៉ាប់រង ឱសថ និងការថែទាំសុខភាព ការលក់រាយ សេវាកម្មហិរញ្ញវត្ថុ និងការវិនិយោគផ្សេងទៀត និងការគ្រប់គ្រងទ្រព្យសម្បត្តិដោយបង្កើតសហគ្រាសដ៏ធំបំផុតនៅក្នុងប្រទេសចិន ។

ហើយគាត់ក៏ជាសមាជិកនៃគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិនលើកទី ១២ ដែលជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសហព័ន្ធឧស្សាហកម្មចិន និងពាណិជ្ជកម្មដែលជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសហព័ន្ធយុវជនចិនទាំងអស់ និងជាប្រធានកិត្តិយសនៃទីក្រុងស៊ាងហៃនៃសភាពាណិជ្ជកម្ម ។

នៅឆ្នាំ ២០០៧ ក្រុមហ៊ុន Fosun International ដែលជាក្រុមហ៊ុនកាន់កាប់របស់ Fosun ត្រូវបានចុះទៅក្នុងបញ្ជី HKSE ។ ក្រុមហ៊ុន Fosun បានសហការជាមួយក្រុមហ៊ុន IFC ក្នុងអាជីវកម្មធានារ៉ាប់រងបន្តវិនិយោគនៅ Club Med របស់បារាំងគឺក្រុមហ៊ុនធានារ៉ាប់រង Fidelidade Seguros របស់ប្រទេសព័រទុយហ្កាល់និងក្រុមហ៊ុន Folli Follie នៃប្រទេសក្រិកដើម្បីរួមគ្នាស្វែងរកឱកាសដែលនាំមកដោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ។

ក្នុងឆ្នាំ ២០១០ លោក Guangchang រួមជាមួយសហគ្រិនចិនចំនួន ១៥ នាក់ផ្សេងទៀតបានផ្តល់មូលនិធិដល់សហគ្រាសឯកជនចិន Pavilion ដែលជាការចាប់ផ្តើមដំបូងនៃសហគ្រាសមិនមែនជារបស់រដ្ឋនៅក្នុងពិព័រណ៍ពិភពលោក ។ នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៥ មានសេចក្តីរាយការណ៍មកថាលោក Guangchang ត្រូវបានប៉ូលីសឃុំខ្លួន និងកំពុជួយអាជ្ញាធរក្នុងការស៊ើបអង្កេតហើយមានការជាប់ទាក់ទងទៅនឹងករណីការពុករលួយក្នុងខែសីហា ។ មានការសន្និដ្ឋានថាគាត់អាចនឹងត្រូវគេចាប់បាននៅក្នុងកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់អគ្គលេខាធិការបក្សរបស់លោកស៊ីជិនពីង ។

នេះបាននាំឱ្យភាគហ៊ុននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានចុះក្នុងបញ្ជីនៅក្នុងទីក្រុងហុងកុងរបស់គាត់ត្រូវបានផ្អាក ។ នៅថ្ងៃទី ១៤ ខែធ្នូ គាត់ត្រូវបានដោះលែងនិងបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Fosun នៅទីក្រុងសៀងហៃ ។ ហើយវាជាព្រឹត្តិការណ៍សាធារណៈលើកដំបូងរបស់គាត់ចាប់តាំងពីគាត់បានជួយដល់ការស៊ើបអង្កេត ។

ទ្រព្យសម្បត្តិ៖ Guangchang Guo

លោក Guangchang Guo គឺជាសហគ្រិនជនជាតិចិនម្នាក់ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៤,៦ ពាន់លានដុល្លារ ។ គាត់គឺជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Fosun International Limited ដែលជាក្រុមហ៊ុនឯកជនដ៏ធំជាងគេនៅចិនដីគោក ។ ហើយវាមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃប៉ុន្តែវាត្រូវបានរួមបញ្ចូលនៅក្នុងទីក្រុងហុងកុង ។ ហើយក្រុមហ៊ុននេះមានការវិនិយោគលើអាជីវកម្មផ្នែកឱសថ អចលនទ្រព្យ រ៉ែដែកថែប ការលក់រាយ ការបោះពុម្ពផ្សាយ ហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិ ។

ភាគទុនិកភាគច្រើននៅក្នុងក្រុមហ៊ុន Fosun ត្រូវបានមើលឃើញពីការកើនឡើងនៃទ្រព្យសម្បត្តិរបស់គាត់នៅផ្នែកខាងក្រោយនៃសកម្មភាពដ៏រឹងមាំរបស់ក្រុមហ៊ុន ។ កាលពីខែ តុលា ឆ្នាំ ២០១៣ ក្រុមហ៊ុន Fosun បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញយក One Chase Manhattan Plaza នៅក្នុងទីក្រុងញូវយ៉កក្នុងតម្លៃ ៧២៥ លានដុល្លារ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Nihat Ozdemir ជាសហស្ថាបនិក និងជាប្រធាននៃក្រុមហ៊ុន Limak Holding

លោក Nihat Ozdemir គឺជាសហដៃគូជំនួញជាមួយលោក Sezai Bacaksiz ដែលបានរួមគ្នាបង្កើតក្រុមហ៊ុន Limak Construction ក្នុងឆ្នាំ ១៩៧៦ ។ ឥឡូវនេះវាគឺជាក្រុមហ៊ុនមួយដែលទទួលបានប្រាក់ចំណូលចំនួន ៤ ពាន់លានដុល្លារអាមេរិកដែលបានផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាការដឹកជញ្ជូន ស៊ីម៉ងត៍ និងទេសចរណ៍ ។

បច្ចុប្បន្ននេះវាគឺជាផ្នែកមួយរបស់ក្រុមហ៊ុនដែលធ្វើការលើដំណាក់កាលដំបូងដោយបានចំណាយទឹកប្រាក់ ៦ ពាន់លានដុល្លារបូកនឹងការសាងសង់អាកាសយានដ្ឋានទី ៣ របស់ប្រទេសអ៊ីស្តង់ប៊ុលដែលនឹងត្រូវឲ្យបើកដំណើរការនៅឆ្នាំ ២០១៨ ។ ក្រុមហ៊ុន Limak បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសគុយវ៉ែត អេហ្ស៊ីប​ កូសូវ៉ូ សាធារណរដ្ឋតួកគី អឺរ៉ុបខាងកើត អាហ្រ្វិក ប៉ាគីស្ថាន អ៊ុយក្រែននិងរុស្ស៊ី ។

ហើយក្រុមហ៊ុនរបស់ពួកគេបានចំណាយប្រាក់លើគម្រោង ៤,៣ ពាន់លានដុល្លារដើម្បីធ្វើឱ្យប្រសើរឡើង និងពង្រីកព្រលានយន្តហោះអន្តរជាតិនៅប្រទេសគុយវ៉ែត ។ នៅក្នុងវិស័យថាមពលឯកជននៅក្នុងប្រទេសទួរគីក្រុមហ៊ុន Limak បានចាប់ផ្តើមសាងសង់ ជាមួយនឹងប្រតិបត្តិការលើរោងចក្រថាមពលវារីអគ្គិសនីដែលជាប់នៅលំដាប់ទី ១ ។

ទ្រព្យសម្បត្តិ៖ Nihat Ozdemir

លោក Nihat Ozdemir គឺជាពាណិជ្ជករជនជាតិទួរគីដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,២ ពាន់លានដុល្លារ ។ គាត់គឺជាសហស្ថាបនិក និងជាប្រធាននៃក្រុមហ៊ុន Limak Holding និងជាសហម្ចាស់ជាមួយលោក Sezai Bacaksiz ។ លោក Nihat កើតនៅថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ១៩៥០ នៅទីក្រុង Diyarkbakir ប្រទេសទួរគី ។ គាត់បានទទួលសញ្ញាបត្រវិស្វកម្មមេកានិចពីសាកលវិទ្យាល័យ Gazi ។

ក្រុមហ៊ុន Limak ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៦ ហើយវាបានរីកដុះដាលយ៉ាងខ្លាំងនឹងទទួលបានផលប្រយោជន៍ពីអាជីវកម្មសំខាន់ៗនៅក្នុងវិស័យសំណង់ថាមពល ស៊ីម៉ងត៍ និងទេសចរណ៍ ។ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនបានកើនឡើងដល់ ២៤% ដែលទទួលបានប្រាក់ចំណូល ២៦០ លានដុល្លារ ។ លោក Nihat  ក៏ជាអតីតអនុប្រធាននៃក្លឹប Fenerbahce SK ដែលជាក្រុមកីទ្បាបាល់ទាត់នៅប្រទេសទួរគីផងដែរ ។ ហើយគាត់បានបម្រើការជាអនុប្រធានក្រុមរហូតដល់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១១ ។

ប្រភព៖ ​​Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Binod Chaudhary ជាប្រធានក្រុមហ៊ុន Chaudhary Group (CG)

លោក Binod Chaudhary កើតនៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ១៩៥៥ ដែលជាអ្នកជំនួញជនជាតិនេប៉ាល់ និងសប្បុរសជន ។ បច្ចុប្បន្ននេះគាត់គឺជាប្រធានក្រុមហ៊ុន Chaudhary Group (CG) ដែលមានក្រុមហ៊ុនជិត ៨០ ។ គាត់ក៏ជាមហាសេដ្ឋីនេប៉ាល់ដំបូងគេដែលត្រូវបានចុះនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដោយ Forbes ។

គាត់បានចូលរួមនៅក្នុងវិស័យរដ្ឋាភិបាលនិងសង្គមផ្សេងៗទៀតជាច្រើន ។ ហើយគាត់ក៏ជាជាសមាជិកម្នាក់នៃសភាធម្មនុញ្ញ និងសភានៃប្រទេសនេប៉ាល់ចាប់ពីខែ មេសា ឆ្នាំ ២០០៨ ដល់ខែ ឧសភា ឆ្នាំ ២០១២ ។ មូលនិធិ CG របស់គាត់បានធ្វើការដើម្បីសុខុមាលភាពសង្គមហើយគាត់តែងតែចូលរួមក្នុងផ្នែកសិល្បៈតន្ត្រី និងជួយអក្សរសាស្ត្រផងដែរ ។

ជីវិតដំបូង និងការអប់រំ៖

លោក Binod កើតនៅទីក្រុង Kathmandu ប្រទេសនេប៉ាល់ ។ គាត់គឺជាកូនប្រុសរបស់លោក Lunkaran Das និងលោកស្រី Ganga Devi Chaudhary ។ គាត់បានធំទ្បើងនៅទីក្រុង Kathmandu ជាមួយបងប្អូនប្រុសពីរនាក់របស់គាត់ឈ្មោះ Arun និង Basant Chaudhary ។ ជីតារបស់គាត់គឺជាពាណិជ្ជករវាយនភ័ណ្ឌ និងជាម្ចាស់ហាងវាយនភ័ណ្ឌ ។

លោក Binod បានផ្លាស់ប្តូរហាងទៅជាក្រុមហ៊ុនធំមួយដែលជាសាជីវកម្មដ៏ធំបំផុតមួយនៅក្នុងប្រទេសនេប៉ាល់ ។ គាត់បានចាកចេញពីការសិក្សារបស់គាត់ហើយបានចាប់ផ្តើមរកស៊ីតាំងពីអាយុ ១៨ ឆ្នាំនៅពេលឪពុកគាត់មានជំងឺបេះដូង ។ លោក Binod បានរៀបការជាមួយ Sarika ហើយពួកគេមានកូនបីនាក់ ។

អាជីវកម្ម និងឧស្សាហកម្ម៖

លោក Binod តែងតែមានក្តីស្រមៃចង់ក្លាយជាអ្នកឧស្សាហកម្មធំម្នាក់នៅប្រទេសនេប៉ាល់​ ។ ជាមួយនឹងការខិតខំប្រឹងប្រែងអស់រយៈពេលជាង ៤ ទសវត្សបន្តមកគាត់កំពុងរស់នៅក្នុងក្តីសុបិនរបស់គាត់នៅពេលដែលគាត់បានបង្កើតក្រុមហ៊ុន Chaudhary ទៅជាក្រុមហ៊ុនដ៏ធំបំផុតនៅក្នុងប្រទេសនេប៉ាល់ដែលមានតម្លៃរាប់ពាន់លានដុល្លារ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់ត្រូវចាត់ចូលទៅក្នុងចុះបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកក្នុងឆ្នាំ ២០១៤ ហើយគាត់គឺជាអ្នកមានជាងគេបំផុតទី ១.៤៦០ នាក់នៅលើពិភពលោក ។

សព្វថ្ងៃនេះក្រុមហ៊ុន Chaudhary Group (CG) ជាសហគ្រាសឆ្លងប្រទេសដែលមានក្រុមហ៊ុនជិត ៨០ ដែលលាតសន្ធឹងលើទ្វីបចំនួន ៥ ។ ហើយវាមានយីហោជាង ៦០ នៅក្នុងប្រទេសចំនួន ៣០ ដែលមាននិយោជិកជាង ៦០០០ នាក់ ។ ក្នុងចំណោមម៉ាកយីហោរបស់ក្រុមហ៊ុនផលិតមីកញ្ចប់ ‘Wai Wai’ គឺជាអាជីវកម្មមួយដែលទទួលបានជោគជ័យបំផុត ។ ហើយយីហោនេះវាផលិតបានគុយទាវជាងមួយពាន់លានកញ្ចប់ជារៀងរាល់ឆ្នាំហើយត្រូវបានលក់ដាច់ជាង ៣៥ ប្រទេសនៅទូទាំងពិភពលោក ។

ចំណាប់អារម្មណ៍គួរឱ្យកត់សម្គាល់ផ្សេងទៀតរបស់ក្រុមហ៊ុនគឺផ្នែកហិរញ្ញវត្ថុ ធនាគារ ស៊ីម៉ងត៍ អចលនទ្រព្យ សណ្ឋាគារ អេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះបាយ និងវិស័យការអប់រំ ថាមពលជីវឧស្ម័ន ។ លោក Binod បានថ្លែងជាសាធារណៈថាភាគច្រើននៃជោគជ័យរបស់គាត់ក្នុងការធ្វើជំនួញនៅក្នុងប្រទេសនេប៉ាល់បានមកពីសមត្ថភាពរបស់គាត់ក្នុងការទំនាក់ទំនងជាមួយមនុស្សត្រឹមត្រូវ ។

ប្រភព៖​ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Daryl Katz ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Katz Group ដែលជាសហគ្រាសឯកជនដ៏ធំបំផុតនៅប្រទេសកាណាដា

លោក Daryl Allan Katz កើតនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ១៩៦១ ដែលជាអ្នកជំនួញ និងជាអ្នកវិនិយោគ និងសប្បុរសជនកាណាដា ។ គិតត្រឹម​ខែ វិច្ឆិកា ឆ្នាំ ២០១៥ លោក Katz មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៤,១៤ ពាន់លានដុល្លារអាមេរិក ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់ត្រូវបានចាត់ថ្នាក់ដែលជាអ្នកមានជាងគេបំផុតនៅលំដាប់ថ្នាក់ទី ១២ និងទី ៥៣៤ នៅលើពិភពលោក ។

លោក Katz គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Katz Group ដែលជាសហគ្រាសឯកជនដ៏ធំបំផុតនៅប្រទេសកាណាដាដែលមានសហគ្រាសឱសថស្ថាន កីឡា ការកម្សាន្ត និងវិស័យអភិវឌ្ឍន៍អចលនទ្រព្យផងដែរ ។ គាត់ក៏ជាម្ចាស់ក្រុមហ៊ុនផលិតប្រេង Edmonton Oiler និងជាក្រុមហ៊ុនឈានមុខគេក្នុងការអភិវឌ្ឍ Rogers Place arena និង Ice District ។

ការអប់រំ៖

លោក Daryl Katz កើតនៅឆ្នាំ ១៩៦១ នៅទីក្រុង Edmonton រដ្ឋ Alberta ។ ឪពុករបស់គាត់គឺជាឱសថការីដែលបានបង្កើតក្រុមហ៊ុន Value Drug Mart នៅទីក្រុង Edmonton ក្នុងទសវត្សឆ្នាំ ១៩៧០ ។ លោក Katz បានចូលរៀនសាលា Talmud Torah និងបានបញ្ចប់ការសិក្សានៅវិទ្យាល័យ Jasper Place ។ ហើយក្រោយមកគាត់បានបន្តចូលរៀននៅសាកលវិទ្យាល័យ Alberta ដោយបានបញ្ចប់សញ្ញាប័ត្រសិល្បៈនៅឆ្នាំ ១៩៨២ និងមានសញ្ញាប័ត្រច្បាប់នៅឆ្នាំ ១៩៨៥ ។

អាជីវកម្មឱសថ៖

លោក Katz បានចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុនច្បាប់មួយគឺក្រុមហ៊ុន Shoctor, Mousseau និង Starkman ។ ក្នុងឆ្នាំ ១៩៩១ ក្នុងភាពជាដៃគូជាមួយឪពុករបស់គាត់លោក Katz បានចំណាយប្រាក់ចំនួន ៣០០,០០០ ដុល្លារសម្រាប់ការផ្តល់សិទ្ធិទៅឲ្យហាងលក់ឱសថដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលមានហាងច្រើនជាង ១.០០០ នៅសហរដ្ឋអាមេរិក ។

នៅឆ្នាំ ១៩៩២ ពួកគេបានបើកហាងឱសថ Medicine Shoppe ជាលើកដំបូងនឹងបានចាប់ផ្តើមបង្កើតក្រុមហ៊ុន Katz Group ។ ក្រុមហ៊ុនអាជីវកម្មមួយនេះបានរីកចម្រើនហើយនៅឆ្នាំ ១៩៩៨ ក្រុមហ៊ុន Katz Group មានហាងចំនួន ៨០ ដែលមានខ្សែសង្វាក់ហាងឱសថ Rexall ដែលមានហាង ៣០ កន្លែង​ និងមានហាងលក់រាយតូចៗមួយចំនួនទៀត ។

នៅឆ្នាំ ១៩៩៧ លោក Katz បានទិញយកខ្សែសង្វាក់ហាងឱសថ Pharma Plus drug ចំនួន ១៤៣ ហាងដែលមានមូលដ្ឋាននៅតំបន់ Ontario ពីប្រតិបត្តិករផ្សារទំនើប Oshawa Group ក្នុងតម្លៃ ១០០ លានដុល្លារ ។ក្នុងឆ្នាំ ១៩៩៩ លោក Katz បានបណ្តាក់ទុននៅសហរដ្ឋអាមេរិកជាមួយនឹងការទិញការខាតបង់ប្រាក់ចំនួន ៣០០ លានដុល្លារក្នុងការលក់ហាងឱសថ Snyders Drug ដែលមានមូលដ្ឋាននៅរដ្ឋ Minnesota ។

ការចូលបម្រើការងារនៅសហរដ្ឋអាមេរិករបស់គាត់មិនមែនដោយគ្មានការបរាជ័យនោះទេ៖ ខ្សែសង្វាក់ហាងឱសថរបស់ Snyder បានដាក់ពាក្យក្ស័យធននៅឆ្នាំ ២០០៣ ហើយហាងចំនួន ២៥ ត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Walgreens ។ ក្នុងឆ្នាំ ២០០៤ លោក Katz បានទិញយកសិទ្ធិដាក់ឈ្មោះសម្រាប់រយៈពេល ១០ ឆ្នាំទៅឲ្យមជ្ឈមណ្ឌល Rexall ថ្មីដែលមានទឹកប្រាក់ ៤៥ លានដុល្លារដែលជាកន្លែងលេងកីឡាវាយកូនបាល់ និងជាកន្លែងកម្សាន្តចំនួន ១២.៥០០ នៅបរិវេណសាកលវិទ្យាល័យញូវយ៉ក ។

នៅខែ មករា ឆ្នាំ ២០១២ គាត់បានលក់ក្រុមហ៊ុនផលិតឱសថ និងក្រុមហ៊ុនឱសថ Medicine Shoppe Canada ទៅអោយក្រុមហ៊ុនចែកចាយថ្នាំដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលជាសាជីវកម្ម McKesson ក្នុងតម្លៃ ១,២ ពាន់លានដុល្លារ ។ ក្រុមហ៊ុន Katz Group បានរក្សាបណ្តាញរបស់ខ្លួននូវហាងលក់យីហោម៉ាក Rexall ចំនួន ៤៥០ ដែលបានគ្រប់គ្រងដោយសាជីវកម្មប្រមាណ ៤៦០ កន្លែង ។

ប្រភព៖ ​Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Mohammed Dewji ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន MeTL Group ដែលជាក្រុមហ៊ុនលក់ទំនិញនៅប្រទេសអាហ្វ្រិក

លោក Mohammed Dewji កើតនៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ១៩៧៥ ដែលជាអ្នកជំនួញជនជាតិតង់ហ្សានី និងជាសប្បុរសជន និងជាអតីតអ្នកនយោបាយ ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន MeTL Group ដែលត្រូវបានបង្កើតឡើងដោយឪពុករបស់គាត់នៅទសវត្សឆ្នាំ ១៩៧០ ។

លោក Dewji បានបម្រើការជាសមាជិកសភាពីឆ្នាំ ២០០៥ – ២០១៥ នៅទីក្រុង Singida ដែលជាស្រុកកំណើតរបស់គាត់ ។ កាលពីខែ មីនា ឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យថាគាត់គឺជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ២១ នៅទ្វីបអាហ្វ្រិកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១,១ ពាន់លានដុល្លារអាមេរិក ។ ហើយគាត់ក៏ធ្លាប់ជាមហាសេដ្ឋីដំបូងគេនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដោយទស្សនាវដ្តី Forbes Magazine ក្នុងឆ្នាំ ២០១៣ ។

ជីវិតដំបូង និងការអប់រំ៖

លោក Dewji បានទទួលការអប់រំនៅសាលាបឋមសិក្សា Arusha ហើយបានបន្តការសិក្សានៅអនុវិទ្យាល័យ និងបានបន្តការសិក្សានៅសាលាអន្តរជាតិ Tanganyika (IST) នៅ Dar es Salam ប្រទេសតង់ហ្សានី ។ លោក Dewji បានផ្លាស់ទៅរៀននៅវិទ្យាល័យចុងក្រោយរបស់គាត់នៅវិទ្យាល័យ Saddle Brooke នៅរដ្ឋ New Jersey ។ ហើយក្រោយមកគាត់បានចូលរៀននៅសាកលវិទ្យាល័យ Georgetown នៅក្នុងទីក្រុង Washington D.C ដោយបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៩៨ ជាមួយបរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម និងផ្នែកហិរញ្ញវត្ថុអន្តរជាតិ និងជាអនីតិជនផ្នែកទ្រឹស្ដី ។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សាគាត់បានត្រឡប់ទៅប្រទេសតង់ហ្សានីហើយបានចូលរួមក្នុងអាជីវកម្មគ្រួសាររបស់គាត់វិញ ។

អាជីវកម្ម៖

នៅពេលដែលគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យគាត់បានវិលត្រឡប់ទៅផ្ទះវិញហើយបានគ្រប់គ្រងនៅក្នុងក្រុមហ៊ុន Mohammed Enterprises Tanzania Limited (METL) ដែលជាក្រុមហ៊ុនលក់ទំនិញដែលត្រូវបានបង្កើតឡើងដោយឪពុករបស់គាត់ ។ បន្ទាប់ពីគាត់បានធ្វើការជាមួយក្រុមហ៊ុនអស់រយៈពេលពីរឆ្នាំគាត់បានក្លាយជាប្រធានផ្នែកហិរញ្ញវត្ថុ (CFO) នៅក្នុងក្រុមហ៊ុន MeTL ។

នៅដើមទសវត្សឆ្នាំ ២០០០ នៅពេលដែលរដ្ឋាភិបាលតង់ហ្សានីបានធ្វើឯកជនភាវូបនីយកម្មដល់ក្រុមហ៊ុនដែលធ្វើឱ្យមានការខាតបង់គាត់បានទិញយកក្រុមហ៊ុនទាំងនោះក្នុងតម្លៃថោកហើយបានប្រែក្លាយពួកវាទៅជាមជ្ឈមណ្ឌលរកប្រាក់ចំណេញដោយបានកាត់បន្ថយការចំណាយសម្រាប់បុគ្គលិក ។ ក្រុមហ៊ុន MeTL Group គឺជាក្រុមហ៊ុនឯកជនដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសតង់ហ្សានី ។

លោក Dewji បានទទួលខុសត្រូវក្នុងការបង្កើនប្រាក់ចំណូលពី ក្រុមហ៊ុន MeTL ពី ៣០ លានដុល្លារដល់ជាង ១,៣ ពាន់លានដុល្លារនៅចន្លោះឆ្នាំ ១៩៩៩ និង ២០១៤ ។ បច្ចុប្បន្ននេះក្រុមហ៊ុន MeTL Group មានការវិនិយោគលើផលិតកម្មកសិកម្មពាណិជ្ជកម្ម ហិរញ្ញវត្ថុ ទូរស័ព្ទចល័ត ធានារ៉ាប់រង អចលនទ្រព្យ ការដឹកជញ្ជូន អាហារនិងភេសជ្ជៈ ។

ហើយក្រុមហ៊ុននេះកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសចំនួន ១១ និងផ្តល់ការងារដល់មនុស្សជាង ២៨.០០០ នាក់ក្នុងគោលបំណងដើម្បីកំណត់គោលដៅលើមនុស្ស ១០០.០០០ នាក់នៅឆ្នាំ ២០២១​ ។  ប្រតិបត្តិការរបស់ក្រុមហ៊ុន MeTL បានរួមចំណែកដល់ ៣.៥% នៃ GDP របស់ប្រទេសតង់ហ្សានី ។

ទ្រព្យសម្បត្តិ៖ Mohammed Dewji

នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Dewji មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,១ ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ ២០១៦ ។ គាត់គឺជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ២១ នៅអាហ្វ្រិក និងជាមហាសេដ្ឋីវ័យក្មេងជាងគេបំផុតនៅអាហ្វ្រិកផងដែរ ។ គាត់គឺជាជនជាតិតង់ហ្សានីដំបូងគេបង្អស់នៅលើគម្របរបស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០១៣ ហើយត្រូវបានបង្ហាញជាលើកទី ៣ ដាច់ដោយឡែកពីគ្នា ។ នៅខែ វិច្ឆិកា ឆ្នាំ ២០១៥ គាត់ត្រូវបានគេទទួលស្គាល់ថាជាមនុស្សម្នាក់ដែលមានភាពលិចធ្លោរក្នុងមុខជំនួញនៅក្នុងប្រទេសអាហ្វ្រិក ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Sezai Bacaksiz ជាអនុប្រធានរបស់ក្រុមហ៊ុន Limak Holding ដែលផ្តោតនៅលើវិស័យសំណង់ ទេសចរណ៍ ថាមពល និងស៊ីម៉ងត៍

លោក Sezai Bacaksiz និងដៃគូររបស់គាត់គឺលោក Nihat Ozdemir បានចាប់ផ្តើមបង្កើតក្រុមហ៊ុនសំណង់ Limak Construction ក្នុងឆ្នាំ ១៩៧៦ ។ ឥឡូវនេះក្រុមហ៊ុនរបស់ពួកគេទទួលបានប្រាក់ចំណូលចំនួន ៤ ពាន់លានដុល្លារអាមេរិក ។ ហើយគម្រោងរបស់ពួកគេបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធធំៗ ទៅលើក្រុមហ៊ុន Limak Group ហើយក្រុមហ៊ុនមួយនេះសកម្មក្នុងការដឹកជញ្ជូនស៊ីម៉ងត៍ និងផ្នែកទេសចរណ៍ ។ បច្ចុប្បន្នវាជាផ្នែកមួយនៃក្រុមហ៊ុនដែលធ្វើការលើដំណាក់កាលដំបូងដែលមានទឹកប្រាក់ចំនួន ៦ ពាន់លានដុល្លារបូកនឹងការសាងសង់ព្រលានយន្តហោះទី ៣ របស់ទីក្រុងអ៊ីស្តង់ប៊ុលដែលនឹងត្រូវបើកដំណើរការនៅឆ្នាំ ២០១៨ ។

ក្រុមហ៊ុន Limak បានចាប់ផ្តើមប្រតិបត្តិការនៅប្រទេសគុយវែត អេហ្ស៊ីប កូសូវ៉ូសា ធារណរដ្ឋតួកគី អឺរ៉ុបខាងកើត អាហ្វ្រិក ប៉ាគីស្ថាន អ៊ុយក្រែន និងរុស្ស៊ីជាដើម ។ គម្រោងរបស់ក្រុមហ៊ុនសំណង់ Limak Construction គឺបានផ្តោតលើគម្រោង ៤,៣ ពាន់លានដុល្លារដើម្បីធ្វើឱ្យប្រសើរឡើងនឹងពង្រីកព្រលានយន្តហោះអន្តរជាតិរបស់ប្រទេសគុយវ៉ែត ។ នៅក្នុងវិស័យថាមពលឯកជននៅក្នុងប្រទេសទួរគីគឺក្រុមហ៊ុន Limak ដែលបានសាងសង់ និងប្រតិបត្តិការលើរោងចក្រ ថាមពលវារីអគ្គិសនីដែលស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតអគ្គិសនីធំៗ បី ។

ទ្រព្យសម្បត្តិ៖ Bacaksiz Sezai

លោក Bacaksiz Sezai គឺជាអ្នកជំនួញជនជាតិទួរគីដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,២ ពាន់លានដុល្លារ ។ លោក Bacaksiz គឺជាអនុប្រធានរបស់ក្រុមហ៊ុន Limak Holding ដែលបានផ្តោតនៅលើវិស័យសំណង់ ទេសចរណ៍ ថាមពល និងស៊ីម៉ងត៍ ។ គាត់បានកាន់កាប់ភាគហ៊ុនពាក់កណ្តាលរបស់ក្រុមហ៊ុន Limak ហើយចំណែកឯពាក់កណ្តាលទៀតដែលជារបស់លោក Nihat Ozdemir ។

លោក​Bacaksiz បានទទួលបន្ទុកជាអ្នកគ្រប់គ្រងអាកាសយានដ្ឋាន និងធុរកិច្ចទេសចរណ៍ខណៈដែលលោក Ozdemir បានកាន់កាប់ក្រុមហ៊ុនស៊ីម៉ងត៍ និងថាមពល ។ ទ្រព្យសម្បត្តិសំខាន់ៗមួយចំនួនរបស់ពួកគេរួមមានក្រុមហ៊ុនស៊ីម៉ងត៍ និងក្រុមហ៊ុនថាមពលក្រុមហ៊ុន Limak ក៏ដូចជាក្រុមហ៊ុនទេសចរណ៍ផងដែរ ។ មួយឆ្នាំក្រោយមកកំពង់ផែ Iskenderun ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Limak ។

ហើយក្រោយមកក្រុមហ៊ុន Limak បានឈ្នះការដេញថ្លៃសម្រាប់អាជីវកម្មចែកចាយ និងលទ្ធកម្មអគ្គិសនីរបស់ក្រុមហ៊ុនកូសូវ៉ូជាមួយក្រុមហ៊ុន Ahmet Calik ។ ហើយពួកគេក៏បានទិញយកក្រុមហ៊ុន BEDAS ក្នុងតម្លៃ ២ ពាន់លានដុល្លាររួមជាមួយក្រុមហ៊ុន Cengiz និងក្រុមហ៊ុន Kolin Construction ។ ក្រុមហ៊ុន BEDAS មានអតិថិជនជាង ១០ លាននាក់ហើយឥលូវនេះក្រុមហ៊ុន Limak ក្រុមហ៊ុនCengiz និងក្រុមហ៊ុន Kolin បានគ្រប់គ្រងអតិថិជន ៣០% នៅទូទាំងប្រទេសទួរគី ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Prajogo Pangestu ជាស្ថាបនិករបស់ក្រុមហ៊ុន Barito Pacific Group ដែលជាក្រុមហ៊ុនវិនិយោគនៅក្នុងវិស័យព្រៃឈើ ប្រេងឥន្ធនៈ អចលនទ្រព្យ ចំការប្រេង និងឧស្ម័ន ធ្យូងថ្ម និងរ៉ែមាសនៅប្រទេសឥណ្ឌូនេស៊ី

លោក Prajogo Pangestu កើតនៅក្នុងឆ្នាំ ១៩៤៤ ដែលជាមហាសេដ្ឋីជំនួញជនជាតិឥណ្ឌូនេស៊ី និងជាអ្នកវិនិយោគ និងសប្បុរសជន ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុន Barito Pacific Group ដែលជាក្រុមហ៊ុនវិនិយោគនៅក្នុងវិស័យព្រៃឈើ ប្រេងឥន្ធនៈ អចលនទ្រព្យ ចំការប្រេង និងឧស្ម័ន ធ្យូងថ្ម និងរ៉ែមាសក៏ដូចជាកំដៅក្នុងផែនដីផងដែរ​ ។

នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានចាត់ថ្នាក់លោក Prajogo ថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានជាងគេបំផុតនៅប្រទេសឥណ្ឌូណេស៊ី ។ នៅទសវត្សឆ្នាំ ១៩៧០ គាត់បានរកស៊ីឈើនៅតំបន់ Kalimantan ។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀតដែលបានគ្រប់គ្រងដោយក្រុមហ៊ុន PT Barito Pacific Timber Tbk គិតត្រឹមឆ្នាំ ១៩៩៣ ដែលជាក្រុមហ៊ុនដ៏ធំជាងគេនៅក្នុងទីផ្សារភាគហ៊ុនរបស់ទីក្រុង Jakarta នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

ក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន PT Barito Pacific Timber Tbk បានសម្រេចចិត្តទម្លាក់ “Timber” ដើម្បីឆ្លុះបញ្ចាំងពីវិសាលភាពចម្រុះនៃអាជីវកម្មរបស់ខ្លួននាពេលបច្ចុប្បន្ន និងទៅអនាគត ។ ក្រៅពីក្រុមហ៊ុន PT Barito Pacific Tbk ដែលបានគ្រប់គ្រងក្រុមហ៊ុនផលិតប្រេងឥន្ធនៈដ៏ធំជាងគេរបស់ប្រទេសឥណ្ឌូនេស៊ីគឺក្រុមហ៊ុន PT Chandra Asri Petrochemicals Tbk និងក្រុមហ៊ុនរបស់លោក Prajogo Pangestu ក៏បានគ្រប់គ្រងក្រុមហ៊ុន Star Energy ដែលជាក្រុមហ៊ុនប្រេងនិងឧស្ម័នធំជាងគេក៏ដូចជាក្រុមហ៊ុន geothermal នៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ ។ នៅឆ្នាំ ២០០៩ ក្រុមហ៊ុន Barito Pacific ក៏ជាម្ចាស់ក្រុមហ៊ុន Transpacific Group ដែលមានភាគហ៊ុន ៨០% នៅក្នុងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក Transpacific ផងដែរ ។

លោក Prajogo Pangestu គឺជាមហាសេដ្ឋីជំនួញជនជាតិឥណ្ឌូនេស៊ីដែលបានជាប់ចំណាត់ថ្នាក់លេខ ៨៣៧ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក ។ លោក Prajogo គឺជាម្ចាស់អាជីវកម្មកៅស៊ូដែលបានចាប់ផ្តើមអាជីវកម្មឈើនៅចុងទសវត្សឆ្នាំ ១៩៧០ ។ ក្រុមហ៊ុនរបស់គាត់ឈ្មោះ PT Barito Pacific Timber បានផ្សព្វផ្សាយជាសាធារណៈនៅឆ្នាំ ១៩៩៣ និងបានប្តូរឈ្មោះទៅជា Barito Pacific បន្ទាប់ពីបានកាត់ផ្តាច់អាជីវកម្មឈើរបស់ខ្លួនក្នុងឆ្នាំ ២០០៧ ។

នៅឆ្នាំ ២០០៧ ក្រុមហ៊ុន Barito Pacific បានទិញយកក្រុមហ៊ុនប្រេងឥន្ធនៈពីក្រុមហ៊ុន Chandra Asri ចំនួន ៧០ ភាគរយដែលបានធ្វើពាណិជ្ជកម្មនៅក្នុងផ្សារហ៊ុនរបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ ។ ក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Chandra Asri បានរួមបញ្ចូលជាមួយក្រុមហ៊ុន Tri Polyta របស់ប្រទេសឥណ្ឌូណេស៊ីហើយបានក្លាយជាក្រុមហ៊ុនផលិតប្រេងឥន្ធនៈចំរុះដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ។ ក្រុមហ៊ុន Chandra Asri Petrochemical បានសហការជាមួយក្រុមហ៊ុនផលិតសំបកកង់ទ្បានរបស់បារាំង Michelin ក្នុងឆ្នាំ ២០១៥ ដើម្បីអភិវឌ្ឍរោងចក្រកៅស៊ូសំយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Prajogo Pangestu ជាអ្នកបង្កើតក្រុមហ៊ុន Barito Pacific Group ដែលបានចូលរួមនៅក្នុងវិស័យព្រៃឈើ ប្រេងឥន្ធនៈ អចលនទ្រព្យ ចំការប្រេង និងឧស្ម័ន ធ្យូងថ្ម និងរ៉ែមាសនៅប្រទេសឥណ្ឌូនេស៊ី

លោក Prajogo Pangestu កើតនៅក្នុងឆ្នាំ ១៩៤៤ ដែលជាមហាសេដ្ឋីជំនួញជនជាតិឥណ្ឌូនេស៊ី និងជាអ្នកវិនិយោគ និងសប្បុរសជន ។ គាត់គឺជាអ្នកបង្កើតក្រុមហ៊ុន Barito Pacific Group ដែលបានចូលរួមនៅក្នុងវិស័យព្រៃឈើ ប្រេងឥន្ធនៈ អចលនទ្រព្យ ចំការប្រេង និងឧស្ម័ន ធ្យូងថ្ម និងរ៉ែមាសក៏ដូចជាកំដៅក្នុងផែនដីផងដែរ​ ។

នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានចាត់ថ្នាក់លោក Prajogo ថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានជាងគេបំផុតនៅប្រទេសឥណ្ឌូណេស៊ី ។ នៅទសវត្សឆ្នាំ ១៩៧០ គាត់បានរកស៊ីឈើនៅតំបន់ Kalimantan ។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀតដែលបានគ្រប់គ្រងដោយក្រុមហ៊ុន PT Barito Pacific Timber Tbk គិតត្រឹមឆ្នាំ ១៩៩៣ ដែលជាក្រុមហ៊ុនដ៏ធំជាងគេនៅក្នុងទីផ្សារភាគហ៊ុនរបស់ទីក្រុង Jakarta នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

ក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន PT Barito Pacific Timber Tbk បានសម្រេចចិត្តទម្លាក់ “Timber” ដើម្បីឆ្លុះបញ្ចាំងពីវិសាលភាពចម្រុះនៃអាជីវកម្មរបស់ខ្លួននាពេលបច្ចុប្បន្ន និងទៅអនាគត ។ ក្រៅពីក្រុមហ៊ុន PT Barito Pacific Tbk ដែលបានគ្រប់គ្រងក្រុមហ៊ុនផលិតប្រេងឥន្ធនៈដ៏ធំជាងគេរបស់ប្រទេសឥណ្ឌូនេស៊ីគឺក្រុមហ៊ុន PT Chandra Asri Petrochemicals Tbk និងក្រុមហ៊ុនរបស់លោក Prajogo Pangestu ក៏បានគ្រប់គ្រងក្រុមហ៊ុន Star Energy ដែលជាក្រុមហ៊ុនប្រេងនិងឧស្ម័នធំជាងគេក៏ដូចជាក្រុមហ៊ុន geothermal នៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ ។ នៅឆ្នាំ ២០០៩ ក្រុមហ៊ុន Barito Pacific ក៏ជាម្ចាស់ក្រុមហ៊ុន Transpacific Group ដែលមានភាគហ៊ុន ៨០% នៅក្នុងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក Transpacific ផងដែរ ។

លោក Prajogo Pangestu គឺជាមហាសេដ្ឋីជំនួញជនជាតិឥណ្ឌូនេស៊ីដែលបានជាប់ចំណាត់ថ្នាក់លេខ ៨៣៧ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក ។ លោក Prajogo គឺជាម្ចាស់អាជីវកម្មកៅស៊ូដែលបានចាប់ផ្តើមអាជីវកម្មឈើនៅចុងទសវត្សឆ្នាំ ១៩៧០ ។ ក្រុមហ៊ុនរបស់គាត់ឈ្មោះ PT Barito Pacific Timber បានផ្សព្វផ្សាយជាសាធារណៈនៅឆ្នាំ ១៩៩៣ និងបានប្តូរឈ្មោះទៅជា Barito Pacific បន្ទាប់ពីបានកាត់ផ្តាច់អាជីវកម្មឈើរបស់ខ្លួនក្នុងឆ្នាំ ២០០៧ ។

នៅឆ្នាំ ២០០៧ ក្រុមហ៊ុន Barito Pacific បានទិញយកក្រុមហ៊ុនប្រេងឥន្ធនៈពីក្រុមហ៊ុន Chandra Asri ចំនួន ៧០ ភាគរយដែលបានធ្វើពាណិជ្ជកម្មនៅក្នុងផ្សារហ៊ុនរបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ ។ ក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Chandra Asri បានរួមបញ្ចូលជាមួយក្រុមហ៊ុន Tri Polyta របស់ប្រទេសឥណ្ឌូណេស៊ីហើយបានក្លាយជាក្រុមហ៊ុនផលិតប្រេងឥន្ធនៈចំរុះដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ។ ក្រុមហ៊ុន Chandra Asri Petrochemical បានសហការជាមួយក្រុមហ៊ុនផលិតសំបកកង់ទ្បានរបស់បារាំង Michelin ក្នុងឆ្នាំ ២០១៥ ដើម្បីអភិវឌ្ឍរោងចក្រកៅស៊ូសំយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Pedro Moreira Salles ជាប្រធានក្រុមហ៊ុន Itaú Unibanco ដែលជាស្ថាប័នធនាគារដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល

លោក Pedro Moreira Salles កើតនៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ១៩៥៩ គាត់គឺជាប្រធានក្រុមហ៊ុន Itaú Unibanco ដែលជាស្ថាប័នធនាគារដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល ។ លោក Salles ត្រូវបានចុះនៅក្នុងបញ្ជីឈ្មោះរបស់មហាសេដ្ឋីពិភពលោកដោយទស្សនាវដ្តី Forbes ដោយមានទ្រព្យសម្បត្តិប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិក ។

អាជីព៖

លោក Salles Pedro Moreira បានចូលរួមជាផ្លូវការជាមួយក្រុមហ៊ុន Unibanco ចាប់តាំងពីការបង្កើតធនាគារនេះត្រូវបានដឹកនាំអស់រយៈពេលជាច្រើនទសវត្សដោយឪពុករបស់គាត់គឺលោក Walter Moreira Salles ។ លោក Salles បានចូលបម្រើការងារនៅក្រុមហ៊ុន Unibanco ក្នុងឆ្នាំ ១៩៨៩ ហើយបានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ ១៩៩៧ បន្ទាប់ពីបានបម្រើការជាអនុប្រធានអស់រយៈពេលជិត ៦ ឆ្នាំ ។

នៅខែ មេសា ឆ្នាំ ២០០៤ លោក Moreira Salles ត្រូវបានតែងតាំងជានាយកប្រតិបត្តិ ។ ហើយនៅឆ្នាំ ២០១៦ គាត់មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុន Itaú Unibanco Holding ។ លោក Moreira Salles ក៏ជាសមាជិកនៃក្រុមហ៊ុន G-50 ដែលជាក្រុមហ៊ុនមិនរកប្រាក់ចំណេញដោយនាយកប្រតិបត្តិអាមេរិចឡាទីន និងឧបត្ថម្ភដោយអង្គការ Carnegie ដែលជាអំណោយសម្រាប់សន្តិភាពអន្តរជាតិ និងកិច្ចសន្ទនានៅសហរដ្ឋអាមេរិកនៅក្នុងទីក្រុងវ៉ាស៊ីនតោន ។ លើសពីនេះទៀតគាត់គឺជាសមាជិកក្រុមប្រឹក្សាប្រឹក្សានៃក្រុមហ៊ុន IBMEC និងជាអនុប្រធាននៃ PlaNet Finance Brasil ដែលជាអង្គការមីក្រូហិរញ្ញវត្ថុណៃដិក (NGO) ។

ការអប់រំ និងគ្រួសារ ៖

លោក Salles Pedro Moreira ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងប្រវត្តិសាស្រ្តពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅទីក្រុង Los Angeles និងបានបញ្ចប់ការសិក្សានៅ Magna Cum Laude ។ ក្រោយមកគាត់បានចូលរួមនៅក្នុងកម្មវិធីបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យយេល និងកម្មវិធីគ្រប់គ្រងនៅសាកលវិទ្យាល័យហាវ៉ាដ ។ លោក Salles បានរៀបការជាមួយលោកស្រី Marisa Moreira Salles និងមានកូនពីរនាក់ ។

ទ្រព្យសម្បត្តិ៖ Pedro Moreira Salles 

យោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Salles គឺជាសហគ្រិន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាជីវកម្ម Penny Pritzker ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៨៥ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៣ ។ លោកស្រី Pritzker ត្រូវបាន Forbes ដាក់ឈ្មោះថាជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុត ១០០ នាក់ក្នុងឆ្នាំ ២០០៩ ហើយក្នុងឆ្នាំ ២០១២ គាត់ត្រូវបានគេដាក់ឈ្មោះថាជាស្ត្រីម្នាក់ក្នុងចំណោម ១០០ នាក់ដែលមានឥទ្ធិពលបំផុតនៅ ១០០ នាក់ដោយទស្សនាវដ្តីឈីកាហ្គោ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Mike Adenuga ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Globacom និងជាប្រតិបត្តិករទូរគមនាគមន៍ទី ២ របស់ប្រទេសនីហ្សេរីយ៉ា

លោក Mike Adenuga កើតនៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ១៩៥៣ គាត់គឺជាមហាសេដ្ឋីជំនួញនីហ្សេរីយ៉ា និងជាអ្នកមានបំផុតនទី ២ នៅប្រទេសនីហ្សេរីយ៉ា ។ លោក Adenuga គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Globacom និងជាប្រតិបត្តិករទូរគមនាគមន៍ទី ២ របស់ប្រទេសនីហ្សេរីយ៉ា ។ ហើយគាត់ក៏ជាម្ចាស់ភាគហ៊ុននៅក្នុងធនាគារ Equitorial Trust Bank  និងជាម្ចាស់ក្រុមហ៊ុនរុករកប្រេង Conoil​ ផងដែរ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ៥,៨ ពាន់លានដុល្លារគិតត្រឹមឆ្នាំ ២០១៧ ដែលធ្វើឱ្យគាត់បានក្លាយជាអ្នកមានបំផុតនៅលំដាប់ទី ២ នៅប្រទេសនីហ្សេរីយ៉ា ។

ជីវិតដំបូង និងការអប់រំ៖

លោក Adenuga បានទទួលការអប់រំនៅកម្រិតអនុវិទ្យាល័យនៅសាលា Ibram Grammar School នៅតំបន់ Ibadan និងវិទ្យាល័យ Aiyetoro សម្រាប់វិញ្ញាបនប័ត្ររបស់គាត់ ។ គាត់បានចាប់ផ្តើមធ្វើការជាអ្នករត់តាក់ស៊ីដើម្បីបន្តការសិក្សារបស់គាត់ដល់សាកលវិទ្យាល័យ ។ ហើយគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oklahoma និងសាកលវិទ្យាល័យ Pace រដ្ឋញូវយ៉កដោយទទួលបានសញ្ញាប័ត្រផ្នែករដ្ឋបាលធុរកិច្ច ។

អាជីព៖

ក្រុមហ៊ុន Globacom របស់លោក Adenuga បានរីករាលដាលយ៉ាងឆាប់រហ័សហើយក្រុមហ៊ុនរបស់បានចាប់ផ្តើមប្រកួតប្រជែងជាមួយក្រុមហ៊ុន MTN Group ។ ក្រុមហ៊ុនរបស់គាត់បានបើកដំណើរការសេវាកម្មនៅក្នុងប្រទេសបេនីនក្នុងឆ្នាំ ២០០៨ ហើយបានបន្តរីករាលដាលពាសពេញប្រទេសហ្កាណា និងប្រទេស Côte d’Ivoire ដោយបច្ចុប្បន្នមានអាជ្ញាប័ណ្ណជាច្រើនត្រូវបានគេរំពឹងថានឹងមាននៅក្នុងបណ្តាប្រទេសអាហ្វ្រិកខាងលិចផងដែរ ។

លោក Adenuga ត្រូវបានគេស្គាល់ថាជាសហគ្រិនអាហ្រ្វិកប្រចាំឆ្នាំដោយទទួលបានពានរង្វាន់ទូរគមនាគមន៍អាហ្រ្វិកដំបូងនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០០៧ ។ ក្នុងឆ្នាំ ២០០៩ លោក Adenuga ត្រូវបានឃុំឃាំងពីបទលាងលុយកខ្វក់ដោយគណៈកម្មការឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោក Adenuga បានចាកចេញពីប្រទេសហើយគាត់បានមករស់នៅក្នុងទីក្រុងឡុងដ៍រហូតដល់របប Umaru Musa Yar’Adua បានផ្តល់ការលើកលែងទោសដល់គាត់ផងដែរ ។ នៅក្នុងខែ ឧសភា ឆ្នាំ ២០១៥ លោក Adenuga បានធ្វើការដេញថ្លៃដើម្បីទិញប្រតិបត្តិការទូរគមនាគមន៍ចល័តរបស់ក្រុមហ៊ុន Ivorian mobile telecom ក្នុងតម្លៃ ៦០០ លានដុល្លារ ។

នៅក្នុងខែ មិថុនា ឆ្នាំ ២០១៦ ក្រុមហ៊ុនរបស់លោក Adenuga ត្រូវគេបានដឹងថាបានជំពាក់បំណុលសរុបចំនួន ១៤០.៥ លានដុល្លារអាមេរិកបន្ទាប់ពីក្រុមហ៊ុនរបស់គាត់ ConOil ខកខានមិនបានសងបំណុលដែលជាបំណុលរបស់ក្រុមហ៊ុនប្រេងដ៏ធំរបស់បារាំង ។ ក្រុមហ៊ុន Bellbop ដែលជាក្រុមហ៊ុនមួយផ្សេងទៀតដែលកាន់កាប់ដោយលោក Adenuga ដែលមានដីកាបណ្តោះអាសន្នពីតុលាការកំពូលនៅ Lagos បន្ទាប់ពីមិនបានបង់ប្រាក់ចំនួន ៩,៤ លានដុល្លារអាមេរិកដែលខ្លួនបានជំពាក់ក្រុមហ៊ុនប្រេង និងឧស្ម័នអាមេរិក Baker Hughes ។

ទ្រព្រសម្បត្តិ៖ Mike Adenuga

លោក Mike Adenuga គឺជាអ្នកជំនួញនីហ្សេរីយ៉ាដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១០,៩ ពាន់លានដុល្លារគិតត្រឹមខែ មិថុនា ឆ្នាំ ២០១៦ នេះបើយោងតាមទស្សនាវដ្តី Forbes ។ លោក Adenuga មានដើមកំណើតនៅប្រទេសនីហ្សេរីយ៉ាហើយគាត់បានលេចមុខនៅក្នុងបញ្ជីឈ្មោះរបស់មហាសេដ្ឋីពិភពលោកដោយទស្សនាវដ្តី Forbes កាលពីឆ្នាំ ២០១១ ។

ក្រុមហ៊ុនទូរគមនាគមន៍របស់គាត់ដែលមានឈ្មោះថា Globacom បានបង្កើតបណ្តាញសេវាកម្ម 4G ហើយគាត់បានវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារលើខ្សែកាបបាតសមុទ្រដែលបានតភ្ជាប់ទៅកាន់ប្រទេសនីហ្សេរីយ៉ា និងទៅកាន់ពិភពលោកផងដែរ ។ លោក Adenuga មានភាគហ៊ុននៅក្នុងធនាគារ Equitorial Trust Bank និងជាប្រធានក្រុមហ៊ុនរុករកប្រេងនៅ Delta ប្រទេសនីហ្សេរីយ៉ា Conoil ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Roberto Ongpin ជាអតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៅប្រទេសហ្វីលីពីន

លោក Roberto Velayo Ongpin កើតនៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ ១៩៣៧ គាត់គឺជាអ្នកជំនួញហ្វីលីពីនដ៏លេចធ្លោ និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ។ លោក Roberto មានចំណាប់អារម្មណ៍លើការអភិវឌ្ឍអចលនទ្រព្យ និងការអភិវឌ្ឍន៍រមណីយដ្ឋាន រ៉ែថាមពល និងការដឹកជញ្ជូន ។

ជីវិតដំបូង និងការអប់រំ៖

លោក Roberto  ជាកូនទី ២ ក្នុងចំណោមបងប្អូន ៧ នាក់របស់លោកស្រី Luis Roa Ongpin និង Lourdes Morales Velayo ។ គាត់ធំទ្បើងនៅសង្កាត់ Pinaglabanan នៅតំបន់ San Juan នៅជាយនៃទីក្រុង Manila ។ ហើយគាត់គឺជាចៅប្រុសរបស់លោក Roman T. Ongpin ដែលជាអ្នកជំនួញហ្វីលីពីន និងជាសប្បុរសជនដែលបានជួយបដិវត្តនៅក្នុងប្រទេសហ្វីលីពីនដែលបានប្រឆាំងនឹងអាណានិគមអេស្ប៉ាញ និងអាមេរិកនៅកោះហ្វីលីពីន ។ លោក Roberto ត្រូវបានគេដាក់ឈ្មោះថាជាគ្រួសារដែលមានឥទ្ធិពលបំផុតសម្រាប់ការចូលរួមចំណែកនៅក្នុងការរីកចម្រើនរបស់ប្រទេសហ្វីលីពីន ។

លោក Roberto បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Ateneo ហើយគាត់បានបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្ត្រផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យ Ateneo de Manila ក្នុងឆ្នាំ ១៩៥៧ ។ គាត់បានក្លាយជាគណនេយ្យករសាធារណៈដែលមានសញ្ញាប័ត្រ (CPA) ក្នុងឆ្នាំ ១៩៥៨ ។ នៅឆ្នាំ ១៩៦១ លោក Roberto ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតរដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យហាវ៉ាដ ។

ទ្រព្យសម្បត្តិ៖ Roberto Ongpin

លោក Roberto Ongpin គឺជាអ្នកជំនួញហ្វីលីពីនដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,៣ ពាន់លានដុល្លារ ។ គាត់គឺជាអតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៅប្រទេសហ្វីលីពីន ។ គាត់បានកាន់មុខតំណែងនេះរហូតដល់ឆ្នាំ ១៩៨៦ ហើយក្រោយមកគាត់បានចាកចេញពីប្រទេសហ្វីលីពីនបន្ទាប់ពីគាត់បានចូលប្រឡូកនៅក្នុងវិស័យសាធារណៈដើម្បីក្លាយជាអនុប្រធាននៃមូលដ្ឋាននៅក្នុងទីក្រុងហុងកុង ។ ចាប់តាំងពីពេលនោះមកគាត់បានផ្តោតទៅលើអាជីវកម្មផ្សេងៗដែលធ្វើឱ្យគាត់មានភាពរីកចម្រើននៅក្នុងវិស័យជំនួញ និងអាជីវកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ។

ប្រភព​៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Silvio Berlusconi ជាម្ចាស់ក្រុមហ៊ុន Mediaset និងជាម្ចាស់ក្លឹបបាល់ទាត់អ៊ីតាលី AC Milan

លោក Silvio Berlusconi កើតនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ១៩៣៦ គាត់គឺជាម្ចាស់ក្រុមហ៊ុន Mediaset និងជាម្ចាស់ក្លឹបបាល់ទាត់អ៊ីតាលី AC Milan ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ២០១៧ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានចាត់ថ្នាក់លោក Silvio គឺជាមានជាងគេបំផុតទី ១៨៨ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិប្រមាណ ៧,១ ពាន់លានដុល្លារ ។

ក្នុងឆ្នាំ ២០០៩ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Silvio បានជាប់នៅលំដាប់ទី ១២ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានឥទ្ធិពលបំផុតនៅលើពិភពលោកដោយសារតែការត្រួតត្រានៅក្នុងគោលនយោបាយរបស់ប្រទេសអ៊ីតាលី ។ លោក Silvio គាត់គឺជាមហាសេដ្ឋីសារព័ត៌មានអ៊ីតាលី និងជាអ្នកនយោបាយដែលបានបម្រើការជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសអ៊ីតាលីដែលស្ថិតនៅក្នុងជួររដ្ឋាភិបាលចំនួនបួនផងដែរ ។

ហើយគាត់បានធ្វើជានាយករដ្ឋមន្រ្តីអស់រយៈពេល ៩ ឆ្នាំដែលធ្វើឱ្យគាត់បានក្លាយជានាយករដ្ឋមន្រ្តីក្រោយសង្គ្រាមដែលបានបម្រើការរយះពេលយូរជាងគេហើយជាអ្នកកាន់តំណែងយូរជាងគេទីបីចាប់តាំងពីការបង្រួបបង្រួមរបស់ប្រទេសអ៊ីតាលីបន្ទាប់ពីលោក Benito Mussolini និងលោក Giovanni Giolitti ។ លោក Silvio ជាមេដឹកនាំគណបក្សនិយមកណ្ដាល Forza Italia ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០៩ និងជាគណបក្សស្នងរាជ្យរបស់ប្រជាជនសេរីភាពពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣ ។ ចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ ២០១៣ គាត់បានដឹកនាំគណបក្សនិយមកណ្ដាល Forza Italia ។

លោក Silvio ធ្លាប់ជាមេដឹកនាំជាន់ខ្ពស់របស់ G8 ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១១ ហើយបច្ចុប្បន្នគាត់ទទួលបានកំណត់ត្រាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G8 ដែលបានធ្វើជាម្ចាស់ផ្ទះនៅប្រទេសអ៊ីតាលីចំនួន ៣ ដងផងដែរ ។ បន្ទាប់ពីគាត់បានបម្រើការងារជិត ១៩ ឆ្នាំដែលជាសមាជិកសភានៃប្រទេសអ៊ីតាលីបន្ទាប់ពីការបោះឆ្នោតទូទៅនៅឆ្នាំ ២០១៣ ហើយក៏បានក្លាយជាសមាជិកព្រឹទ្ធសភា ។

នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៣ លោក Silvio ត្រូវបានផ្តន្ទាទោសពីបទឆបោកពន្ធដោយបណ្តឹងឧទ្ធរណ៍រួមជាមួយនឹងការហាមឃាត់របស់ការិយាល័យសាធារណៈរយៈពេល ២ ឆ្នាំ ដោយសារតែត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារជាងពីរឆ្នាំដែលធ្វើឲ្យច្បាប់នៅក្នុងប្រទេសអ៊ីតាលីថ្មីនៅក្នុងព្រឹទ្ធសភាបានបណ្តេញគាត់ចេញពីតំណែង និងរារាំងគាត់មិនឱ្យបម្រើការក្នុងស្ថាប័ននីតិប្បញ្ញត្តិអស់រយៈពេល ៦ ឆ្នាំ ។ លោក Silvio បានសន្យាថានឹងបន្តដឹកនាំគណបក្សនិយមកណ្ដាល Forza Italia នៅក្នុងអំទ្បុងពេលដែលគាត់កំពុងជាប់ពន្ធនាគារ និងការហាមឃាត់របស់ការិយាល័យសាធារណៈ ។

ទ្រព្យសម្បត្តិ៖ Silvio Berlusconi

លោក Silvio គឺជាអតីតនាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលី និងជាមហាសេដ្ឋីលើប្រព័ន្ធផ្សព្វផ្សាយ និងជាម្ចាស់ក្រុមកីទ្បាបាល់ទាត់ជម្រើសជាតិ AC Milan ។ លោក Silvio មានទ្រព្យសរុបប្រមាណ ៩,២២ ពាន់លានដុល្លារនៅខែ មករា ឆ្នាំ ២០១៨ ។ ហើយគាត់គឺជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅក្នុងអ៊ីតាលី និងជានាយករដ្ឋមន្រ្តីដែលបានកាន់តំណែងយូរជាងគេបំផុតរបស់ប្រទេសអ៊ីតាលីផងដែរ ។

ប្រភព៖​ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Jamshyd Godrej ជានាយកគ្រប់គ្រង និងជាប្រធានក្រុមហ៊ុន Godrej Group ដែលជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់

លោក Jamshyd Naoroji Godrej គឺជាអ្នកឧស្សាហកម្មនៅប្រទេសឥណ្ឌា និងជាសមាជិកនៃក្រុមគ្រួសារ Godrej ដែលបច្ចុប្បន្នគាត់គឺជានាយកគ្រប់គ្រង និងជាប្រធានក្រុមហ៊ុន Godrej & Boyce ដែលជាក្រុមហ៊ុនគ្រប់គ្រងអតិថិជន ។ លោក Jamshyd ជាបងប្អូនជីដូនមួយជាមួយលោក Adi Godrej ដែលជាប្រធានក្រុមហ៊ុន Godrej និងលោក Nadir Godrej ដែលជាប្រធានក្រុមហ៊ុន Godrej Agrovet ។

ជីវិតដំបូង៖

លោក Jamshyd បានបញ្ចប់ការសិក្សារបស់គាត់នៅ Cathedral និង John Connon ។ ហើយគាត់បានចូលរៀននៅវិទ្យាស្ថានអ៊ីលីណីយផ្នែកបច្ចេកវិទ្យា និងសិក្សាផ្នែកវិស្វកម្មមេកានិក ។​ បន្ទាប់បានបញ្ចប់ការសិក្សាគាត់ត្រូវបានតែងតាំងជានាយកក្រុមហ៊ុន Godrej & Boyce ក្នុងឆ្នាំ ១៩៧៤ ដោយបានក្លាយជានាយកគ្រប់គ្រងនៅឆ្នាំ ១៩៩១ និងជាប្រធានក្នុងឆ្នាំ ២០០០ ។

អាជីព៖

លោក Jamshyd បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុន Godrej & Boyce Limited ដែលជានាយកក្រុមហ៊ុននៅឆ្នាំ ១៩៧៤ ។ បច្ចុប្បន្ននេះគាត់គឺជាប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Godrej & Boyce Manufacturing Company Limited ។ ហើយគាត់ក៏ជាប្រធានមជ្ឍមណ្ឌលជំនួញ CII Sohrabji Godrej Green  ។

ទ្រព្យសម្បត្តិ៖ Jamshyd Godrej

លោក Jamshyd Godrej គឺជាសហគ្រិនឥណ្ឌាម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣.៧ ពាន់លានដុល្លារ ។ គាត់គឺជាសមាជិកនៃក្រុមគ្រួសារ Godrej និងជានាយកគ្រប់គ្រង និងជាប្រធានក្រុមហ៊ុន Godrej Group ដែលជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ និងភាគហ៊ុនមួយចំនួនបានកាន់កាប់ដោយក្រុមគ្រួសាររបស់គាត់ ។ លោក Jamshyd បានបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ឋអ៊ីលីណីយ ។​ ហើយគាត់ត្រូវបានតែងតាំងជានាយកក្រុមហ៊ុនក្នុងឆ្នាំ ១៩៧៤ និងចាប់តាំងពីឆ្នាំ ១៩៩១ គាត់បានបម្រើការជានាយកគ្រប់គ្រងក្រុមហ៊ុនរហូតមក។

ក្រោយមកនៅឆ្នាំ ២០០០ លោក Jamshyd បានក្លាយជាប្រធានក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងដោយជីដូនជីតារបស់គាត់នៅឆ្នាំ ១៨៩៧ ។ អស់រយៈពេលជាច្រើនឆ្នាំមកក្រុមហ៊ុនរបស់គាត់ក៏បានប្រែទៅជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងប្រទេសឥណ្ឌាដែលបានកាន់កាប់ឧស្សាហកម្មជាច្រើន ។

ក្នុងឆ្នាំ ២០១៣ លោក Jamshyd បានប្រកាសពីភាពជាដៃគូរវាងក្រុមហ៊ុន Godrej Appliances និងក្រុមហ៊ុន Bosch និងក្រុមហ៊ុន Siemens ដើម្បីអភិវឌ្ឍខ្សែសង្វាក់ផលិតផលថ្មីនៃទូទឹកកកដែលមានថាមពលសម្រាប់ទីផ្សារអាស៊ី និងអាហ្វ្រិកផងដែរ ។ សព្វថ្ងៃនេះរួមជាមួយប្អូនស្រីរបស់គាត់ Smita Crishna បានកាន់កាប់ភាគហ៊ុនចំនួន ៤០ ភាគរយនៃទ្រព្យសម្បត្តិគ្រួសារ ។ លើសពីនេះទៅទៀតលោក Jamshyd គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានធនធានពិភពលោក និងវិទ្យាស្ថាន Aspen និងមានតួនាទីជាអនុប្រធានមូលនិធិពិភពលោកសម្រាប់ធម្មជាតិផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

លោកមហាសេដ្ឋី Sukanto Tanoto ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Royal Golden Eagle (RGE)

លោក Sukanto Tanoto កើតនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៤៩ ដែលជាអ្នកជំនួញជនជាតិឥណ្ឌូនេស៊ីដែលបានចូលរួមនៅក្នុងឧស្សាហកម្មឈើ។ នៅឆ្នាំ ២០១៣ គាត់ត្រូវបានគេចាត់ទុកថាជាបុគ្គលម្នាក់ក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសឥណ្ឌូណេស៊ីដែលមានទ្រព្យសម្បត្តិប្រមាណ ២,៣ ពាន់លានដុល្លារ។

បន្ទាប់ពីគាត់បានចាប់ផ្តើមធ្វើជាអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារ និងសំភារៈដល់ក្រុមហ៊ុនប្រេង Pertamina និងក្រុមហ៊ុន Tanoto ដែលបានផ្លាស់ប្តូរទៅជាឧស្សាហកម្មព្រៃឈើក្នុងឆ្នាំ ១៩៧៣។ ផលប្រយោជន៍អាជីវកម្មរបស់ក្រុមហ៊ុន Tanoto ត្រូវបានតំណាងដោយក្រុមហ៊ុន Royal Golden Eagle (RGE) group ។

ជីវប្រវត្តិ៖

លោក Sukanto Tanoto កើតនៅតំបន់ Medan ។ លោកTanoto គឺជាកូនប្រុសច្បងក្នុងចំណោមក្មេងប្រុស ៧ នាក់។ ឪពុករបស់គាត់គឺជាជនអន្តោប្រវេសន៍មកពីទីក្រុង Putian ខេត្ត Fujian ប្រទេសចិន។ នៅឆ្នាំ ១៩៦៦ ការអប់រំរបស់លោកTanoto ត្រូវបានខកខានបន្ទាប់ពីសាលាចិនត្រូវបានបិទដោយរបបថ្មីរបស់ប្រធានាធិបតី Suharto ។ គាត់ត្រូវបានហាមឃាត់មិនឱ្យចូលរៀននៅសាលាជាតិដោយសារតែសញ្ជាតិចិនរបស់ឪពុកម្តាយគាត់។

នៅពេលឪពុករបស់គាត់មានជំងឺដាច់សរសៃឈាមខួរក្បាលគាត់បានបើកអាជីវកម្មបែបលក្ខណះគ្រួសារ។ ហើយគាត់បានផ្លាស់ប្តូរបន្តិចម្តងៗពីការធ្វើពាណិជ្ជកម្មជាមូលដ្ឋានរហូតដល់បានឈ្នះកិច្ចសន្យាក្នុងការកសាងបំពង់បង្ហូរឧស្ម័នសម្រាប់ពហុជាតិ។ ក្នុងអំឡុងវិបត្តិប្រេងឆ្នាំ ១៩៧២ ដែលធ្វើឱ្យតម្លៃប្រេងឡើងថ្លៃយ៉ាងខ្លាំងដែលធ្វើឲ្យលោក Tanoto បានទាញយកអត្ថប្រយោជន៍ពីអតិថិជនដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនយ៉ាងឆាប់រហ័ស។

លោក Tanotoបានផ្តោតអារម្មណ៍ទៅលើអាជីវកម្មមួយផ្សេងទៀតក្នុងឆ្នាំ ១៩៧៣ ដោយកត់សម្គាល់ថាឥណ្ឌូនេស៊ីបាននាំចេញនូវឈើសម្រាប់បំលែងទៅជាក្តារបន្ទះពីប្រទេសដូចជាជប៉ុនឬតៃវ៉ាន់មុនពេលនាំចូលក្តារដែលបាននាំត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញដោយបានចំណាយថវិកាជាច្រើន។

លោក Tanoto បានទទួលស្គាល់នូវឱកាសដើម្បីអភិវឌ្ឍរោងម៉ាស៊ីនធ្វើឈើផ្ទាល់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី។ ហើយគាត់បានលើកឡើងពីសក្តានុពលបន្ថែមតម្លៃដល់សេដ្ឋកិច្ចឥណ្ឌូនេស៊ី និងការបង្កើតការងារថ្មី។ រោងចក្រនេះបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅឆ្នាំ ១៩៧៥ បន្ទាប់ពីត្រូវបានសម្ពោធដោយប្រធានាធិបតី Suharto ។

លោក Tanoto មានការសោកស្តាយចំពោះការអប់រំ និងការខកខានរបស់គាត់ដែលមិនបានបញ្ចប់ការសិក្សា។ គាត់បានរៀនភាសាអង់គ្លេសពីពាក្យមួយទៅពាក្យមួយដោយប្រើវចនានុក្រមចិន – អង់គ្លេសហើយចុងក្រោយគាត់បានចូលរៀននៅសាលាពាណិជ្ជកម្មនៅ Jakarta នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៧០ ។ គាត់ក៏បានធ្វើការសិក្សាបន្ថែមទៀតនៅ INSEAD នៅ Fontainebleau ប្រទេសបារាំងផងដែរ។

នៅឆ្នាំ ១៩៩៧ លោក Tanoto បានទៅរស់នៅក្នុងប្រទេសសិង្ហបុរីជាមួយគ្រួសាររបស់គាត់ដោយបង្កើតការិយាល័យកណ្តាលរបស់ក្រុមហ៊ុនរបស់គាត់នៅទីនោះ។ កូនប្រុសរបស់គាត់គឺ Anderson គឺជានាយក្រុមហ៊ុន RGE ។ ពាណិជ្ជករឥណ្ឌូនេស៊ីគឺលោក Sukanto Tanoto គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Royal Golden Eagle (RGE) ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៤៦ ពាន់លានដុល្លារ។ គិតត្រឹមខែ មេសា ឆ្នាំ ២០១៦ យោងតាមទស្សនាវដ្តី Forbes ។ នេះបើយោងតាមទស្សនាវដ្តី Forbes លោក Tanoto គឺជាអ្នកមានបំផុតនៅលំដាប់ទី ៧ នៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោកទាំង ៤០ របស់ឥណ្ឌូនេស៊ី និងជាអ្នកមានបំផុតទី ៥០៣ នៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោក។

ទ្រព្យសម្បត្តិ៖ Sukanto Tanoto

លោក Tanoto កើតនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៤៩ នៅទីក្រុង Medan ប្រទេសឥណ្ឌូនេស៊ី។ គាត់ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិចំនួន ២,៨ ពាន់លានដុល្លារតាមរយៈការបង្កើតក្រុមហ៊ុន RGE ដែលជាក្រុមហ៊ុនផលិតកម្មផ្អែកលើក្រុមហ៊ុនធនធានពិភពលោក។ ក្រុមហ៊ុន RGE មានការិយាល័យក្រុមហ៊ុនដូចជានៅសិង្ហបុរី ហុងកុង ប៉េកាំង និងនៅទីក្រុងណានជីងប្រទេសចិន។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖