Posted on Leave a comment

លោកមហាសេដ្ឋី Rishad Naoroji ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Godrej Group of Companies

លោក Rishad Naoroji គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Godrej Group of Companies ។ គាត់មានទ្រព្យសម្បត្តិសុទ្ធសរុ​បចំនួន 2.3 ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ 2016 ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេនៅក្នុងប្រទេសឥណ្ឌា។

លោក Rishad កើតនៅថ្ងៃទី 30 ខែ សីហា ឆ្នាំ 1951 ហើយគាត់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Bombay ។ បងប្អូនជីដូនមួយរបស់ Adi Godrej បានចូលរួមចំណែកលើភាគហ៊ុន 20% លើទ្រព្យសម្បត្តិគ្រួសារ Godrej ដោយបានទទួលមរតកពីម្តាយរបស់គាត់។ គាត់ក៏មានតួនាទីជាអ្នកសម្របសម្រួលលើគម្រោងនៅគណៈកម្មាធិការប្រឹក្សា Doongerwadi សម្រាប់គម្រោង Parsi Vulture ដែលអំពាវនាវឱ្យមានអន្តរកម្មជាមួយក្រសួង និងរដ្ឋាភិបាលរដ្ឋផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply