លោក Henadiy Boholyubov កើតនៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ១៩៦២ ដែលជាអ្នកជំនួញជនជាតិអ៊ុយក្រែន ។ គាត់គឺជាសហស្ថាបនិករបសក្រុមហ៊ុន Privat Group ដែលបានសហការជាមួយដៃគូរបស់គាត់ឈ្មោះ Ihor Kolomoyskyi និង Oleksiy Martynov ។
ទ្រព្យសម្បត្តិ៖ Henadiy Boholyubov
លោក Henadiy Boholyubov គឺជាពាណិជ្ជករជនជាតិអ៊ុយក្រែនដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៣៩ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ ។ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Henadiy គឺជាអ្នកមានជាងគេបំផុតទី ៥ នៅប្រទេសអ៊ុយក្រែន ។ ក្រុមហ៊ុន Privat Group បានគ្រប់គ្រងស្ទើរតែគ្រប់ឧស្សាហកម្មទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែនសហភាពអឺរ៉ុប ហ្សកហ្ស៊ី ហ្គាណា រុស្ស៊ី រ៉ូម៉ានី សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតផងដែរ ។ ក្នុងចំណោមផលប្រយោជន៍អាជីវកម្មរបស់ខ្លួនរួមមានការវិនិយោគនៅក្នុងវិស័យដែកថែប ប្រេងនិងឧស្ម័នគីមីនិងថាមពល ។ វាក៏ជាអ្នកគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ុយក្រែនលេចធ្លោមួយចំនួននិងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកនយោបាយផងដែរ ។
លោក Henadiy បានចាប់ផ្តើមគម្រោងមួយទៀតដែលជាមជ្ឈមណ្ឌល Menorah នៅទីក្រុង Dnepropetrovsk ដែលជាមជ្ឈមណ្ឌលជ្វីហ្វពហុមុខងារធំបំផុតរបស់ពិភពលោកដែលបានចាប់ផ្តើមបើកដំណើរការនៅខែ តុលា ឆ្នាំ ២០១២ ។ ហើយអ្នកចូលរួមទាំងនោះរួមមានលោក Rabi Shlomo Amar និងឯកអគ្គរដ្ឋទូតអាមេរិក John Tefft ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖