លោក Prajogo Pangestu កើតនៅក្នុងឆ្នាំ ១៩៤៤ ដែលជាមហាសេដ្ឋីជំនួញជនជាតិឥណ្ឌូនេស៊ី និងជាអ្នកវិនិយោគ និងសប្បុរសជន ។ គាត់គឺជាអ្នកបង្កើតក្រុមហ៊ុន Barito Pacific Group ដែលបានចូលរួមនៅក្នុងវិស័យព្រៃឈើ ប្រេងឥន្ធនៈ អចលនទ្រព្យ ចំការប្រេង និងឧស្ម័ន ធ្យូងថ្ម និងរ៉ែមាសក៏ដូចជាកំដៅក្នុងផែនដីផងដែរ ។
នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានចាត់ថ្នាក់លោក Prajogo ថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានជាងគេបំផុតនៅប្រទេសឥណ្ឌូណេស៊ី ។ នៅទសវត្សឆ្នាំ ១៩៧០ គាត់បានរកស៊ីឈើនៅតំបន់ Kalimantan ។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀតដែលបានគ្រប់គ្រងដោយក្រុមហ៊ុន PT Barito Pacific Timber Tbk គិតត្រឹមឆ្នាំ ១៩៩៣ ដែលជាក្រុមហ៊ុនដ៏ធំជាងគេនៅក្នុងទីផ្សារភាគហ៊ុនរបស់ទីក្រុង Jakarta នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
ក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន PT Barito Pacific Timber Tbk បានសម្រេចចិត្តទម្លាក់ “Timber” ដើម្បីឆ្លុះបញ្ចាំងពីវិសាលភាពចម្រុះនៃអាជីវកម្មរបស់ខ្លួននាពេលបច្ចុប្បន្ន និងទៅអនាគត ។ ក្រៅពីក្រុមហ៊ុន PT Barito Pacific Tbk ដែលបានគ្រប់គ្រងក្រុមហ៊ុនផលិតប្រេងឥន្ធនៈដ៏ធំជាងគេរបស់ប្រទេសឥណ្ឌូនេស៊ីគឺក្រុមហ៊ុន PT Chandra Asri Petrochemicals Tbk និងក្រុមហ៊ុនរបស់លោក Prajogo Pangestu ក៏បានគ្រប់គ្រងក្រុមហ៊ុន Star Energy ដែលជាក្រុមហ៊ុនប្រេងនិងឧស្ម័នធំជាងគេក៏ដូចជាក្រុមហ៊ុន geothermal នៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ ។ នៅឆ្នាំ ២០០៩ ក្រុមហ៊ុន Barito Pacific ក៏ជាម្ចាស់ក្រុមហ៊ុន Transpacific Group ដែលមានភាគហ៊ុន ៨០% នៅក្នុងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក Transpacific ផងដែរ ។
លោក Prajogo Pangestu គឺជាមហាសេដ្ឋីជំនួញជនជាតិឥណ្ឌូនេស៊ីដែលបានជាប់ចំណាត់ថ្នាក់លេខ ៨៣៧ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក ។ លោក Prajogo គឺជាម្ចាស់អាជីវកម្មកៅស៊ូដែលបានចាប់ផ្តើមអាជីវកម្មឈើនៅចុងទសវត្សឆ្នាំ ១៩៧០ ។ ក្រុមហ៊ុនរបស់គាត់ឈ្មោះ PT Barito Pacific Timber បានផ្សព្វផ្សាយជាសាធារណៈនៅឆ្នាំ ១៩៩៣ និងបានប្តូរឈ្មោះទៅជា Barito Pacific បន្ទាប់ពីបានកាត់ផ្តាច់អាជីវកម្មឈើរបស់ខ្លួនក្នុងឆ្នាំ ២០០៧ ។
នៅឆ្នាំ ២០០៧ ក្រុមហ៊ុន Barito Pacific បានទិញយកក្រុមហ៊ុនប្រេងឥន្ធនៈពីក្រុមហ៊ុន Chandra Asri ចំនួន ៧០ ភាគរយដែលបានធ្វើពាណិជ្ជកម្មនៅក្នុងផ្សារហ៊ុនរបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ ។ ក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Chandra Asri បានរួមបញ្ចូលជាមួយក្រុមហ៊ុន Tri Polyta របស់ប្រទេសឥណ្ឌូណេស៊ីហើយបានក្លាយជាក្រុមហ៊ុនផលិតប្រេងឥន្ធនៈចំរុះដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ។ ក្រុមហ៊ុន Chandra Asri Petrochemical បានសហការជាមួយក្រុមហ៊ុនផលិតសំបកកង់ទ្បានរបស់បារាំង Michelin ក្នុងឆ្នាំ ២០១៥ ដើម្បីអភិវឌ្ឍរោងចក្រកៅស៊ូសំយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)