Posted on Leave a comment

លោកមហាសេដ្ឋី Henry Sy ជាប្រធានក្រុមហ៊ុន SM Prime Holdings, Inc

លោក Henry Sy កើតនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩២៤ ដែលជាអ្នកជំនួញ និងជាអ្នកវិនិយោគ និងជាសប្បុរសជនចិន – ហ្វីលីពីន ។ គាត់បានចូលរួមចំណែកនៅក្នុងវិស័យឧស្សាហកម្មអចលនទ្រព្យ បដិសណ្ឋារកិច្ច ធនាគារ រ៉ែ ការអប់រំ និងការថែទាំសុខភាព ។ គាត់ក៏ជាអ្នកទទួលខុសត្រូវចំពោះការបង្កើតផ្សារទំនើប SM Malls និងមានហាងលក់ទំនិញ ។

គាត់គឺជាប្រធានក្រុមហ៊ុន SM Prime Holdings, Inc ដែលជាក្រុមហ៊ុនសាជីវកម្មកាន់កាប់ផលប្រយោជន៍ទាំងអស់របស់គាត់នៅក្នុងអាណាចក្រជំនួញដ៏ធំ ។ ក្នុងឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានចុះឈ្មោះរបស់គាត់ទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅហ្វីលីពីនដោយបាននាំមុខមហាសេដ្ឋីចំនួន ១១ នាក់ផ្សេងទៀតរួមមានលោក John Gokongwei និង Lucio Tan ។

ការអប់រំ៖

លោក Henry កើតក្នុងគ្រួសារក្រីក្រមួយនៅជីងជាំងប្រទេសចិន ។ គាត់បានបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យនៅសាលាមួយដែលឥឡូវត្រូវបានគេស្គាល់ថាជាមហាវិទ្យាល័យឈៀងកៃសេកនិងទទួលបានសញ្ញាប័ត្របរិញ្ញាបត្ររងផ្នែកពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Far Eastern ក្នុងឆ្នាំ ១៩៥០ ។

អាជីព៖

នៅឆ្នាំ ១៩៥៨ លោក Henry បានបង្កើតហាងលក់ស្បែកជើងតូចមួយនៅតំបន់ Quiapo នៃទីក្រុង Manila ។ នៅខែ វិច្ឆិកា ឆ្នាំ ១៩៧២ ហាងលក់ស្បែកជើងបានក្លាយជា SM Quiapo ដែលជាហាងលក់គ្រឿងបន្លាស់ឯកត្តជនដំបូងគេ ។ នៅថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ គាត់បានបង្កើតក្រុមហ៊ុន SM Supermalls ដំបូងរបស់គាត់គឺ SM City North EDSA ។ គាត់គឺជាអ្នកមានជាងគេបំផុតនៅក្នុងប្រទេសហ្វីលីពីនដែលរកចំណូលបាន ៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១០ ចំពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក ។ ការកើនឡើងដ៏ធំនេះគឺដោយសារតែក្រុមហ៊ុនកាន់កាប់របស់គាត់គឺក្រុមហ៊ុន SM Investments Corporation ។ បញ្ជីឈ្មោះរបស់មហាសេដ្ឋីហ្វីលីពីន ៤០ នាក់នៅឆ្នាំ ២០០៨ របស់ទស្សនាវដ្តី Forbes បានបង្ហាញថាទ្រព្យសម្បត្តិសុទ្ធរបស់គ្រួសារ Henry Sy មានចំនួន ៦,២ ពាន់លានដុល្លារ ។ ហើយគាត់ក៏ជាអ្នកមានជាងគេនៅលំដាប់ទី ២ នៅក្នុងប្រទេសហ្វីលីពីន​ ។

លោក Henry Sy គឺជាប្រតិបត្តិករម្នាក់របស់ធនាគារ Banco de Oro និងជាម្ចាស់ក្រុមហ៊ុន Chinabank ។ នៅឆ្នាំ ២០០៦ គាត់បានទិញយកភាគហ៊ុនដែលនៅសល់ចំនួន ៦៦% នៃធនាគារ Equitable PCI ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេនៅលំដាប់ទី ៣ នៅហ្វីលីពីនដែលក្នុងនោះគាត់មានភាគហ៊ុន ៣៤% ហើយបានច្របាច់បញ្ចូលវាជាមួយធនាគារ Banco de Oro ក្នុងឆ្នាំ ២០០៧ ។ ការរួមបញ្ចូលគ្នានេះបានបង្កើតស្ថាប័នហិរញ្ញវត្ថុធំទី ២ របស់ហ្វីលីពីនដោយមានធនធានជិត ១៧ ពាន់លានដុល្លារ ។

នៅខែ សីហា ឆ្នាំ ២០០៥ ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន San Miguel Corporation ដែលជាសហគ្រាសផលិតភេសជ្ជៈ​ធំជាងគេនៅអាស៊ីអាគ្នេយ៍បានឈានដល់ ១១ ភាគរយ ។ ហើយគាត់ក៏បានលក់ភាគហ៊ុននោះនៅខែ តុលា ២០០៧ ក្នុងតម្លៃ ៦៨០ លានដុល្លារ ។ ចាត់តាំងក្នុងឆ្នាំ ១៩៩៩ លោក Henry Sy ត្រូវបានតែងតាំងជាបណ្ឌិតកិត្តិយសក្នុងការគ្រប់គ្រងអាជីវកម្មដោយសាកលវិទ្យាល័យ De La Salle ក្នុងខែ មករា ។

លោក Henry គឺជាអ្នកកាន់កាប់ក្រុមហ៊ុន SM Investments Corporation ដែលត្រូវបានគេលើកឡើងថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានគ្រប់គ្រងល្អបំផុតនៅហ្វីលីពីន ។ នៅថ្ងៃទី ២០ ខែ​ ឧសភា ឆ្នាំ ២០០៦ ផ្សារទំនើប SM Mall នៅអាស៊ីដែលត្រូវបានសាងសង់នៅក្នុងតំបន់ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Pasay City ត្រូវបានបើកជាសាធារណៈ ។ ហើយវាជាផ្សារធំនៅលំដាប់ទី ៣ នៅលើពិភពលោកគិតត្រឹមឆ្នាំ ២០១២ ។

ទ្រព្យសម្បត្តិ៖ Henry Sy

លោក Henry Sy គឺជាអ្នកជំនួញម្នាក់ដែលមានទ្រព្យសម្បត្តិប្រមាណ ១៦ ពាន់លានដុល្លារដែលធ្វើអោយគាត់បានក្លាយជាអ្នកមានជាងគេនៅហ្វីលីពីន ។ គាត់បានកើតនៅទីក្រុង Xiamen ប្រទេសចិនហើយបន្ទាប់បានផ្លាស់ទៅរស់នៅប្រទេសហ្វីលីពីន។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Far Eastern នៅទីក្រុងម៉ានីលដោយទទួលបានសញ្ញាប័ត្រផ្នែកសិក្សាពាណិជ្ជកម្ម ។ ហើយក្រោយមកគាត់បានបើកហាងលក់ស្បែកជើងដំបូងរបស់គាត់នៅទីក្រុងម៉ានីលនៅចុងទសវត្សឆ្នាំ ១៩៥០ រួមជាមួយក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់ដែលមានឈ្មោះថា SM Prime Holdings ។

តិចជាងដប់ប្រាំឆ្នាំក្រោយមកហាងលក់ស្បែកជើងរបស់គាត់បានរីកចម្រើនទៅជា SM Quiapo ដែលជាហាងលក់ជើងដំបូងបង្អស់ ។ ហាងរបស់គាត់បានរីកចម្រើនទៅជា SM Supermall ។ ក្រុមហ៊ុន SM Prime Holdings ក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារធំបំផុត និងជោគជ័យបំផុតនៅក្នុងទីក្រុងម៉ានីល ។ គាត់ក៏ជាម្ចាស់ភាគហ៊ុន ២៨ ភាគរយនៃក្រុមហ៊ុន Atlas Consolidated Mining និងជាប្រធានក្រុមហ៊ុន Banco de Oro និងជាម្ចាស់ក្រុមហ៊ុន Chinabank ។ គាត់បានទិញយកធនាគារ PCI Bank ដែលមានសមធម៌ហើយរួមបញ្ចូលវាជាមួយធនាគារ Banco de Oro ក្នុងឆ្នាំ ២០០៧ ដោយបង្កើតក្រុមហ៊ុនហិរញ្ញវត្ថុធំជាងគេនៅលំដាប់ទី ២ នៅប្រទេសហ្វីលីពីន ។

លោក Henry Sy ក៏មានភាគហ៊ុន ៥៦ ភាគរយនៃក្រុមហ៊ុន SM Investments ដែលជាក្រុមហ៊ុនអាជីវកម្មដែលមានការអភិវឌ្ឍន៍អចលនទ្រព្យ ធនាគារ និងលក់រាយ ។ គ្រួសាររបស់គាត់បានកាន់កាប់ភាគហ៊ុន ២០ ភាគរយនៃប្រតិបត្តិករទីផ្សារភាគហ៊ុន និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ SM Prime Holdings ។ ហើយគាត់ក៏ជាម្ចាស់ភាគហ៊ុន ២១ ភាគរយនៃក្រុមហ៊ុន Belle Corp និង ១៥ ភាគរយនៃធនាគារចិន និង ៥ ភាគរយនៃក្រុមហ៊ុន China Banking ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply