លោក Mike Adenuga កើតនៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ១៩៥៣ គាត់គឺជាមហាសេដ្ឋីជំនួញនីហ្សេរីយ៉ា និងជាអ្នកមានបំផុតនទី ២ នៅប្រទេសនីហ្សេរីយ៉ា ។ លោក Adenuga គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Globacom និងជាប្រតិបត្តិករទូរគមនាគមន៍ទី ២ របស់ប្រទេសនីហ្សេរីយ៉ា ។ ហើយគាត់ក៏ជាម្ចាស់ភាគហ៊ុននៅក្នុងធនាគារ Equitorial Trust Bank និងជាម្ចាស់ក្រុមហ៊ុនរុករកប្រេង Conoil ផងដែរ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ៥,៨ ពាន់លានដុល្លារគិតត្រឹមឆ្នាំ ២០១៧ ដែលធ្វើឱ្យគាត់បានក្លាយជាអ្នកមានបំផុតនៅលំដាប់ទី ២ នៅប្រទេសនីហ្សេរីយ៉ា ។
ជីវិតដំបូង និងការអប់រំ៖
លោក Adenuga បានទទួលការអប់រំនៅកម្រិតអនុវិទ្យាល័យនៅសាលា Ibram Grammar School នៅតំបន់ Ibadan និងវិទ្យាល័យ Aiyetoro សម្រាប់វិញ្ញាបនប័ត្ររបស់គាត់ ។ គាត់បានចាប់ផ្តើមធ្វើការជាអ្នករត់តាក់ស៊ីដើម្បីបន្តការសិក្សារបស់គាត់ដល់សាកលវិទ្យាល័យ ។ ហើយគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oklahoma និងសាកលវិទ្យាល័យ Pace រដ្ឋញូវយ៉កដោយទទួលបានសញ្ញាប័ត្រផ្នែករដ្ឋបាលធុរកិច្ច ។
អាជីព៖
ក្រុមហ៊ុន Globacom របស់លោក Adenuga បានរីករាលដាលយ៉ាងឆាប់រហ័សហើយក្រុមហ៊ុនរបស់បានចាប់ផ្តើមប្រកួតប្រជែងជាមួយក្រុមហ៊ុន MTN Group ។ ក្រុមហ៊ុនរបស់គាត់បានបើកដំណើរការសេវាកម្មនៅក្នុងប្រទេសបេនីនក្នុងឆ្នាំ ២០០៨ ហើយបានបន្តរីករាលដាលពាសពេញប្រទេសហ្កាណា និងប្រទេស Côte d’Ivoire ដោយបច្ចុប្បន្នមានអាជ្ញាប័ណ្ណជាច្រើនត្រូវបានគេរំពឹងថានឹងមាននៅក្នុងបណ្តាប្រទេសអាហ្វ្រិកខាងលិចផងដែរ ។
លោក Adenuga ត្រូវបានគេស្គាល់ថាជាសហគ្រិនអាហ្រ្វិកប្រចាំឆ្នាំដោយទទួលបានពានរង្វាន់ទូរគមនាគមន៍អាហ្រ្វិកដំបូងនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០០៧ ។ ក្នុងឆ្នាំ ២០០៩ លោក Adenuga ត្រូវបានឃុំឃាំងពីបទលាងលុយកខ្វក់ដោយគណៈកម្មការឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោក Adenuga បានចាកចេញពីប្រទេសហើយគាត់បានមករស់នៅក្នុងទីក្រុងឡុងដ៍រហូតដល់របប Umaru Musa Yar’Adua បានផ្តល់ការលើកលែងទោសដល់គាត់ផងដែរ ។ នៅក្នុងខែ ឧសភា ឆ្នាំ ២០១៥ លោក Adenuga បានធ្វើការដេញថ្លៃដើម្បីទិញប្រតិបត្តិការទូរគមនាគមន៍ចល័តរបស់ក្រុមហ៊ុន Ivorian mobile telecom ក្នុងតម្លៃ ៦០០ លានដុល្លារ ។
នៅក្នុងខែ មិថុនា ឆ្នាំ ២០១៦ ក្រុមហ៊ុនរបស់លោក Adenuga ត្រូវគេបានដឹងថាបានជំពាក់បំណុលសរុបចំនួន ១៤០.៥ លានដុល្លារអាមេរិកបន្ទាប់ពីក្រុមហ៊ុនរបស់គាត់ ConOil ខកខានមិនបានសងបំណុលដែលជាបំណុលរបស់ក្រុមហ៊ុនប្រេងដ៏ធំរបស់បារាំង ។ ក្រុមហ៊ុន Bellbop ដែលជាក្រុមហ៊ុនមួយផ្សេងទៀតដែលកាន់កាប់ដោយលោក Adenuga ដែលមានដីកាបណ្តោះអាសន្នពីតុលាការកំពូលនៅ Lagos បន្ទាប់ពីមិនបានបង់ប្រាក់ចំនួន ៩,៤ លានដុល្លារអាមេរិកដែលខ្លួនបានជំពាក់ក្រុមហ៊ុនប្រេង និងឧស្ម័នអាមេរិក Baker Hughes ។
ទ្រព្រសម្បត្តិ៖ Mike Adenuga
លោក Mike Adenuga គឺជាអ្នកជំនួញនីហ្សេរីយ៉ាដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១០,៩ ពាន់លានដុល្លារគិតត្រឹមខែ មិថុនា ឆ្នាំ ២០១៦ នេះបើយោងតាមទស្សនាវដ្តី Forbes ។ លោក Adenuga មានដើមកំណើតនៅប្រទេសនីហ្សេរីយ៉ាហើយគាត់បានលេចមុខនៅក្នុងបញ្ជីឈ្មោះរបស់មហាសេដ្ឋីពិភពលោកដោយទស្សនាវដ្តី Forbes កាលពីឆ្នាំ ២០១១ ។
ក្រុមហ៊ុនទូរគមនាគមន៍របស់គាត់ដែលមានឈ្មោះថា Globacom បានបង្កើតបណ្តាញសេវាកម្ម 4G ហើយគាត់បានវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារលើខ្សែកាបបាតសមុទ្រដែលបានតភ្ជាប់ទៅកាន់ប្រទេសនីហ្សេរីយ៉ា និងទៅកាន់ពិភពលោកផងដែរ ។ លោក Adenuga មានភាគហ៊ុននៅក្នុងធនាគារ Equitorial Trust Bank និងជាប្រធានក្រុមហ៊ុនរុករកប្រេងនៅ Delta ប្រទេសនីហ្សេរីយ៉ា Conoil ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)