Posted on Leave a comment

លោកមហាសេដ្ឋី Martua Sitorus ជាអ្នកជំនួញឥណ្ឌូនេស៊ី និងរួមគ្នាសហការបង្កើតក្រុមហ៊ុន Wilmar International ដែលជាក្រុមហ៊ុនផលិតប្រេងដូងដ៏ធំជាងគេបំផុតនៅលើពិភពលោក

លោក Martua Sitorus កើតនៅឆ្នាំ ១៩៦០ ដែលជាអ្នកជំនួញឥណ្ឌូនេស៊ី ។ គាត់ធ្លាប់ត្រូវបានគេស្គាល់ថាជាអ្នកមានបំផុតនៅលំដាប់ទី ៤ នៅឥណ្ឌូនេស៊ីយោងតាមទស្សនាវដ្តី Forbes ។ លោក Martua និងដៃគូរបស់គាត់គឺលោក Kuok Khoon Hong បានរួមគ្នាសហការបង្កើតក្រុមហ៊ុន Wilmar International ដែលជាក្រុមហ៊ុនផលិតប្រេងដូងដ៏ធំជាងគេបំផុតនៅលើពិភពលោក ។

សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Wilmar រួមមានការដាំដុះដូងប្រេង ការកិនប្រេង ការចម្រាញ់ប្រេងដែលអាចបរិភោគបានការកែច្នៃស្ករ និងការចម្រាញ់ជាតិខ្លាញ់ពិសេសប្រេងអូលីវ និងការផលិតជីគ្រាប់ធញ្ញជាតិជាដើម ។ ក្រុមហ៊ុននេះមានរោងចក្រផលិតជាង ៣០០ និងមានបណ្តាញចែកចាយយ៉ាងទូលំទូលាយដោយបានគ្របដណ្តប់លើប្រទេសចិន ឥណ្ឌាឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងប្រទេសចំនួន ៥០ ផ្សេងទៀតផងដែរ ។

ជីវិត​ឯកជន

លោក Martua កើតនៅទីក្រុង Pematang Siantar ដែលជាទីក្រុងមួយស្ថិតនៅភាគខាងជើងតំបន់ស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី ។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យគាត់បានបន្តការសិក្សានៅសាកលវិទ្យាល័យ HKBP Nomensen, Medan ដែលជាទីក្រុងដ៏ធំបំផុតនៅភាគខាងជើងតំបន់ស៊ូម៉ាត្រាដើម្បីបញ្ចប់សញ្ញាបត្រសេដ្ឋកិច្ចរបស់គាត់ ។ ក្នុងវ័យជំទង់របស់គាត់បានធ្វើជំនួញដែលជាអ្នកលក់ត្រីនៅពេលធំឡើងគាត់បានចាប់ផ្តើមអាជីវកម្មរបស់គាត់ជាអ្នកលក់ដូងប្រេង និងជាអ្នករកស៊ីលក់ប្រេង ។

អាជីព៖

លោក Martua រួមជាមួយលោក Kuok Khoon Hong ដែលត្រូវជាក្មួយប្រុសរបស់លោកមហាសេដ្ឋីមានជាងគេបំផុតនៅប្រទេសម៉ាឡេស៊ី ។ លោក Robert Kuok បានបង្កើតក្រុមហ៊ុន Wilmar International Limited ដែលជាក្រុមហ៊ុនផលិតប្រេងដូងដ៏ធំជាងគេបំផុតនៅលើពិភពលោក ។ នៅឆ្នាំ ១៩៩១ គាត់មានដីចម្ការដូងប្រេងទំហំ ៧.១០០ ហិកតាហើយថែមទាំងសាងសង់រោងចក្រចម្រាញ់ប្រេងដូងផ្ទាល់ខ្លួននៅភាគខាងជើងតំបន់ស៊ូម៉ាត្រា ។ ក្រុមហ៊ុនអាជីវកម្ម Wilmar International Limited បានរីកចម្រើនយ៉ាងឆាប់រហ័ស ។ នៅឆ្នាំ ២០១៣ ក្រុមហ៊ុន  Wilmar មានក្រុមហ៊ុនច្រើនជាង ៥០ ផ្សេងទៀតដែលមានរោងចក្រផលិតចំនួន ៣០០ នៅជុំវិញពិភពលោក ។

ទ្រព្យសម្បត្តិ៖ Martua Sitorus

លោក Martua Sitorus គឺជាអ្នកជំនួញឥណ្ឌូនេស៊ីដែលមានទ្រព្យសរុបប្រមាណ ១,៤៥ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ នេះបើយោងតាមទស្សនាវដ្តី Forbes ។ គាត់ត្រូវបានទស្សនាវដ្តី Forbes បានចាត់ទុកថាជាអ្នកមានបំផុតដែលបានជាប់ចំណាត់ថ្នាក់ទី ៤ នៅប្រទេសឥណ្ឌូនេស៊ី ។ ប៉ុន្តែទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចុះក្នុងអំឡុងត្រីមាសចុងក្រោយនៃឆ្នាំ ២០១២ ។

ក្នុងចំណោមក្រុមហ៊ុនអាជីវកម្មរបស់លោក Martua រួមមានរោងចក្រប្រេងកាត ម៉ាស៊ីនចម្រាញ់ប្រេងអូលីវ រោងចក្រផលិតជីកែច្នៃគ្រាប់ធញ្ញជាតិចំហេះប្រេងខ្លាញ់ពិសេសរោងចក្រផលិតប្រេងចម្រាញ់ និងដាំដុះដូងប្រេង ។ ឥឡូវនេះក្រុមហ៊ុនរបស់គាត់មានរោងចក្រផលិតជាង ៣០០ រោងចក្រនៅលើពិភពលោកហើយមានបណ្តាញចែកចាយយ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី ចិន ឥណ្ឌា និងប្រទេសចំនួន ៥០ ទៀត ។

ប្រភព៖​ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply