លោក Andrew Tan គឺជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ។ ក្នុងឆ្នាំ 2011 យោងតាមរយះទស្សនាវដ្ដី Forbes បានឲ្យដឹងថាគាត់បានជាប់ចំណាត់ថ្នាក់ទី 4 ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅប្រទេសហ្វីលីពីនជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានចំនួន 2 ពាន់លានដុល្លារ ។ គិតត្រឹមខែឧ សភា ឆ្នាំ 2014 គាត់ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង 5 ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់លេខ 3 នៅក្នុងប្រទេសហ្វីលីពីន។
ជីវិតដំបូង៖
លោក Tan បានចំណាយពេលកុមារភាពរបស់គាត់នៅផ្ទះល្វែងមួយក្នុងទីក្រុងហុងកុង។ ហើយក្រោយមកគាត់បានផ្លាស់ប្តូរទៅរស់នៅទីក្រុងម៉ានីល ជាកន្លែងដែលគាត់បានសិក្សាផ្នែកគណនេយ្យនៅសកលវិទ្យាល័យ East of the East ។ លោក Tan គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុន Alliance Global Group Inc. (AGI) ។ វាមានក្រុមហ៊ុនចំនួនបួន៖ សាជីវកម្ម Megaworld – ជាសាជីវកម្មអចលនទ្រព្យដែលចូលរួមក្នុងការអភិវឌ្ឍន៍ខុនដូ ។ ហើយវាក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Empire East និង Suntrust Properties ។ ហើយវាត្រូវបានគេដាក់ឈ្មោះថា Finance Asia ដែលជាកាសែតពាណិជ្ជកម្មថាជា “ក្រុមហ៊ុនដែលមានការគ្រប់គ្រងល្អបំផុត” និង “ល្អបំផុតក្នុងការគ្រប់គ្រងសាជីវកម្ម” នៅក្នុងប្រទេសហ្វីលីពីនសម្រាប់ឆ្នាំ 2006 ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖