លោក Jamshyd Naoroji Godrej គឺជាអ្នកឧស្សាហកម្មនៅប្រទេសឥណ្ឌា និងជាសមាជិកនៃក្រុមគ្រួសារ Godrej ដែលបច្ចុប្បន្នគាត់គឺជានាយកគ្រប់គ្រង និងជាប្រធានក្រុមហ៊ុន Godrej & Boyce ដែលជាក្រុមហ៊ុនគ្រប់គ្រងអតិថិជន ។ លោក Jamshyd ជាបងប្អូនជីដូនមួយជាមួយលោក Adi Godrej ដែលជាប្រធានក្រុមហ៊ុន Godrej និងលោក Nadir Godrej ដែលជាប្រធានក្រុមហ៊ុន Godrej Agrovet ។
ជីវិតដំបូង៖
លោក Jamshyd បានបញ្ចប់ការសិក្សារបស់គាត់នៅ Cathedral និង John Connon ។ ហើយគាត់បានចូលរៀននៅវិទ្យាស្ថានអ៊ីលីណីយផ្នែកបច្ចេកវិទ្យា និងសិក្សាផ្នែកវិស្វកម្មមេកានិក ។ បន្ទាប់បានបញ្ចប់ការសិក្សាគាត់ត្រូវបានតែងតាំងជានាយកក្រុមហ៊ុន Godrej & Boyce ក្នុងឆ្នាំ ១៩៧៤ ដោយបានក្លាយជានាយកគ្រប់គ្រងនៅឆ្នាំ ១៩៩១ និងជាប្រធានក្នុងឆ្នាំ ២០០០ ។
អាជីព៖
លោក Jamshyd បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុន Godrej & Boyce Limited ដែលជានាយកក្រុមហ៊ុននៅឆ្នាំ ១៩៧៤ ។ បច្ចុប្បន្ននេះគាត់គឺជាប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Godrej & Boyce Manufacturing Company Limited ។ ហើយគាត់ក៏ជាប្រធានមជ្ឍមណ្ឌលជំនួញ CII Sohrabji Godrej Green ។
ទ្រព្យសម្បត្តិ៖ Jamshyd Godrej
លោក Jamshyd Godrej គឺជាសហគ្រិនឥណ្ឌាម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣.៧ ពាន់លានដុល្លារ ។ គាត់គឺជាសមាជិកនៃក្រុមគ្រួសារ Godrej និងជានាយកគ្រប់គ្រង និងជាប្រធានក្រុមហ៊ុន Godrej Group ដែលជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ និងភាគហ៊ុនមួយចំនួនបានកាន់កាប់ដោយក្រុមគ្រួសាររបស់គាត់ ។ លោក Jamshyd បានបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ឋអ៊ីលីណីយ ។ ហើយគាត់ត្រូវបានតែងតាំងជានាយកក្រុមហ៊ុនក្នុងឆ្នាំ ១៩៧៤ និងចាប់តាំងពីឆ្នាំ ១៩៩១ គាត់បានបម្រើការជានាយកគ្រប់គ្រងក្រុមហ៊ុនរហូតមក។
ក្រោយមកនៅឆ្នាំ ២០០០ លោក Jamshyd បានក្លាយជាប្រធានក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងដោយជីដូនជីតារបស់គាត់នៅឆ្នាំ ១៨៩៧ ។ អស់រយៈពេលជាច្រើនឆ្នាំមកក្រុមហ៊ុនរបស់គាត់ក៏បានប្រែទៅជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងប្រទេសឥណ្ឌាដែលបានកាន់កាប់ឧស្សាហកម្មជាច្រើន ។
ក្នុងឆ្នាំ ២០១៣ លោក Jamshyd បានប្រកាសពីភាពជាដៃគូរវាងក្រុមហ៊ុន Godrej Appliances និងក្រុមហ៊ុន Bosch និងក្រុមហ៊ុន Siemens ដើម្បីអភិវឌ្ឍខ្សែសង្វាក់ផលិតផលថ្មីនៃទូទឹកកកដែលមានថាមពលសម្រាប់ទីផ្សារអាស៊ី និងអាហ្វ្រិកផងដែរ ។ សព្វថ្ងៃនេះរួមជាមួយប្អូនស្រីរបស់គាត់ Smita Crishna បានកាន់កាប់ភាគហ៊ុនចំនួន ៤០ ភាគរយនៃទ្រព្យសម្បត្តិគ្រួសារ ។ លើសពីនេះទៅទៀតលោក Jamshyd គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានធនធានពិភពលោក និងវិទ្យាស្ថាន Aspen និងមានតួនាទីជាអនុប្រធានមូលនិធិពិភពលោកសម្រាប់ធម្មជាតិផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)