លោក Sanjiv Goenka គឺជាប្រធានក្រុមហ៊ុន RP-Sanjiv Goenka Group ដែលមានទ្រព្យសម្បត្តិជាង INR 32,000 crore (ជាង ៤,៨ ពាន់លានដុល្លារអាមេរិក) ។ ក្រុមហ៊ុននេះមាននិយោជិកជាង ៥០,០០០ នាក់និងម្ចាស់ភាគហ៊ុនជាងមួយសែននាក់ដែលមានប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់ INR ១៦,០០០ crore (២,៥ ពាន់លានដុល្លារអាមេរិក) ។
ក្រៅពីធ្វើជាប្រធានក្រុមហ៊ុន CESC លីមីតធីតគាត់ក៏មានក្រុមហ៊ុនផ្សេងទៀតដូចជាក្រុមហ៊ុន Firstsource Solutions Limited, Isgn Solutions Philips Carbon Black Limited, Spencer’s Retail និងក្រុមហ៊ុន Entertainment Saregama Limited ។ លោក Sanjiv Goenka ធ្លាប់ជាប្រធានាធិបតីដ៏វ័យក្មេងជាងគេបំផុតនៃសហព័ន្ធឧស្សាហកម្មឥណ្ឌា ។
គាត់ក៏ជាអតីតប្រធានក្រុមប្រឹក្សាភិបាលនៃអភិបាលវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា និងជាអតីតប្រធានសមាគមគ្រប់គ្រងឥណ្ឌាផងដែរ ។ បច្ចុប្បន្ននេះគាត់គឺជាប្រធានវិទ្យាស្ថានគ្រប់គ្រងអន្តរជាតិដែលមានសាខានៅទីក្រុងដេលី ។ លោក Goenka ក៏ជាសមាជិកមូលនិធិជាតិសម្រាប់អភិបាលកិច្ចសាជីវកម្មដែលបានបង្កើតឡើងដោយក្រសួងកិច្ចការសាជីវកម្មរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាផងដែរ ។ ហើយគាត់ក៏ជាសមាជិកក្រុមប្រឹក្សាជាតិ និងជាអភិបាលកិច្ចសាជីវកម្ម និងកិច្ចការបទបញ្ញត្តិសម្រាប់ឆ្នាំ ២០១៣-១៤ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖