លោកស្រី Semahat Sevim Arsel កើតនៅឆ្នាំ ១៩២៨ ដែលជាមហាសេដ្ឋីនៅប្រទេសទួរគី ។ លោស្រីគឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Koç Holding ។ គិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាទ្រព្យសម្បត្តិរបស់លោកស្រី Semahat មានចំនួន ២,៤ ពាន់លានដុល្លារ ។
ទ្រព្យសម្បត្តិ៖ Semahat Sevim Arsel
លោកស្រី Semahat Sevim Arsel គឺជាអ្នកជំនួញជនជាតិទួរគីជាមួយទ្រព្យសម្បត្តិសុទ្ធសរុប ៣.២ ពាន់លានដុល្លារ ។ គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Koc Holding ។ លើសពីនេះលោកស្រីបានគ្រប់គ្រងការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងវិស័យទេសចរណ៍រួមទាំងទេសចរណ៍ និងសណ្ឋាគារ ។ លោកស្រីក៏បានបង្កើតមជ្ឈមណ្ឌល SANERC ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ និងថែទាំគិលានុប្បដ្ឋាកា (Semahat Arsel Nursing Education & Research Center) ក្នុងឆ្នាំ ១៩៩២ ។ ហើយគាត់ក៏បានកាន់តំណែងជាអនុប្រធាននៅក្នុងមូលនិធិ Florence Nightingale និងជាស្ថាបនិកបណ្ឌិត្យសភាគិលានុបដ្ឋាយិកានៃសាកលវិទ្យាល័យ Koc ផងដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖